រីឯអ៊ីស្រាអែលនឹងត្រូវព្រះយេហូវ៉ាសង្គ្រោះដោយសេចក្ដីសង្គ្រោះដ៏អស់កល្ប; អ្នករាល់គ្នានឹងមិនអាម៉ាស់មុខ ឬអៀនខ្មាសឡើយ គឺរហូតអស់កល្បជាអង្វែងតរៀងទៅ។
យូដាស 1:3 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយខ្ញុំមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងនឹងសរសេរមកអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងមានរួមគ្នា ខ្ញុំបានយល់ឃើញថាជាការចាំបាច់ដែលខ្ញុំសរសេរមកអ្នករាល់គ្នា ជាការជំរុញទឹកចិត្តដល់អ្នករាល់គ្នាឲ្យខំប្រឹងតស៊ូដើម្បីជំនឿដែលត្រូវបានផ្ទុកផ្ដាក់នឹងវិសុទ្ធជនម្ដងជាសម្រេចនោះ។ Khmer Christian Bible បងប្អូនជាទីស្រឡាញ់អើយ! នៅពេលខ្ញុំខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីសរសេរមកឯអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងបានទទួលរួមគ្នា នោះខ្ញុំយល់ឃើញថា ខ្ញុំត្រូវតែសរសេរដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធមួយដងជាសម្រេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្ងួនភ្ងាអើយ កាលខ្ញុំកំពុងមានបំណងចង់សរសេរមកអ្នករាល់គ្នា អំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នា ខ្ញុំយល់ថា ខ្ញុំត្រូវតែសរសេរមកដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលព្រះបានប្រគល់មកពួកបរិសុទ្ធ ម្ដងជាសូរេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបងប្អូនអំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំឲ្យសរសេរលិខិតនេះមកដាស់តឿនបងប្អូន ឲ្យតយុទ្ធការពារជំនឿ ដែលព្រះជាម្ចាស់បានប្រទានដល់ប្រជាជនដ៏វិសុទ្ធ* ម្ដងជាសូរេច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកស្ងួនភ្ងាអើយ កំពុងដែលខ្ញុំខ្មីឃ្មាតសរសេរពីសេចក្ដីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្ដីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច អាល់គីតាប បងប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបងប្អូនអំពីការសង្គ្រោះដែលយើងបានទទួលរួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំឲ្យសរសេរលិខិតនេះមកដាស់តឿនបងប្អូន ឲ្យតយុទ្ធការពារជំនឿ ដែលអុលឡោះបានប្រទានដល់ប្រជាជនដ៏បរិសុទ្ធ ម្ដងជាសូរេច |
រីឯអ៊ីស្រាអែលនឹងត្រូវព្រះយេហូវ៉ាសង្គ្រោះដោយសេចក្ដីសង្គ្រោះដ៏អស់កល្ប; អ្នករាល់គ្នានឹងមិនអាម៉ាស់មុខ ឬអៀនខ្មាសឡើយ គឺរហូតអស់កល្បជាអង្វែងតរៀងទៅ។
អស់អ្នកនៅចុងបំផុតនៃផែនដីអើយ ចូរបែរមករកយើង ហើយទទួលការសង្គ្រោះចុះ! ដ្បិតយើងហ្នឹងហើយ គឺជាព្រះ គ្មានអ្នកណាទៀតឡើយ។
ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ គាត់និយាយទៀតថា៖ “ព្រះយេស៊ូវនេះដែលខ្ញុំកំពុងប្រកាសដល់អ្នករាល់គ្នា គឺជាព្រះគ្រីស្ទ”។
ដ្បិតគាត់បានជជែកផ្ចាញ់ជនជាតិយូដាយ៉ាងក្លៀវក្លានៅកន្លែងសាធារណៈ ដោយបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទ៕
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងច្បាស់ថា សេចក្ដីសង្គ្រោះនេះរបស់ព្រះ បានប្រទានដល់សាសន៍ដទៃវិញ ហើយពួកគេនឹងស្ដាប់!”។
គ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាផ្សេងទៀតឡើយ ដ្បិតនៅក្រោមមេឃ គ្មាននាមផ្សេងទៀតដែលបានប្រទានមកមនុស្ស ដើម្បីឲ្យយើងត្រូវតែទទួលការសង្គ្រោះនោះឡើយ”។
ដូច្នេះ ព្រះបន្ទូលរបស់ព្រះបានចម្រើនឡើង ហើយចំនួនសិស្សនៅយេរូសាឡិមក៏កាន់តែកើនឡើងយ៉ាងច្រើន ថែមទាំងមានបូជាចារ្យជាច្រើនបានប្រតិបត្តិតាមជំនឿនេះដែរ។
អាណានាសទូលតបថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំបានឮពីមនុស្សជាច្រើនអំពីមនុស្សនេះថា គាត់បានធ្វើការអាក្រក់ច្រើនប៉ុណ្ណាដល់វិសុទ្ធជនរបស់ព្រះអង្គនៅយេរូសាឡិម។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សូលទទួលកម្លាំងកាន់តែខ្លាំងឡើង ហើយផ្ចាញ់ផ្ចាលជនជាតិយូដាដែលរស់នៅដាម៉ាស់ ដោយបញ្ជាក់ថាព្រះយេស៊ូវនេះហើយជាព្រះគ្រីស្ទ។
ដ្បិតសេចក្ដីសំខាន់ជាងគេក្នុងសេចក្ដីដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា ជាសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថា ព្រះគ្រីស្ទបានសុគតជំនួសបាបរបស់យើង ស្របតាមព្រះគម្ពីរ
យើងមិនព្រមចុះចូលនឹងពួកគេឡើយ សូម្បីតែមួយភ្លែត ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អ បន្តស្ថិតនៅក្នុងចំណោមអ្នករាល់គ្នា។
គ្មានជនជាតិយូដា ឬជនជាតិក្រិក គ្មានទាសករ ឬមនុស្សមានសេរីភាព គ្មានប្រុស ឬស្រីទៀតទេ ដ្បិតអ្នកទាំងអស់គ្នាបានរួមគ្នាតែមួយក្នុងព្រះគ្រីស្ទយេស៊ូវហើយ។
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ ជូនចំពោះវិសុទ្ធជនដែលរស់នៅអេភេសូរ ជាអ្នកជឿក្នុងព្រះគ្រីស្ទយេស៊ូវ។
ពីខ្ញុំ ប៉ូល និងធីម៉ូថេ បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ជូនចំពោះវិសុទ្ធជនទាំងអស់ក្នុងព្រះគ្រីស្ទយេស៊ូវនៅភីលីព ព្រមទាំងអ្នកមើលខុសត្រូវ និងអ្នកជំនួយ។
គ្រាន់តែថា ចូររស់នៅតាមបែបសមគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ នោះទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬមិននៅជាមួយក៏ដោយ ក៏ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំក្នុងវិញ្ញាណតែមួយ ទាំងរួមតស៊ូដោយចិត្តតែមួយដើម្បីជំនឿនៃដំណឹងល្អ
ជូនចំពោះវិសុទ្ធជនដែលជាបងប្អូនស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅកូឡុស។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង មានដល់អ្នករាល់គ្នា!
ផ្ទុយទៅវិញ យើងមានភាពក្លាហានក្នុងព្រះនៃយើង ដើម្បីប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាក្នុងការតយុទ្ធយ៉ាងខ្លាំង ដោយបានរងទុក្ខ និងត្រូវគេបង្អាប់បង្អោនជាស្រេចនៅភីលីព ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយ។
ធីម៉ូថេ កូនខ្ញុំអើយ ខ្ញុំសូមផ្ទុកផ្ដាក់សេចក្ដីបង្គាប់នេះនឹងអ្នក ស្របតាមពាក្យព្យាករដែលត្រូវបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកបានតយុទ្ធដោយសេចក្ដីទាំងនោះ ក្នុងចម្បាំងដ៏ល្អ
ចូរប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អនៃជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យបាន។ អ្នកត្រូវបានត្រាស់ហៅដើម្បីការនេះ និងដើម្បីសារភាពពាក្យសារភាពដ៏ល្អ នៅមុខសាក្សីជាច្រើន។
ចូរកាន់ខ្ជាប់នូវគំរូនៃព្រះបន្ទូលដ៏ត្រឹមត្រូវដែលអ្នកបានឮពីខ្ញុំ ដោយជំនឿ និងសេចក្ដីស្រឡាញ់ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
ជូនចំពោះទីតុស កូនដ៏ពិតប្រាកដ ក្នុងជំនឿដែលយើងមានរួមគ្នា។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះគ្រីស្ទយេស៊ូវព្រះសង្គ្រោះនៃយើង មានដល់អ្នក!
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យទ្រាំនឹងពាក្យជំរុញទឹកចិត្តនេះ ដ្បិតខ្ញុំគ្រាន់តែសរសេរមកអ្នករាល់គ្នាយ៉ាងខ្លីប៉ុណ្ណោះទេ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ទោះបីជាយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់អំពីសេចក្ដីល្អជាងសម្រាប់អ្នករាល់គ្នា គឺសេចក្ដីដែលទាក់ទងនឹងសេចក្ដីសង្គ្រោះ
ខ្ញុំបានសរសេរដោយសង្ខេប តាមរយៈស៊ីលវ៉ានដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីជំរុញទឹកចិត្តអ្នករាល់គ្នា និងធ្វើបន្ទាល់ថា នេះជាព្រះគុណដ៏ពិតប្រាកដរបស់ព្រះ។ ដូច្នេះ ចូរឈរមាំក្នុងព្រះគុណនេះចុះ។
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
ដ្បិតប្រសិនបើពួកគេមិនបានស្គាល់មាគ៌ានៃសេចក្ដីសុចរិត នោះប្រសើរសម្រាប់ពួកគេ ជាជាងឲ្យពួកគេស្គាល់ ហើយបែរចេញពីបទបញ្ជាដ៏វិសុទ្ធដែលត្រូវបានផ្ទុកផ្ដាក់នឹងពួកគេ។
ពីខ្ញុំ យូដាស ដែលជាបាវបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ និងជាប្អូនប្រុសរបស់យ៉ាកុប ជូនចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ ដែលត្រូវបានស្រឡាញ់ក្នុងព្រះដែលជាព្រះបិតា និងត្រូវបានរក្សាក្នុងព្រះយេស៊ូវគ្រីស្ទ។
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរនឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងទុកមុនតាមរយៈពួកសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរស្អាងខ្លួនលើជំនឿដ៏វិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណដ៏វិសុទ្ធចុះ។
ពួកគេបានឈ្នះវាដោយព្រះលោហិតរបស់កូនចៀម និងដោយពាក្យនៃទីបន្ទាល់របស់ពួកគេ ដ្បិតពួកគេមិនបានស្រឡាញ់ជីវិតរបស់ខ្លួនឡើយ ទោះបីជាត្រូវស្លាប់ក៏ដោយ។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។