Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:14 - អាល់គីតាប

14 «សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ នៅ​លើ​ផែន‌ដី!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 “សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះ នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​! ហើយ​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​ផែនដី ក្នុងចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 «សូម​ឲ្យ​ព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​ប្រកប​ដោយ​សិរី​រុងរឿង​ ហើយ​ក្ដី​សុខសាន្ដ​មាន​ដល់​អស់​អ្នក​នៅ​លើ​ផែនដី​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 «សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែនដី!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ‌សាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង




លូកា 2:14
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិតអុលឡោះ‌តាអាឡា​បាន​លោះ​កូន​ចៅ​របស់ យ៉ាកកូប​ហើយ ទ្រង់​បាន​សំដែង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​អាណិត​មេត្តា​កូន​ចៅ​របស់​ទ្រង់ ដែល​រង​ទុក្ខ​វេទនា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង នៅ​ក្នុង​មាត់​ពួក​គេ។ ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់ អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ បាន​ជា​សះ‌ស្បើយ​មែន!


មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើ ស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។ ពេល​ជន‌ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើង ដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើង ស្ដេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពី កណ្ដាប់​ដៃ​របស់​ពួក​គេ។


មហា‌ជន​ដែល​ដើរ​ហែ‌ហម​អ៊ីសា ពី​មុខ​ពី​ក្រោយ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ជយោ! អុលឡោះ​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។


និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹត ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​តម្រង់​ផ្លូវ​យើង ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ‌សាន្ដ»។


គេ​ពោល​ថា៖ «សូម​អុលឡោះ​ប្រទាន​ពរ​ដល់ ស្តេច​ដែល​មក ក្នុង​នាម​អុលឡោះ‌ជាអម្ចាស់! សូម​សន្ដិ‌ភាព​កើត​ពី​សូរ៉ក​មក សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។


រំពេច​នោះ មាន​ម៉ាឡា‌អ៊ីកាត់​ច្រើន​កុះ‌ករ ចុះ​ពី​សូរ៉ក​មក​រួម​ជា​មួយ​ម៉ាឡា‌អ៊ីកាត់​នោះ ច្រៀង​សរសើរ​អុលឡោះ​ថា៖


លុះ​ពួក​ម៉ាឡា‌អ៊ីកាត់​ត្រឡប់​ទៅ​សូរ៉កា​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​អុលឡោះ‌ជាអម្ចាស់​បាន​សំដែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។


ហើយ​រស‌អុលឡោះ​ដ៏‌វិសុទ្ធ​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​អ៊ីសា។ មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «អ្នក​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​អ្នក​ណាស់»។


ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ដ​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ដ​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ដ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ដ​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ដ កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។


ខ្ញុំ​បាន​សំដែង​សិរី‌រុង‌រឿង​របស់​អុលឡោះ​នៅ​លើ​ផែនដី ហើយ​ខ្ញុំ​ក៏​បាន​បង្ហើយ​កិច្ចការ​ដែល​ទ្រង់​បញ្ជា ឲ្យ​ខ្ញុំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។


អុលឡោះ​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រទាន​បុត្រា​តែ​មួយ​របស់​ទ្រង់​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​បុត្រា​នោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។


អុលឡោះ​បាន​ប្រទាន​បន្ទូល​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​នាំ​ដំណឹង‌ល្អ​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខ‌សាន្ដ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស គឺ​អ៊ីសា​នេះ​ហើយ ដែល​ជា​អម្ចាស់​លើ​មនុស្ស​ទាំង​អស់។


ដូច្នេះ ដោយ​អុលឡោះ​ប្រោស​យើង​ឲ្យ​បាន​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្ដិ‌ភាព​ជា​មួយ​នឹង​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង​ដែរ។


ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​នៃ​គុណ ដែល​ទ្រង់​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​នាម​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។


អុលឡោះ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់‌កំបាំង​នៃ​ចិត្ត​របស់​ទ្រង់ តាម​បំណង​ដ៏​សប្បុរស ដែល​ទ្រង់​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ទ្រង់​ផ្ទាល់។


ក៏​ប៉ុន្ដែ អុលឡោះ​ដែល​តែងតែ​អាណិត​មេត្ដា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​បំផុត


អុលឡោះ​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​យើង ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​គុណ​ដ៏​ប្រសើរ​លើស‌លប់​បំផុត​របស់​ទ្រង់


និងឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើងថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ជា​បិតា។


ដ្បិត​អុលឡោះ​ទេ​តើ ដែល​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថភាព​អាច​នឹង​ប្រព្រឹត្ដ​តាម​បំណង​ដ៏​សប្បុរស​របស់​ទ្រង់។


អុលឡោះ​បាន​សំរុះ‌សំរួល​អ្វីៗ​ទាំង​អស់ នៅ​លើ​ផែនដី និង​នៅ​សូរ៉កា ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ ដោយ‌សារ​អាល់ម៉ា‌ហ្សៀស និង​សម្រាប់​អាល់ម៉ា‌ហ្សៀស គឺ​អុលឡោះ​បាន​ធ្វើ​ឲ្យ​មាន​សន្ដិ‌ភាព ដោយ​បុត្រា​បង្ហូរ​ឈាម នៅ​លើ​ឈើ​ឆ្កាង។


អុលឡោះ ជា​បិតា​នៃ​យើង​ស្រឡាញ់​យើង ទ្រង់​បាន​សំរាល​ទុក្ខ​យើង​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​គុណ​នៃ​ទ្រង់ ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ផ្ទាល់​ជា​អម្ចាស់​នៃ​យើង និង​អុលឡោះ​ជា​បិតា


ពេល​នោះ ខ្ញុំ​ឮ​សត្វ​លោក​ទាំង​ប៉ុន្មាន នៅ​សូរ៉កា នៅ​លើ​ផែនដី នៅ​ក្រោម​ដី នៅ​ក្នុង​សមុទ្រ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ បន្លឺ​សំឡេង​ឡើង​ថាៈ «សូម​ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ទទួល​ពាក្យ​សរសើរ​តម្កើង​កិត្ដិ‌នាម សិរី‌រុង‌រឿង និង​អំណាច អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម