អេសាយ 27:10 - អាល់គីតាប10 ទីក្រុងដែលមានកំពែងដ៏រឹងមាំ នឹងលែងមានមនុស្សនៅទៀតហើយ គឺក្រុងនោះត្រូវគេបោះបង់ចោលឲ្យនៅ ស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅ សម្រាប់គោមកដេក ហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ដ្បិតទីក្រុងដ៏រឹងមាំនឹងទៅជាកណ្ដោចកណ្ដែង លំនៅនឹងត្រូវទុកចោល ហើយត្រូវបោះបង់ចោល ដូចទីរហោស្ថាន នៅទីនោះកូនគោនឹងស៊ីស្មៅ ហើយដេក ព្រមទាំងបំផ្លាញមែកឈើនៅទីនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដ្បិតទីក្រុងមានបន្ទាយបានចោលស្ងាត់ទៅ គឺជាទីលំនៅដែលគេលែងនៅ ព្រមទាំងបោះបង់ចោលហើយ ប្រៀបដូចជាទីរហោស្ថាន នៅទីនោះកូនគោនឹងរកស៊ី ហើយដេកនៅ វានឹងស៊ីមែកខ្ចីដែលនៅទីនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ទីក្រុងដែលមានកំពែងដ៏រឹងមាំ នឹងលែងមានមនុស្សនៅទៀតហើយ គឺក្រុងនោះត្រូវគេបោះបង់ចោលឲ្យនៅ ស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅ សម្រាប់គោមកដេក ហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដ្បិតទីក្រុងមានបន្ទាយបានចោលស្ងាត់ទៅ គឺជាទីលំនៅដែលគេលែងនៅ ព្រមទាំងបោះបង់ចោលហើយ ប្រៀបដូចជាទីរហោស្ថាន នៅទីនោះកូនគោនឹងរកស៊ីហើយដេកនៅ វានឹងស៊ីមែកខ្ចីដែលនៅទីនោះ សូមមើលជំពូក |
«នៅរជ្ជកាលស្តេចហេសេគា ជាស្ដេចស្រុកយូដា លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត បានថ្លែងបន្ទូលប្រាប់ប្រជាជនយូដាទាំងអស់ដូចតទៅ: អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា គេនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក ភ្នំដែលមានម៉ាស្ជិទនឹងក្លាយទៅជាព្រៃ។
ហេតុនេះ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រអែលអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ភ្នំតូចភ្នំធំ ជ្រលងដងអូរ ហើយក្រុងដែលនៅសល់តែគំនរបាក់បែក និងក្រុងដែលគេបោះបង់ចោលអើយ ប្រជាជាតិនានានៅជុំវិញនាំគ្នាប្លន់កំទេច និងចំអកឡកឡឺយឲ្យអ្នក។