អេសាយ 9:13 - អាល់គីតាប13 ទោះបីអុលឡោះតាអាឡាវាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រអែលពុំព្រមវិលមករក ទ្រង់ដែរ ពួកគេពុំស្វែងរក អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 រីឯប្រជាជននេះមិនបានត្រឡប់មករកព្រះអង្គដែលបានវាយពួកគេ ក៏មិនបានស្វែងរកព្រះយេហូវ៉ានៃពលបរិវារដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 រីឯបណ្ដាជនទាំងឡាយ គេមិនបានវិលមកឯព្រះ ដែលព្រះអង្គបានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ទោះបីព្រះអម្ចាស់វាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រាអែលពុំព្រមវិលមករក ព្រះអង្គដែរ ពួកគេពុំស្វែងរក ព្រះអម្ចាស់នៃពិភពទាំងមូលទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 រីឯបណ្តាជនទាំងឡាយ គេមិនបានវិលមកឯព្រះ ដែលទ្រង់បានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ សូមមើលជំពូក |
អស់អ្នកដែលរត់ទៅស្រុកអេស៊ីប ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន! អ្នកទាំងនោះពឹងផ្អែកលើសេះ និងទុកចិត្តលើរទេះចំបាំង ព្រោះឃើញមានចំនួនច្រើន ពួកគេទុកចិត្តលើកងទ័ពសេះ ព្រោះឃើញថាខ្លាំងពូកែ តែពួកគេពុំនឹកនាដល់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលទេ ពួកគេពុំស្វែងរកអុលឡោះតាអាឡាឡើយ។
យើងបានធ្វើឲ្យជំងឺអាសន្នរោគ រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។ យើងបានឲ្យខ្មាំងប្រហារយុវជន របស់អ្នករាល់គ្នាដោយមុខដាវ ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។ យើងបានធ្វើឲ្យមានក្លិនអសោច សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។