Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:1 - អាល់គីតាប

1 ក្នុង​រជ្ជ‌កាល​ស្តេច​ទត មាន​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ។ ស្តេច​ទត​ទូរអា​សួរអុលឡោះ‌តាអាឡា ទ្រង់​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​បណ្តាល​មក​ពី​សូល និង​ពូជ‌ពង្ស​បាន​កាប់​សម្លាប់​អ្នក​ស្រុក​គីបៀន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​ព្រះបាទ​ដាវីឌ​កើត​មាន​គ្រោះ​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ ហើយ​ព្រះបាទ​ដាវីឌ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា រួច​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​ថា៖ «គឺ​ដោយ​ព្រោះ​ស្តេច​សូល និង​ញាតិ‌វង្ស​របស់​ស្ដេចសូល ដែល​បាន​កម្ចាយ​ឈាម ដ្បិត​ទ្រង់​បាន​សម្លាប់​ពួក​គីបៀន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ មាន​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ។ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​បណ្ដាល​មក​ពី​សូល និង​ពូជ‌ពង្ស​បាន​កាប់​សម្លាប់​អ្នក​ស្រុក​គីបៀន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​គ្រា​ស្តេច​ដាវីឌ នោះ​មាន​អំណត់​អត់​អស់​ពេញ​៣​ឆ្នាំ ហើយ​ដាវីឌ​ទ្រង់​រក​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​សួរ​ហេតុ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​សូល នឹង​វង្ស‌ញាតិ​ទ្រង់ ដែល​កំចាយ​ឈាម ដ្បិត​ទ្រង់​បាន​សំឡាប់​ពួក​គីបៀន

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:1
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ អ៊ីប្រាំ​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។


នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​ក្នុង​ស្រុក ជា​ទុរ្ភិក្ស​មួយ​ផ្សេង​ពី​ទុរ្ភិក្ស ដែល​កើត​មាន​នៅ​ជំនាន់​អ៊ីព្រហ៊ីម។ អ៊ីសា‌ហាក់​ក៏​ទៅ​នៅ​ក្រុង​កេរ៉ា ជ្រក​កោន​នឹង​អប៊ីម៉ា‌ឡិច ជា​ស្តេច​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន។


មនុស្ស​ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​យូសុះ ដ្បិត​ទុរ្ភិក្ស​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។


កូនៗ​របស់​អ៊ីស្រ‌អែល​បាន​នាំ​គ្នា​មក​ទិញ​ស្រូវ​ដូច​អ្នក​ឯ​ទៀតៗ​ដែរ ដ្បិត​មាន​កើត​ទុរ្ភិក្ស​នៅ​ស្រុក​កាណាន។


ទុរ្ភិក្ស​កើត​មាន​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។


អុលឡោះ‌តាអាឡា​ដាក់​ទោស​ឯង ដើម្បី​សង‌សឹក​ជំនួស​រាជ​វង្ស​របស់​ស្តេច​សូល ដែល​ឯង​បាន​ដណ្តើម​រាជ្យ។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ដក​រាជ្យ​ពី​ឯង ប្រគល់​ទៅ​ឲ្យ​សម្តេច​អាប់‌សា‌ឡុម​ជា​កូន​វិញ។ ឥឡូវ​នេះ ឯង​ត្រូវ​រង​ទុក្ខ​វេទនា ដ្បិត​ឯង​ជា​ឃាត‌ក»។


លោក​អ៊ីរ៉ា ពី​អំបូរ​យ៉ា‌អៀរ ក៏​ជា​អ៊ីមុាំ​ផ្ទាល់​របស់​ស្តេច​ទត​ដែរ។


អ្នក​ស្រុក​គីបៀន​ជម្រាប​គាត់​ថា៖ «ស្តេច​សូល​មាន​គោល​បំណង​កំទេច និង​ប្រល័យ​យើង​ខ្ញុំ​ឲ្យ​ផុត​ពូជ ដោយ​ពុំ​ចង់​ទុក​ឲ្យ​នរណា​ម្នាក់​រស់​រាន នៅ​លើ​ទឹក​ដី​អ៊ីស្រ‌អែល​ឡើយ។


