Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 20:19 - អាល់គីតាប

19 នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ ពួក​សិស្ស​នៅ​ក្នុង​ផ្ទះ​ខ្ទាស់​ទ្វារ​យ៉ាង​ជាប់ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ ស្រាប់​តែ​អ៊ីសា​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 នៅ​ពេលល្ងាច​ថ្ងៃ​នោះ ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ទ្វារ​បាន​បិទ​ហើយ​នៅ​កន្លែងដែល​ពួក​សិស្ស​នៅ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ព្រះយេស៊ូវ​បាន​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្តាហ៍​នោះ​ ពួក​សិស្ស​បាន​នៅ​កន្លែង​មួយ​ដោយ​បាន​បិទ​ទ្វារ​ ព្រោះតែ​ខ្លាច​ពួក​ជនជាតិ​យូដា។​ ពេល​នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស​ ហើយ​មាន​បន្ទូល​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ដ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 នៅ​ល្ងាច​ថ្ងៃ​នោះ គឺ​ជា​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍ កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា​បាន​ខ្ទាស់​ទ្វារ​ជិត ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា ព្រះ‌យេស៊ូវ​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​គេ មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ ពួក​សិស្ស*​នៅ​ក្នុង​ផ្ទះ​ខ្ទាស់​ទ្វារ​យ៉ាង​ជាប់ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ ស្រាប់​តែ​ព្រះ‌យេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ

សូមមើលជំពូក ចម្លង




យ៉ូហាន 20:19
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ ខ្ញុំ​ពោល​ថា: សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹម បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!


ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ដ នោះ​សេចក្ដី​សុខ‌សាន្ដ​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​សាឡាម​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ​សេចក្ដី​សុខ‌សាន្ដ​របស់​អ្នក​រាល់​គ្នា នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។


ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប‌ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គេ​ដែរ»។


នៅ​ទី​បំផុត អ៊ីសា​ក៏​បង្ហាញ​ខ្លួន​ឲ្យ​សិស្ស​ទាំង​ដប់​មួយ​នាក់​ឃើញ នៅ​ពេល​ដែល​គេ​កំពុង​បរិភោគ។ អ៊ីសា​បន្ទោស​គេ ព្រោះ​គេ​គ្មាន​ជំនឿ ហើយ​មាន​ចិត្ដ​រឹង‌រូស ពុំ​ព្រម​ជឿ​អស់​អ្នក​ដែល​បាន​ឃើញ​គាត់​រស់​ឡើង​វិញ។


ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ដ​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ដ​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ដ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ដ​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ដ កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។


អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ដ ប៉ុន្ដែ ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​សា​ជា​ថ្មី អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ដ ហើយ​គ្មាន​នរណា​ដក​យក​អំណរ​សប្បាយ​ចេញ​ពី​ចិត្ដ​អ្នក​រាល់​គ្នា​បាន​ឡើយ។


ខ្ញុំ​និយាយ​ប្រាប់​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ​រួម​ជា​មួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​លោក ប៉ុន្ដែ​ចូរ​មាន​សង្ឃឹម​ឡើង! ខ្ញុំ​បាន​ឈ្នះ​លោក​នេះ​ហើយ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​សា​ជា​ថ្មី​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ! ដូច​អុលឡោះ​ជា​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​យ៉ាង​ណា ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​យ៉ាង​នោះ​ដែរ»។


ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​សា​ជា​ថ្មី លោក​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ ពេល​នោះ​ទ្វារ​ផ្ទះ​នៅ​ខ្ទាស់​ជាប់​អ៊ីសា​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ ទាំង​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ!»។


ក្រោយ​មក អ៊ីសា​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​ម្ដង​ទៀត នៅ​មាត់​សមុទ្រ​ទីបេ‌រាស គឺ​អ៊ីសា​បង្ហាញ​ឲ្យ​គេ​ឃើញ​ដូច​ត​ទៅ៖


តាំង​ពី​អ៊ីសា​បាន​រស់​ឡើង​វិញ​មក នេះ​ជា​លើក​ទី​បី​ហើយ ដែល​អ៊ីសា​សំដែង​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ។


ប៉ុន្ដែ គ្មាន​នរណា​ហ៊ាន​និយាយ​អំពី​អ៊ីសា​ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។


ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ អ៊ីសា​បាន​បង្ហាញ​ខ្លួន តាម​របៀប​ផ្សេងៗ​ឲ្យ​សាវ័ក​ទាំង​នោះ​ឃើញ​ថា អ៊ីសា​រស់​ពិត​ប្រាកដ​មែន។ អ៊ីសា​បាន​ឲ្យ​គេ​ឃើញ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ព្រម​ទាំង​និយាយ​អំពី​នគរ​របស់​អុលឡោះ​ផង។


សូម​អុលឡោះ ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ នៅ​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា! អាម៉ីន!។


អ៊ីសា​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក​ទាំង​ដប់‌ពីរ​នាក់​ឃើញ​ដែរ។


គឺ​អាល់ម៉ា‌ហ្សៀស​ហើយ​ដែល​ជា​សន្ដិភាព​របស់​យើង គាត់​បាន​ប្រមូល​សាសន៍​ទាំង​ពីរឲ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ដ្រ​តែ​មួយ។ ក្នុង​រូប‌កាយ​របស់​អ៊ីសា គាត់​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​ឲ្យ​ទៅ​ជា​បច្ចា​មិត្ដ​នឹង​គ្នា។


សូម​អុលឡោះ​ជា​បិតា និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ប្រទាន​សេចក្ដី​សុខ‌សាន្ដ និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បង​ប្អូន។


សូម​អុលឡោះ ជា​បិតា​របស់​យើង និង​អ៊ីសា​អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ប្រណី‌សន្តោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។


សូម​អ៊ីសា‌ជាអម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ ប្រទាន​សេចក្ដី​សុខ‌សាន្ដ​គ្រប់​ប្រការ​មក​បង​ប្អូន​គ្រប់​ពេល​វេលា! សូម​អ៊ីសា‌ជាអម្ចាស់​នៅ​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា!


អ៊ីព្រហ៊ីម​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ជូន​ស្តេច​ម៉ិល‌គីស្សា‌ដែក។ ឈ្មោះ​របស់​ស្ដេច​នេះ​មាន​ន័យ​ថា«ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខ‌សាន្ដ»។


ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​ប្អូន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យើង​នឹង​និយាយ​ជា​មួយ​គ្នា​ផ្ទាល់​មាត់​តែ​ម្ដង។


ខ្ញុំ យ៉ូហាន សូម​ជម្រាប​មក​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ស្រុក​អាស៊ី។ សូម​ទ្រង់​ដែល​នៅ​សព្វ​ថ្ងៃ នៅ​ពី​អតីត‌កាល ហើយ​កំពុង​តែ​មក ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។ សូម​រស‌អុលឡោះ​ទាំង​ប្រាំ​ពីរ ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម