អេសាយ 51:20 - អាល់គីតាប20 កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកំរើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះអុលឡោះតាអាឡាខឹងចំពោះពួកគេ ម្ចាស់របស់អ្នកគំរាមកំហែងពួកគេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 កូនចៅរបស់អ្នកខ្សោយល្វើយ ហើយដេកនៅតាមអស់ទាំងក្បាលផ្លូវ ដូចជាសត្វកែះជាប់សំណាញ់; ពួកគេពេញដោយសេចក្ដីក្រេវក្រោធពីព្រះយេហូវ៉ា គឺការស្ដីបន្ទោសពីព្រះរបស់អ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ពួកកូនប្រុសរបស់អ្នកបានសន្លប់ទៅហើយ គេដេកតាមដងផ្លូវ ដូចជាប្រើសដែលជាប់អន្ទាក់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសនៃព្រះរបស់អ្នក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ ព្រះរបស់អ្នកគំរាមកំហែងពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ពួកកូនប្រុសឯងបានសន្លប់ទៅហើយ គេដេកតាមក្បាលអស់ទាំងផ្លូវ ដូចជាប្រើសដែលជាប់បង្កាត់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសរបស់ព្រះនៃឯង។ សូមមើលជំពូក |
រីឯប្រជាជនដែលបានស្ដាប់ពាក្យរបស់ណាពីទាំងនោះ ក៏ត្រូវស្លាប់ដោយសារទុរ្ភិក្ស និងសង្គ្រាមដែរ ហើយសាកសពរបស់គេ នឹងត្រូវបោះបង់ចោលនៅតាមដងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ដ្បិតគ្មាននរណាកប់ខ្មោចពួកគេ ឬខ្មោចប្រពន្ធ និងខ្មោចកូនប្រុសស្រីរបស់គេឡើយ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។