ហេតុនេះ អ្នកដែលត្រូវអុលឡោះស្តីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្តីបន្ទោសរបស់អុលឡោះ ដែលប្រកបដោយអំណាចឡើយ។
យេរេមា 31:18 - អាល់គីតាប យើងឮអេប្រាអ៊ីមយំរៀបរាប់ថា: “ទ្រង់បានដាក់ទោសខ្ញុំ ហើយខ្ញុំក៏ទទួលទោស ដូចកូនគោដែលមិនទាន់ផ្សាំង។ សូមនាំខ្ញុំឲ្យវិលមកវិញ នោះខ្ញុំនឹងវិលមកវិញ ដ្បិតទ្រង់ជាអុលឡោះតាអាឡា និងជាម្ចាស់របស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពិតប្រាកដជាយើងបានឮពួកអេប្រាអិម កំពុងតែត្អូញត្អែរថា៖ ព្រះអង្គបានវាយផ្ចាលទូលបង្គំ គឺទូលបង្គំត្រូវវាយពង្រាបដូចជាកូនគោ ដែលមិនធ្លាប់ទឹម សូមព្រះអង្គទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំនឹងវិលបែរមកហើយ ដ្បិតគឺព្រះអង្គហើយជាព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងឮអេប្រាអ៊ីមយំរៀបរាប់ថា: “ព្រះអង្គបានដាក់ទោសទូលបង្គំ ហើយទូលបង្គំក៏ទទួលទោស ដូចកូនគោដែលមិនទាន់ផ្សាំង។ សូមនាំទូលបង្គំឲ្យវិលមកវិញ នោះទូលបង្គំនឹងវិលមកវិញ ដ្បិតព្រះអង្គជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពិតប្រាកដជាអញបានឮពួកអេប្រាអិម កំពុងតែត្អូញត្អែរថា ទ្រង់បានវាយផ្ចាលទូលបង្គំ គឺទូលបង្គំត្រូវវាយពង្រាបដូចជាកូនគោដែលមិនធ្លាប់ទឹម សូមទ្រង់ទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំនឹងវិលបែរមកហើយ ដ្បិតគឺទ្រង់ហើយជាព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ |
ហេតុនេះ អ្នកដែលត្រូវអុលឡោះស្តីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្តីបន្ទោសរបស់អុលឡោះ ដែលប្រកបដោយអំណាចឡើយ។
មែនហើយ អុលឡោះតាអាឡាបានវាយប្រដៅខ្ញុំយ៉ាងខ្លាំង តែទ្រង់មិនបណ្ដោយឲ្យខ្ញុំស្លាប់ឡើយ។
ពីមុនខ្ញុំបានវង្វេង ហើយរងទុក្ខវេទនា ឥឡូវនេះ ខ្ញុំប្រតិបត្តិតាមបន្ទូល របស់ទ្រង់ហើយ។
ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាការអ្វី ដែលទ្រង់សម្រេចសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយទ្រង់ដាក់ទោសខ្ញុំក៏ត្រឹមត្រូវដែរ។
អាយុជីវិតរបស់ខ្ញុំ ស្ថិតនៅក្នុងដៃរបស់ទ្រង់ សូមរំដោះខ្ញុំចេញពីកណ្ដាប់ដៃរបស់ខ្មាំង សត្រូវ និងអស់អ្នកដែលបៀតបៀនខ្ញុំ!
មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ គេដាក់ដែកបង្ខាំ និងចងបង្ហៀរ ដើម្បីញាក់វាឲ្យចុះចូល»។
ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយចិត្ត សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ឱអុលឡោះអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយចិត្ត សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ឱអុលឡោះជាម្ចាស់សង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។
ឱអុលឡោះតាអាឡាអើយ អ្នកណាមានទ្រង់រំលឹកដាស់តឿន ហើយយកហ៊ូកុំមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ!
រំពាត់ខ្សែតីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។
អ្នកដែលរឹងរូស មិនព្រមទទួលការស្ដីប្រដៅ នឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។
កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់អុលឡោះតាអាឡាឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលទ្រង់ស្ដីបន្ទោសដែរ
យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នា ត្រង់កន្លែងណាទៀតទេ ព្រោះអ្នករាល់គ្នានៅតែបះបោរ ប្រឆាំងនឹងយើងជានិច្ច។ ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែង ចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។
កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកំរើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះអុលឡោះតាអាឡាខឹងចំពោះពួកគេ ម្ចាស់របស់អ្នកគំរាមកំហែងពួកគេ។
គាត់ត្រូវគេធ្វើទារុណកម្ម គាត់បន្ទាបខ្លួន គាត់ត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ គាត់ពុំបានហើបមាត់ ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅ មុខអ្នកកាត់រោម គាត់មិនបានហើបមាត់ទាល់តែសោះ។
អុលឡោះតាអាឡាអើយ! ទ្រង់ពិតជាបិតារបស់យើងខ្ញុំ។ អ៊ីព្រហ៊ីមពុំដែលបានស្គាល់យើងខ្ញុំទេ អ៊ីស្រអែលក៏ពុំដែលបានឃើញ យើងខ្ញុំដែរ គឺមានតែទ្រង់ប៉ុណ្ណោះ ដែលជាបិតារបស់យើងខ្ញុំ ហើយតាំងពីដើមរៀងមក យើងតែងហៅ ទ្រង់ថាជាម្ចាស់ដែលលោះយើងខ្ញុំ។
ទោះបីអុលឡោះតាអាឡាវាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រអែលពុំព្រមវិលមករក ទ្រង់ដែរ ពួកគេពុំស្វែងរក អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលទេ។
ឱអុលឡោះតាអាឡាអើយ សូមប្រោសខ្ញុំឲ្យជា នោះខ្ញុំនឹងបានជា សូមសង្គ្រោះខ្ញុំ នោះខ្ញុំនឹងរួចជីវិត ដ្បិតទ្រង់តែងប្រោសប្រទានឲ្យ ខ្ញុំសរសើរតម្កើងទ្រង់!
យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នា តែគ្មានផលប្រយោជន៍អ្វីសោះ ដ្បិតពួកគេមិនព្រមរាងចាលទេ អ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវ គឺអ្នករាល់គ្នាបានប្រហារពួកណាព របស់អ្នករាល់គ្នា។
សេចក្ដីអាម៉ាស់ធ្វើឲ្យយើងខ្ញុំងើបមុខមិនរួច ការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។ តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាបទាស់នឹងអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ យើងខ្ញុំពុំបានស្ដាប់បន្ទូល របស់អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំឡើយ”»។
បន្តិចទៀត ពួកអ្នកយាមនឹងស្រែក នៅលើភ្នំអេប្រាអ៊ីមថា: “ចូរក្រោកឡើង! យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូន ថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់របស់យើង!”»
ពួកគេមកដល់ ទាំងយំផង ទាំងទូរអាអង្វរផង យើងនឹងដឹកនាំពួកគេដើរតាមផ្លូវរាបស្មើ គ្មានអ្វីជំពប់ជើង តម្រង់ទៅកន្លែងដែលមានទឹកហូរ ដ្បិតយើងជាឪពុករបស់ជនជាតិអ៊ីស្រអែល ហើយអេប្រាអ៊ីមជាកូនច្បងរបស់យើង»។
អុលឡោះតាអាឡា រំពៃមើល ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ ទ្រង់បានវាយប្រហារពួកគេ តែពួកគេធ្វើព្រងើយ ទ្រង់បានធ្វើឲ្យពួកគេវិនាស តែពួកគេមិនរាងចាលទេ ពួកគេកាន់ចិត្តរឹងដូចថ្ម ពួកគេមិនព្រមវិលមករកទ្រង់វិញទេ។
អុលឡោះតាអាឡាអើយ សូមនាំយើងខ្ញុំឲ្យវិលត្រឡប់មកវិញ នោះយើងខ្ញុំនឹងវិលត្រឡប់មកវិញ សូមប្រទានអាយុជីវិតមកយើងខ្ញុំសាជាថ្មី។
នៅទីនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទ និងអំពើទាំងប៉ុន្មានដែលអ្នករាល់គ្នាបានធ្វើឲ្យខ្លួនសៅហ្មង អ្នករាល់គ្នានឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា តែយើងខ្ញុំពុំបានទូរអាអង្វរសុំសេចក្ដីសន្ដោសពីអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។
អេប្រាអ៊ីមប្រៀបបាននឹងគោញី ដែលគេបង្ហាត់ឲ្យចូលចិត្តបញ្ជាន់ស្រូវ ពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះ យើងទឹមអេប្រាអ៊ីម យូដាកំពុងភ្ជួរ ហើយយ៉ាកកូបកំពុងរាស់។
អ៊ីស្រអែលមានចិត្តរឹងរូសដូចគោញីកៀច ហេតុអ្វីបានជាអុលឡោះតាអាឡាត្រូវឃ្វាលពួកគេដូចឃ្វាលកូនចៀម នៅតាមវាលស្មៅដ៏ទូលំទូលាយដូច្នេះ?
យើងនឹងវិលទៅដំណាក់របស់យើងវិញ រហូតទាល់តែពួកគេសារភាពថាខ្លួនខុស ហើយស្វែងរកយើង។ នៅពេលមានអាសន្ន ពួកគេនឹងវិលមករកយើងវិញជាមិនខាន។
អុលឡោះឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ទ្រង់ក៏ប្រែចិត្តមិនដាក់ទោសពួកគេ ដូចទ្រង់បានសម្រេចកាលពីមុននោះទេ ទ្រង់មិនបំផ្លាញពួកគេចោលឡើយ។
ពួកគេមិនស្ដាប់បន្ទូលរបស់អុលឡោះ ហើយក៏មិនទទួលការប្រដៅពីទ្រង់ដែរ។ ពួកគេមិនផ្ញើជីវិតលើអុលឡោះតាអាឡា ពួកគេមិនចូលមកជិតម្ចាស់របស់ខ្លួនទេ។
ពេលនោះ អស់អ្នកដែលគោរព កោតខ្លាចអុលឡោះតាអាឡា ពិភាក្សាគ្នាទៅវិញទៅមក អុលឡោះតាអាឡាស្តាប់ ហើយយកចិត្តទុកដាក់នឹង ពាក្យសំដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព កោតខ្លាចនាមអុលឡោះតាអាឡាក្នុងក្រាំងមួយ ទុកជាទីរំលឹកចំពោះទ្រង់។
គាត់នឹងបង្វែរចិត្តឪពុកទៅរកកូន ហើយបង្វែរចិត្តកូនទៅរកឪពុក។ ដូច្នេះ យើងនឹងមិនមកបំផ្លាញស្រុករបស់ អ្នករាល់គ្នាឲ្យវិនាសសូន្យឡើយ»៕
នៅខាងលិចជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។
កូននោះនឹងមកមុនលោកអម្ចាស់ ហើយមានវិញ្ញាណប្រកបដោយអំណាច ដូចណាពីអេលីយ៉េសបានទទួល ដើម្បីបង្វែរចិត្ដឪពុកទៅរកកូន ព្រមទាំងបំបែរចិត្ដមនុស្សរឹងទទឹង ឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេច ទុកសម្រាប់ទទួលលោកអម្ចាស់»។
លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្ដអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។
អុលឡោះបានឲ្យអ្នកបម្រើរបស់ទ្រង់ងើបឡើង ហើយចាត់គាត់ឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
ដ្បិតអុលឡោះទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្ដតាមបំណងដ៏សប្បុរសរបស់ទ្រង់។
តែបងប្អូនបែរជាភ្លេចបន្ទូលទូន្មានរបស់អុលឡោះមកកាន់បងប្អូនដូចឪពុកទូន្មានកូនដែរ គឺថាៈ «កូនអើយ មិនត្រូវធ្វេសប្រហែសនឹង ការវាយប្រដៅរបស់អុលឡោះជាអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដ នៅពេលទ្រង់ស្ដីបន្ទោសដែរ
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។