Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 1:18 - ព្រះគម្ពីរខ្មែរសាកល

18 ធីម៉ូថេ កូន​ខ្ញុំ​អើយ ខ្ញុំ​សូម​ផ្ទុកផ្ដាក់​សេចក្ដីបង្គាប់​នេះ​នឹង​អ្នក ស្របតាម​ពាក្យព្យាករ​ដែល​ត្រូវបាន​ថ្លែងទុក​អំពី​អ្នក ដើម្បីឲ្យ​អ្នក​បាន​តយុទ្ធ​ដោយ​សេចក្ដីទាំងនោះ ក្នុង​ចម្បាំង​ដ៏ល្អ

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ធីម៉ូថេ​កូន​អើយ!​ ខ្ញុំ​ប្រគល់​សេចក្ដី​បង្គាប់​នេះ​ដល់​អ្នក​ស្រប​តាម​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​អំពី​អ្នក​ ដើម្បី​ឲ្យ​អ្នក​តយុទ្ធ​បាន​យ៉ាង​ល្អ​ដោយសារ​សេចក្ដី​ទាំង​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ធីម៉ូថេ កូន​អើយ ខ្ញុំ​សូម​ប្រគល់​ពាក្យ​បណ្ដាំ​នេះ​ទុក​នឹង​អ្នក តាម​ទំនាយ​ដែល​បាន​ថ្លែង​អំពី​អ្នក​កាល​ពី​មុន ដើម្បី​ឲ្យ​អ្នក​បាន​តយុទ្ធ​យ៉ាង​ល្អ ដោយ​សារ​សេចក្ដី​ទាំង​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ធីម៉ូថេ កូន​សម្លាញ់​អើយ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​មក​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​គេ​ថ្លែង​ទុក​អំពី​អ្នក​ស្រាប់។ ចូរ​ពឹង​ផ្អែក​លើ​ព្រះ‌បន្ទូល​នេះ ដើម្បី​ពុះ‌ពារ​តយុទ្ធ​ឲ្យ​បាន​ល្អ​ប្រសើរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឱ​ធីម៉ូថេ ជា​កូន​អើយ ខ្ញុំ​ប្រគល់​ពាក្យ​បណ្តាំ​នេះ​ទុក​នឹង​អ្នក តាម​សេចក្ដី​ទំនាយ​ដែល​បាន​ទាយ​ពី​អ្នក​ជា​មុន ដើម្បី​ឲ្យ​អ្នក​បាន​ច្បាំង​ជា​ចំបាំង​យ៉ាង​ល្អ ដោយ‌សារ​សេចក្ដី​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ធីម៉ូ‌ថេ កូន​សម្លាញ់​អើយ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​មក​អ្នក​ស្រប​តាម​បន្ទូល​របស់​អុលឡោះ​ដែល​គេ​ថ្លែង​ទុក​អំពី​អ្នក​ស្រាប់។ ចូរ​ពឹង​ផ្អែក​លើ​បន្ទូល​នេះ ដើម្បី​ពុះ‌ពារ​តយុទ្ធ​ឲ្យ​បាន​ល្អ​ប្រសើរ

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 1:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ូល​បាន​ទៅ​ដល់​ឌើបេ រួច​ទៅ​ដល់​លីស្ត្រា​។ ពេលនោះ មើល៍! មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​នៅ​ទីនោះ គាត់ជា​កូនប្រុស​របស់​ស្ត្រី​ជនជាតិយូដា​ដែលជា​អ្នកជឿ រីឯ​ឪពុក​របស់គាត់​ជា​ជនជាតិក្រិក​។


នេះជាហេតុដែល​ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ដែល​ជា​កូន​ដ៏ជាទីស្រឡាញ់ និង​ស្មោះត្រង់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ឲ្យមក​រក​អ្នករាល់គ្នា​។ គាត់​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​របៀបរស់នៅ​របស់ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដូចដែល​ខ្ញុំ​តែងតែ​បង្រៀន​តាម​ក្រុមជំនុំ​នីមួយៗ នៅ​គ្រប់ទីកន្លែង​។


តើ​ដែលមាន​អ្នកណា​ធ្វើជាទាហាន​ដោយ​ចំណាយថវិកា​ផ្ទាល់ខ្លួន​ឬ​? តើ​មាន​អ្នកណា​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​មិន​ហូប​ផ្លែ​វា​? តើ​មាន​អ្នកណា​ឃ្វាល​ហ្វូង​ចៀម ហើយ​មិន​ផឹក​ទឹកដោះ​ពី​ហ្វូង​នោះ​?


ប៉ុន្តែ​អ្នករាល់គ្នា​ស្គាល់​អត្តចរិតដែលត្រូវបានពិសោធ​របស់​ធីម៉ូថេ​ហើយ ថា​គាត់​បាន​បម្រើ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ដូចជា​កូន​បម្រើ​ឪពុក​។


ជូនចំពោះ​ធីម៉ូថេ កូន​ដ៏ពិតប្រាកដ​របស់ខ្ញុំ​ខាង​ជំនឿ​។ សូមឲ្យ​ព្រះគុណ សេចក្ដីមេត្តា និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង មានដល់អ្នក​!


គោលបំណង​នៃ​សេចក្ដីបង្គាប់​នេះ គឺ​សេចក្ដីស្រឡាញ់​ដែល​ចេញពី​ចិត្ត​បរិសុទ្ធ ពី​សតិសម្បជញ្ញៈ​ត្រឹមត្រូវ និង​ពី​ជំនឿ​ឥតពុតត្បុត​។


កុំ​ធ្វើព្រងើយ​នឹង​អំណោយទាន​ដែល​ស្ថិត​នៅក្នុង​អ្នក​ឡើយ ជា​អំណោយទាន​ដែល​ប្រទាន​មក​អ្នក តាមរយៈ​ពាក្យព្យាករ ជាមួយនឹង​ការដាក់​ដៃ​របស់​ពួក​ចាស់ទុំ​។


ដ្បិត​របស់​សព្វសារពើ​ដែល​ព្រះ​បាន​និម្មិតបង្កើត​សុទ្ធតែ​ល្អ ហើយ​ប្រសិនបើ​ទទួលយក​ដោយ​អរព្រះគុណ ក៏​គ្មានអ្វី​ដែលត្រូវបោះចោល​ឡើយ


ឱ ធីម៉ូថេ​អើយ! ចូរ​រក្សា​អ្វីដែលត្រូវបានផ្ទុកផ្ដាក់​នឹងអ្នក ទាំង​ចៀសវាង​ពាក្យប៉ប៉ាច់ប៉ប៉ោច​ដែលប្រមាថព្រះ និង​ពាក្យទទឹងទទែង​ដែល​គេ​ហៅខុស​ថា “ចំណេះដឹង”។


ជូនចំពោះ​ធីម៉ូថេ កូន​ដ៏ជាទីស្រឡាញ់​។ សូមឲ្យ​ព្រះគុណ សេចក្ដីមេត្តា និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង មានដល់អ្នក​!


ខ្ញុំ​បាន​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​ហើយ ខ្ញុំ​បាន​បញ្ចប់​ការរត់ប្រណាំង​ហើយ ខ្ញុំ​បាន​រក្សា​ជំនឿ​ជាប់​ដដែល​។


ជូនចំពោះ​ទីតុស កូន​ដ៏ពិតប្រាកដ ក្នុង​ជំនឿ​ដែល​យើង​មានរួមគ្នា​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះសង្គ្រោះ​នៃយើង មានដល់អ្នក​!


ខ្ញុំ​សូមអង្វរ​អ្នក​អំពី​កូន​របស់ខ្ញុំ គឺ​អូនេស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅពេល​ជាប់ឃុំឃាំង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម