រាជ្យរបស់ស្តេចយ៉ូសាផាតបានសុខក្សេមក្សាន្ត ដ្បិតអុលឡោះប្រទានឲ្យស្តេចមានសន្តិភាព នៅគ្រប់ទិសទី។
យ៉ូហាន 14:27 - អាល់គីតាប ខ្ញុំទុកសេចក្ដីសុខសាន្ដឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្ដរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្ដដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្ដដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ដ កុំភ័យខ្លាចឲ្យសោះ។ ព្រះគម្ពីរខ្មែរសាកល “ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ ខ្ញុំផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនដូចដែលពិភពលោកផ្ដល់ឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាមានអំពល់ ឬភិតភ័យឡើយ។ Khmer Christian Bible ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា គឺមិនមែនដូចជាមនុស្សលោកឲ្យអ្នករាល់គ្នាទេ ដូច្នេះកុំឲ្យចិត្តអ្នករាល់គ្នាជ្រួលច្របល់ ឬភ័យខ្លាចឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្តដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្តដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ |
រាជ្យរបស់ស្តេចយ៉ូសាផាតបានសុខក្សេមក្សាន្ត ដ្បិតអុលឡោះប្រទានឲ្យស្តេចមានសន្តិភាព នៅគ្រប់ទិសទី។
ប្រសិនបើអុលឡោះសំងំនៅស្ងៀម តើនរណាហ៊ានថ្កោលទោសទ្រង់? ប្រសិនបើទ្រង់លាក់បាំងនោះ តើនរណាមើលទ្រង់ឃើញ? ទ្រង់ពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ
ខ្ញុំមកជ្រកកោនជាមួយអុលឡោះតាអាឡាហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ?
គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់ ពីគាត់សោះឡើយ គាត់មានចិត្តរឹងប៉ឹង ហើយផ្ញើជីវិតលើអុលឡោះតាអាឡាទាំងស្រុង។
អុលឡោះតាអាឡាជាពន្លឺ និងជាម្ចាស់សង្គ្រោះ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! អុលឡោះតាអាឡាជាទីជំរករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
សូមកុំឲ្យខ្ញុំត្រូវវិនាសបាត់ទៅ ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត ដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។
អុលឡោះតាអាឡាប្រទានអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះតាអាឡាប្រទានពរឲ្យប្រជារាស្ត្រ របស់ទ្រង់មានសន្តិភាព។
ខ្ញុំទុកចិត្តលើអុលឡោះ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ តើមនុស្សដែលតែងតែស្លាប់ អាចធ្វើអ្វីខ្ញុំបាន?។
ដើម្បីឲ្យស្តេចអាចគ្រប់គ្រង ប្រជារាស្ត្ររបស់គាត់ ដោយសុចរិត ហើយគ្រប់គ្រងជនក្រីក្រដោយយុត្តិធម៌។
សូមឲ្យសេចក្ដីសុចរិតរីកចំរើនឡើង ក្នុងរជ្ជកាលរបស់ស្តេច ហើយដរាបណានៅមានព្រះច័ន្ទ សូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។
អុលឡោះតាអាឡានឹងសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្រចំពោះយើង ធ្វើឲ្យយើងស្គាល់យុត្តិធម៌ និងសេចក្ដីសុខសាន្ត។
នៅពេលយប់ អ្នកនឹងមិនភ័យខ្លាច គ្រោះថ្នាក់ដែលគួរឲ្យតក់ស្លុតនោះឡើយ នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញ ដែលគេបាញ់មកដែរ។
កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
កូនចៅយ៉ាកកូប! ពូជពង្សអ៊ីស្រអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងជាអុលឡោះតាអាឡានឹងប្រៀនប្រដៅកូនចៅអ្នក ដោយខ្លួនយើងផ្ទាល់ ហើយកូនចៅរបស់អ្នក នឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។
ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។
អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងដាក់ពាក្យសរសើរតម្កើង នៅក្នុងមាត់ពួកគេ។ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់ អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត យើងនឹងប្រោសពួកគេឲ្យ បានជាសះស្បើយមែន!
ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។
កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ទ្រង់ធ្វើឲ្យសេចក្ដីសុខឃ្លាតឆ្ងាយពីខ្ញុំ ហើយខ្ញុំលែងដឹងថាអ្វីទៅជាសុភមង្គល។
រីឯអ្នកវិញ កូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និងអញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យាដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។
«យើង នេប៊ូក្នេសា ជាស្តេច ជូនចំពោះប្រជាជនទាំងអស់ ចំពោះប្រជាជាតិនានា និងចំពោះមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូល។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!
ស្តេចដារីយូសចេញរាជសារមួយប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!
គឺគាត់នោះហើយដែលនឹងសង់ម៉ាស្ជិទ របស់អុលឡោះតាអាឡា។ គាត់នឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង គាត់អង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់គាត់។ អ៊ីមុាំមួយនាក់អង្គុយលើបល្ល័ង្កមួយទៀត ហើយអ្នកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។
សូមអុលឡោះតាអាឡាសំដែងចិត្តសប្បុរស ចំពោះអ្នក និងប្រទានឲ្យអ្នកបានប្រកបដោយសេចក្តីសុខសាន្ត”។
«កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតការលាក់កំបាំងទាំងអស់ នឹងត្រូវបើកឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឲ្យគេដឹងដែរ។
និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ដ»។
ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមអុលឡោះប្រទានសេចក្ដីសុខសាន្ដ ដល់មនុស្សក្នុងផ្ទះនេះ”។
ខ្ញុំសុំប្រាប់អ្នករាល់គ្នា ជាមិត្ដសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។
«សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ទ្រង់ បានប្រកបដោយសេចក្ដីសុខសាន្ដ នៅលើផែនដី!»។
ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្ដែចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសិស្សនៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែអ៊ីសាមកឈរនៅកណ្ដាលចំណោមពួកគេមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
អ៊ីសាមានប្រសាសន៍ទៅគេសាជាថ្មីថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ! ដូចអុលឡោះជាបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែរ»។
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះទ្វារផ្ទះនៅខ្ទាស់ជាប់អ៊ីសាមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
អុលឡោះបានប្រទានបន្ទូលមកឲ្យជនជាតិអ៊ីស្រអែល ដោយនាំដំណឹងល្អមកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស គឺអ៊ីសានេះហើយ ដែលជាអម្ចាស់លើមនុស្សទាំងអស់។
យប់មួយ លោកប៉ូលនិមិត្ដឃើញអ៊ីសាជាអម្ចាស់មានប្រសាសន៍មកគាត់ថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ
សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្ដគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយអំណាចរបស់រសអុលឡោះដ៏វិសុទ្ធ។
ដូច្នេះ ដោយអុលឡោះប្រោសយើងឲ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្ដិភាពជាមួយនឹងអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងដែរ។
បើអុលឡោះសំរុះសំរួលយើងឲ្យជានានឹងទ្រង់វិញ ដោយបុត្រារបស់ទ្រង់ស្លាប់ ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងទ្រង់នៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងទ្រង់ហើយ ទ្រង់ក៏រឹតតែសង្គ្រោះយើង ដោយសារជីវិតរបស់បុត្រាថែមទៀត ជាពុំខាន។
ការគិតខាងលោកីយ៍នាំឲ្យស្លាប់ រីឯការគិតខាងរសអុលឡោះនាំឲ្យមានជីវិត និងសេចក្ដីសុខសាន្ដវិញ
សូមអុលឡោះ ជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
សូមអុលឡោះ ជាបិតានៃយើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស ប្រទានពរ និងសេចក្ដីសុខដល់បងប្អូន។
រីឯផលដែលកើតមកពីរសអុលឡោះវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ចិត្ដសន្តោស មេត្ដា ជំនឿ
សូមអុលឡោះប្រទានសេចក្ដីសុខសាន្ដ និងមេត្ដាករុណាដល់អស់អ្នកដែលអនុវត្ដតាមគោលគំនិតនេះ និងដល់ប្រជារាស្ដ្រអ៊ីស្រអែលរបស់ទ្រង់។
ធ្វើដូច្នេះ សេចក្ដីសុខសាន្ដរបស់អុលឡោះដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្ដគំនិតបងប្អូន ដែលរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសាមិនខាន។
សូមជម្រាបមកប្រជារាស្ដ្របរិសុទ្ធ និងបងប្អូនដែលជឿលើអាល់ម៉ាហ្សៀស នៅក្រុងកូឡូស។ សូមអុលឡោះជាបិតារបស់យើង ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។
អុលឡោះបានសំរុះសំរួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅសូរ៉កា ឲ្យជានានឹងទ្រង់វិញ ដោយសារអាល់ម៉ាហ្សៀស និងសម្រាប់អាល់ម៉ាហ្សៀស គឺអុលឡោះបានធ្វើឲ្យមានសន្ដិភាព ដោយបុត្រាបង្ហូរឈាម នៅលើឈើឆ្កាង។
សូមឲ្យសេចក្ដីសុខសាន្ដរបស់អាល់ម៉ាហ្សៀស គ្រងរាជ្យនៅក្នុងចិត្ដបងប្អូន ព្រោះអុលឡោះបានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងរូបកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ដ។ ត្រូវអរគុណទ្រង់ជានិច្ច។
សូមអុលឡោះជាបិតា និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។
សូមអ៊ីសាជាអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ ប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមអ៊ីសាជាអម្ចាស់នៅជាមួយបងប្អូនទាំងអស់គ្នា!
ដ្បិតអុលឡោះពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺទ្រង់ប្រទានឲ្យយើងទទួលរសអុលឡោះដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្ដធ្ងន់។
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
អ៊ីព្រហ៊ីមបានយកអ្វីៗទាំងអស់ដែលគាត់មានចំនួនមួយភាគដប់ មកជូនស្តេចម៉ិលគីស្សាដែក។ ឈ្មោះរបស់ស្ដេចនេះមានន័យថា«ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ដ»។
ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំអះទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមទ្រង់ដែលនៅសព្វថ្ងៃ នៅពីអតីតកាល ហើយកំពុងតែមក ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។ សូមរសអុលឡោះទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ទ្រង់
កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា អ៊ីព្លេសនឹងចាប់អ្នកខ្លះ ក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្ដស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នក ទុកជាមកុដ។
ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។