Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យូដាស 1:4 - ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​មាន​អ្នកខ្លះ​លបចូលមក ជា​អ្នក​ដែល​មាន​កត់ទុក​តាំងពីយូរមកហើយ​អំពីពួកគេ សម្រាប់​ការជំនុំជម្រះ​។ ពួកគេ​ជា​មនុស្ស​មិនគោរពព្រះ ដែល​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះ​នៃយើង​ទៅជា​លេស​នៃ​ការល្មោភកាម​វិញ ព្រមទាំង​បដិសេធ​ចៅហ្វាយ​តែមួយអង្គ​គត់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​ជ្រៀតចូល​មក​ដោយ​លួចលាក់​ គឺ​ជា​ពួក​ដែល​ត្រូវ​បាន​កត់​ទុក​តាំង​ពីដើម​មក​សម្រាប់​ការ​ជំនុំជម្រះ​នេះ​ ពួកគេ​ជា​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ គេ​បាន​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះជាម្ចាស់​នៃ​យើង​ទៅ​ការ​ល្មោភកាម​ ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ចៅ​ហ្វាយ​ និង​ជា​ព្រះអម្ចាស់​តែ​មួយ​គត់​របស់​យើង​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​មាន​អ្នក​ខ្លះ​បាន​លួច​ចូល​មក ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក​តាំង​ពី​ដើម ជា​មនុស្ស​ទមិឡ​ល្មើស ដែល​បំផ្លាស់​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង ឲ្យ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ចៅហ្វាយ​តែ​មួយ​របស់​យើង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​មាន​អ្នក​ខ្លះ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ចំណោម​បងប្អូន ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ ពួក​គេ​បាន​បង្ខូច​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង ឲ្យ​ក្លាយ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ចៅហ្វាយ និង​ជា​ព្រះ‌អម្ចាស់​តែ​មួយ​គត់​របស់​យើង​ដែរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស ដូច​មាន​ចែង​ទុក​ជា​មុន តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​លួច​ចូល គឺ​ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក តាំង​ពី​ដើម​មក ជា​មនុស្ស​ទមិល​ល្មើស ដែល​បំផ្លាស់​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាស‌អាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង ដែល​ទ្រង់​ជា​ម្ចាស់​តែ​១​ផង​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដ្បិត​មាន​អ្នក​ខ្លះ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ពួក​គេ​បាន​បង្ខូច​ក្តី​មេត្តា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ឲ្យ​ក្លាយ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​ចៅហ្វាយ និង​ជា​អម្ចាស់​តែ​មួយ​គត់​របស់​យើង​ដែរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស ដូច​មាន​ចែង​ទុក​ជា​មុន តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ។

សូមមើលជំពូក ចម្លង




យូដាស 1:4
32 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នក​ដែល​មិន​ដើរ​ក្នុង​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឬ​ឈរ​ក្នុង​ផ្លូវ​របស់​មនុស្សបាប ឬ​អង្គុយ​នៅ​កៅអី​របស់​មនុស្សចំអកឡកឡឺយ​!


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ជាខ្លាំង​ឡើយ​។


ប៉ុន្តែ​នៅពេល​គេ​ដេកលក់ សត្រូវ​របស់​លោក​បាន​មក ហើយ​សាបព្រោះ​ស្រងែ​ក្នុងចំណោម​ស្រូវសាលី រួច​ចេញបាត់ទៅ​។


នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


នៅពេល​បារណាបាស​បាន​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះ នោះ​គាត់​ក៏​អរសប្បាយ ហើយ​លើកទឹកចិត្ត​ពួកគេ​ទាំងអស់គ្នា​ឲ្យ​ប្ដេជ្ញាចិត្ត​នៅជាប់នឹង​ព្រះអម្ចាស់


ដោយ​យើងខ្ញុំ​បាន​ឮ​ថា មាន​អ្នកខ្លះ​ដែល​ចេញ​ពីចំណោម​យើងខ្ញុំ បាន​ធ្វើឲ្យ​បងប្អូន​មានអំពល់​ដោយ​ពាក្យសម្ដី បណ្ដាលឲ្យ​ចិត្ត​បងប្អូន​វិលវល់ ទោះបីជា​យើងខ្ញុំ​មិន​បាន​បង្គាប់​អ្នកទាំងនោះ​ក៏ដោយ


តាមពិត មានរឿងនេះ ដោយសារតែ​បងប្អូនក្លែងក្លាយ​ដែល​លួចចូលមក ពួកគេ​ចូលមក​ស៊ើបការណ៍​ពី​សេរីភាព​របស់យើង​ដែល​យើង​មាន​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បី​ធ្វើឲ្យ​យើង​ទៅជាទាសករ​។


បងប្អូន​អើយ អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ទទួល​សេរីភាព គ្រាន់តែ​កុំ​ប្រើ​សេរីភាព​នោះ​ទុកជា​ឱកាស​សម្រាប់​សាច់ឈាម​ឡើយ ផ្ទុយទៅវិញ ចូរ​បម្រើ​គ្នាទៅវិញទៅមក​ដោយ​សេចក្ដីស្រឡាញ់


ដូច្នេះ យើង​មិន​ត្រូវ​ធ្វើជា​កូនក្មេង​ដែល​រសាត់អណ្ដែត និង​រង្គើ​ដោយ​ខ្យល់​នៃ​គោលលទ្ធិ​នានា ដោយ​ឧបាយកល​របស់​មនុស្ស និង​ដោយ​ការប៉ិនប្រសប់​ក្នុង​កលល្បិច​ដ៏ពេញដោយការបោកបញ្ឆោត​ទៀតឡើយ​។


ប្រសិនបើ​អ្នកណា​មិន​គិតគូរ​ដល់​សាច់ញាតិ​របស់ខ្លួន ជាពិសេស​ក្រុមគ្រួសារ​របស់ខ្លួន អ្នកនោះ​បាន​បដិសេធ​ជំនឿ ហើយ​អាក្រក់ជាង​អ្នក​មិនជឿ​ទៅទៀត​។


ប្រសិនបើ​យើង​ស៊ូទ្រាំ យើង​ក៏​នឹង​គ្រងរាជ្យជាមួយ​ព្រះអង្គ​ដែរ​; ប្រសិនបើ​យើង​បដិសេធ​ព្រះអង្គ ព្រះអង្គ​ក៏​នឹង​បដិសេធ​យើង​ដែរ​។


ដ្បិត​ក្នុងចំណោម​ពួកគេ មាន​អ្នក​ដែល​លបចូល​ទៅក្នុង​ផ្ទះ​នានា ហើយ​ទាក់យក​ស្ត្រីល្ងង់ខ្លៅ​ដែល​ពេញ​ដោយ​បាប ដែល​ត្រូវបាន​នាំទៅតាម​តណ្ហា​ផ្សេងៗ​។


ចូរប្រព្រឹត្ត​ជា​មនុស្សមានសេរីភាព ប៉ុន្តែ​កុំ​យក​សេរីភាព​នោះ​ជា​លេស​ដើម្បីប្រព្រឹត្ត​ការអាក្រក់​ឡើយ គឺ​ត្រូវប្រព្រឹត្ត​ឲ្យសមជា​បាវបម្រើ​របស់​ព្រះ​វិញ​។


ហើយជា “ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេ​បាន​ជំពប់ ពីព្រោះ​ពួកគេ​មិនព្រមជឿ​ព្រះបន្ទូល តាម​ដែល​ត្រូវបាន​តម្រូវទុក​។


“ប្រសិនបើ​មនុស្ស​សុចរិត​ទទួល​ការ​សង្គ្រោះ​សឹងតែមិនបាន​ទៅហើយ ចុះទម្រាំ​មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប តើនឹងទៅជាយ៉ាងណា​? ​”។


ជាពិសេស​ពួក​អ្នក​ដែល​ដើរ​ក្នុង​តណ្ហា​ដ៏ស្មោកគ្រោក​ដោយ​តាម​សាច់ឈាម ហើយ​មើលងាយ​អំណាចគ្រប់គ្រង​។ ពួកគេ​ក្អេងក្អាង និង​ប្រកាន់យកតែគំនិតខ្លួន ហើយ​មិន​ញញើត​នឹង​ជេរប្រមាថ​ពពួក​ដែលប្រកបដោយ​សិរីរុងរឿង​ឡើយ​។


ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ស្រោចស្រង់​ឡុត​ដែលជា​មនុស្ស​សុចរិត ដែល​តែងតែ​ព្រួយចិត្ត​ដោយព្រោះ​អំពើ​ល្មោភកាម​របស់​ពួក​ឥតច្បាប់


ប៉ុន្តែ​ដោយ​ព្រះបន្ទូល​ដដែល​នេះ ផ្ទៃមេឃ និងផែនដី​នាបច្ចុប្បន្ននេះ ត្រូវបាន​បម្រុងទុក​សម្រាប់​ភ្លើង គឺ​ទុក​រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ និង​សេចក្ដីវិនាស​របស់​មនុស្ស​មិនគោរពព្រះ​។


តើ​នរណា​ជា​អ្នកភូតភរ​? មិនមែន​ជា​អ្នក​ដែល​បដិសេធ​ថា​ព្រះយេស៊ូវ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ​ឬ​? អ្នក​ដែល​បដិសេធ​ព្រះ​បិតា និង​ព្រះបុត្រា អ្នកនោះ​ហើយ ជា​អ្នកប្រឆាំងព្រះគ្រីស្ទ​។


ដើម្បី​អនុវត្ត​ការជំនុំជម្រះ​ចំពោះ​មនុស្ស​ទាំងអស់ និង​ដើម្បី​ថ្កោលទោស​មនុស្ស​គ្រប់គ្នា អំពី​គ្រប់ទាំង​អំពើ​មិនគោរពព្រះ​ដែល​ពួកគេ​បាន​ប្រព្រឹត្តដោយមិនគោរពព្រះ និង​អំពី​គ្រប់ទាំង​ពាក្យ​អាក្រក់​ដែល​មនុស្សបាប​មិនគោរពព្រះ បាន​និយាយ​ទាស់នឹង​ព្រះ”។


ដែល​ពួកគេ​បាន​ប្រាប់​អ្នករាល់គ្នា​ថា​៖ “នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួនក្នុង​ការមិនគោរពព្រះ”។


ព្រះអម្ចាស់​អើយ​! តើ​មាន​នរណា​មិន​កោតខ្លាច ហើយ​មិន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​? ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​វិសុទ្ធ​។ ប្រជាជាតិ​ទាំងអស់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ដ្បិត​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​សម្ដែង​ហើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម