ក្នុងរជ្ជកាលស្តេចទត មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ស្តេចទតទូរអាសួរអុលឡោះតាអាឡា ទ្រង់មានបន្ទូលមកកាន់គាត់ថា៖ «ហេតុការណ៍ទាំងនេះបណ្តាលមកពីសូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។
មីកា 6:9 - អាល់គីតាប អុលឡោះតាអាឡាបន្លឺសំឡេងទៅកាន់អ្នកក្រុង ទ្រង់នឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច នាមរបស់ទ្រង់។ ទ្រង់មានបន្ទូលថា៖ «អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ ចូរនាំគ្នាស្ដាប់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសូរសៀងនៃព្រះយេហូវ៉ាបន្លឺដល់ទីក្រុងថា៖ (ដែលកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ នោះជាប្រាជ្ញាដ៏ត្រឹមត្រូវ) ចូរស្តាប់ចុះ ឱកុលសម្ព័ន និងអស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បន្លឺព្រះសូរសៀងទៅកាន់អ្នកក្រុង ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច ព្រះនាមរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ ចូរនាំគ្នាស្ដាប់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះសូរសៀងនៃព្រះយេហូវ៉ាបន្លឺដល់ទីក្រុង ហើយមនុស្សណាដែលមានប្រាជ្ញា នឹងឃើញព្រះនាមទ្រង់ ចូរស្តាប់តាមដំបង នឹងតាមព្រះអង្គ ដែលបានដំរូវឲ្យមកផង |
ក្នុងរជ្ជកាលស្តេចទត មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ស្តេចទតទូរអាសួរអុលឡោះតាអាឡា ទ្រង់មានបន្ទូលមកកាន់គាត់ថា៖ «ហេតុការណ៍ទាំងនេះបណ្តាលមកពីសូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។
ខ្ញុំនឹងអង្វរអុលឡោះថា: សូមកុំដាក់ទោសខ្ញុំឡើយ! សូមប្រាប់ឲ្យខ្ញុំដឹងផងថា តើទ្រង់មានមូលហេតុអ្វី ចោទប្រកាន់ខ្ញុំ?
ទ្រង់វិនិច្ឆ័យទោសខ្ញុំយ៉ាងណា ទ្រង់នឹងដាក់ទោសខ្ញុំយ៉ាងនោះ ហើយនៅមានការវិនិច្ឆ័យជាច្រើនទៀត ដែលទ្រង់គ្រោងទុកដែរ។
ហេតុនេះ អ្នកដែលត្រូវអុលឡោះស្តីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្តីបន្ទោសរបស់អុលឡោះ ដែលប្រកបដោយអំណាចឡើយ។
អស់អ្នកដែលមានប្រាជ្ញាត្រូវចងចាំសេចក្ដីនេះទុក ហើយស្វែងយល់ពីស្នាដៃប្រកបដោយ ចិត្តមេត្តាករុណារបស់អុលឡោះតាអាឡា។
អុលឡោះអើយ ដូចនាមរបស់ទ្រង់ ល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើងទ្រង់ រហូតដល់ស្រុកដាច់ស្រយាល ផែនដីយ៉ាងនោះដែរ។ ទ្រង់គ្រប់គ្រងដោយសុចរិត។
សូមឲ្យគេទទួលស្គាល់ថា មានតែទ្រង់ប៉ុណ្ណោះដែលជាអុលឡោះតាអាឡា ទ្រង់ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត នៅលើផែនដីទាំងមូល!។
អុលឡោះតាអាឡាបានសំដែងឲ្យគេស្គាល់ទ្រង់ ទ្រង់កាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក
កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតអោនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
ឱអុលឡោះតាអាឡាអើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ទ្រង់កំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលទ្រង់ការពារ ប្រជារាស្ដ្ររបស់ទ្រង់។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
ទីក្រុងដែលមានកំពែងដ៏រឹងមាំ នឹងលែងមានមនុស្សនៅទៀតហើយ គឺក្រុងនោះត្រូវគេបោះបង់ចោលឲ្យនៅ ស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅ សម្រាប់គោមកដេក ហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។
មើល អុលឡោះតាអាឡាផ្ទាល់នឹងមកពីចម្ងាយ ទាំងខឹង ដូចខ្យល់បក់បោកយ៉ាងខ្លាំង ទ្រង់មានបន្ទូលដោយខឹង បន្ទូលរបស់ទ្រង់ប្រៀបបាននឹងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
មានសំឡេងលាន់ឮរំពងពីទីក្រុង មានសំឡេងលាន់ឮពីម៉ាស្ជិទ គឺជាសំឡេងរបស់អុលឡោះតាអាឡា ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់ ទ្រង់ តាមអំពើដែលគេបានប្រព្រឹត្ត។
ទោះបីអុលឡោះតាអាឡាវាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រអែលពុំព្រមវិលមករក ទ្រង់ដែរ ពួកគេពុំស្វែងរក អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលទេ។
«នៅរជ្ជកាលស្តេចហេសេគា ជាស្ដេចស្រុកយូដា លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត បានថ្លែងបន្ទូលប្រាប់ប្រជាជនយូដាទាំងអស់ដូចតទៅ: អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា គេនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក ភ្នំដែលមានម៉ាស្ជិទនឹងក្លាយទៅជាព្រៃ។
យើងនឹងធ្វើឲ្យដំណាក់នេះវិនាស ដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើឲ្យប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្ដាសា»។
បើអុលឡោះតាអាឡាចេញបញ្ជាឲ្យវាទៅប្រហារ ក្រុងអាស្កាឡូន និងតំបន់តាមមាត់សមុទ្រហើយនោះ តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន? វាត្រូវតែតម្រង់ទៅរកទីនោះ!»។
យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ស្របតាមអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាអុលឡោះតាអាឡាដែលបានវាយអ្នក»។
អ្នកក្រុងសាម៉ារីនឹងទទួលទោស ព្រោះគេបានបះបោរ ប្រឆាំងនឹងម្ចាស់របស់ខ្លួន។ ពួកគេនឹងដួលស្លាប់ដោយមុខដាវ ខ្មាំងនឹងជាន់កំទេចកូនក្មេង ហើយវះពោះស្ត្រីមានផ្ទៃពោះ។
តើនរណាមានប្រាជ្ញាវាងវៃ អាចពិចារណា យល់សេចក្ដីទាំងនេះបាន? មាគ៌ារបស់អុលឡោះតាអាឡាសុទ្ធតែទៀងត្រង់ មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល ព្រោះតែមាគ៌ានេះជាមិនខាន។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកយូដា ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងយេរូសាឡឹមផង»។
អស់អ្នកដែលរស់ដោយឥតកង្វល់ នៅក្រុងស៊ីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខស្រួល នៅលើភ្នំសាម៉ារីអើយ អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ ពូជពង្សអ៊ីស្រអែលយកអ្នករាល់គ្នា ធ្វើជាបង្អែក។
ហេតុនេះ ព្រោះតែអ្នករាល់គ្នា ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក រីឯភ្នំរបស់ម៉ាស្ជិទនឹងក្លាយទៅជាព្រៃ។
បើក្នុងផ្ទះរបស់មនុស្សអាក្រក់ នៅតែមានទ្រព្យដែលរកបានដោយទុច្ចរិត និងមានថាំងរង្វាល់តូចជ្រុល ដែលគួរឲ្យស្អប់ខ្ពើមដូច្នេះ តើឲ្យយើងទ្រាំបានឬ?
ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក ឲ្យស្គាល់ការណាដែលល្អ និងការណាដែលអុលឡោះតាអាឡា ពេញចិត្តឲ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរ តាមមាគ៌ា របស់អុលឡោះជាម្ចាស់របស់អ្នក ដោយចិត្តសុភាព»។
ពួកគេមិនស្ដាប់បន្ទូលរបស់អុលឡោះ ហើយក៏មិនទទួលការប្រដៅពីទ្រង់ដែរ។ ពួកគេមិនផ្ញើជីវិតលើអុលឡោះតាអាឡា ពួកគេមិនចូលមកជិតម្ចាស់របស់ខ្លួនទេ។
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។