ទំនុកតម្កើង 119:75 - អាល់គីតាប75 ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាការអ្វី ដែលទ្រង់សម្រេចសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយទ្រង់ដាក់ទោសខ្ញុំក៏ត្រឹមត្រូវដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល75 ព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថាច្បាប់របស់ព្រះអង្គសុចរិត ក៏ដឹងថាព្រះអង្គបានធ្វើទុក្ខទូលបង្គំដោយសេចក្ដីស្មោះត្រង់! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦75 ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥75 ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសម្រេច សុទ្ធតែត្រឹមត្រូវទាំងអស់ ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤75 ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថា អស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិត ហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់ទេ សូមមើលជំពូក |
អុលឡោះតាអាឡាអើយ! ទ្រង់សុចរិតពន់ពេកណាស់ ខ្ញុំពុំអាចតវ៉ារកខុសត្រូវ ជាមួយទ្រង់បានទេ។ ប៉ុន្តែ ខ្ញុំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ទ្រង់ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចំរុងចំរើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?