អុលឡោះ‌តាអាឡា​ខឹង​សា​ជា​ថ្មី ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។ ទ្រង់​ជំរុញ​ស្តេច​ទត​ឲ្យ​បង្ក​វិបត្តិ​មួយ​ដល់​ពួក​គេ ដោយ​បង្គាប់​គាត់​ឲ្យ​ធ្វើ​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល និង​ប្រជា‌ជន​យូដា។


ស្តេច​ទត​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ភីលី‌ស្ទីន​ឬ​ទេ? តើ​ទ្រង់​ប្រគល់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ​ដែរ​ឬ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។


ស្តេច​ទត​ទូរអា​សួរអុលឡោះ‌តាអាឡា ហើយ​ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​មក​វិញ។


អេលី‌យ៉េស ជា​អ្នក​ភូមិ​ធេស‌ប៊ី​ក្នុង​ស្រុក​កាឡាដ ជម្រាប​ស្តេច​អហាប់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ស្តេច ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ខ្ញុំ​គោរព​បម្រើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើក‌លែង​តែ​ខ្ញុំ​ទូរអា​សូម»។


អេលី‌យ៉េស​ក៏​ចូល​ទៅ​ជួប​ស្តេច​អហាប់។ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សា‌ម៉ារី។


ដូច្នេះ​នៅ​ក្រុង​សាម៉ារី មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង។ កង‌ទ័ព​ស៊ីរី​ឡោម‌ព័ទ្ធ​ទី‌ក្រុង​យ៉ាង​យូរ រហូត​ដល់​ក្បាល​សត្វ​លា​មួយ​ឡើង​ថ្លៃ ជា​ប្រាក់​សុទ្ធ​ប៉ែត‌សិប​តម្លឹង ហើយ​សណ្តែក​មួយ​រង្វាល់​ថ្លៃ​ប្រាំ​តម្លឹង។


ថ្ងៃ​មួយ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ប្រាប់​ស្ត្រី ដែល​គាត់​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នេះ​ជា​មួយ​គ្រួសារ​របស់​នាង ហើយ​ទៅ​ស្នាក់​នៅ​ស្រុក​ណា ដែល​នាង​អាច​នៅ​បាន ដ្បិតអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ស្រុក​នេះ​កើត​ទុរ្ភិក្ស ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ»។


ខ្ញុំ​នឹង​អង្វរ​អុលឡោះ​ថា: សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ! សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​ថា តើ​ទ្រង់​មាន​មូល​ហេតុ​អ្វី ចោទ​ប្រកាន់​ខ្ញុំ?


ចិត្ត​ខ្ញុំ​នឹក​ដល់​បន្ទូល ដែល​ទ្រង់​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង» នោះ​ខ្ញុំ​ឆ្លើយ​ថា ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ស្វែង​រក​ទ្រង់​ហើយ!


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុង‌រឿង​របស់​យើង។


គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។


ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ខាត​ម្ហូប​អាហារ ស្ត្រី​ដប់​នាក់​នឹង​ដុត​នំបុ័ង​នៅ​ក្នុង​ឡ​តែ​មួយ។ គេ​នឹង​ចែក​របប​នំបុ័ង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ​តែ​មិន​ឆ្អែត​ឡើយ។


យ៉ូស្វេ​ត្រូវ​ឈរ​នៅ​មុខ​អ៊ីមុាំ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​យូរីម ដើម្បី​ដឹង​ពី​ការ​សម្រេច​របស់អុលឡោះ‌តាអាឡា។ បន្ទាប់​មក យ៉ូស្វេ និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។


ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បំពាន​លើ​បន្ទូល ដែលអុលឡោះ‌តាអាឡា​ហាម​មិន​ឲ្យ​ប៉ះ​ពាល់​របស់​អ្វី​នៅ​ក្រុង​យេរីខូ គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​អេកាន ជា​កូន​របស់​លោក​កើមើ ជា​ចៅ​របស់​លោក​សាបឌី និង​ជា​ចៅ​ទួត​របស់​លោក​សេរ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា បាន​យក​របស់​មួយ​ដែលអុលឡោះ‌តាអាឡា​ហាម​ឃាត់ ជា​ហេតុ​ធ្វើ​ឲ្យ​ទ្រង់​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។


យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​ត​ទៅ គឺ​យើង​ទុក​ជីវិត​ឲ្យ​គេ។ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស ព្រោះ​តែ​ពាក្យ​ដែល​យើង​បាន​សច្ចា​ជា​មួយ​ពួក​គេ»។


នៅ​ជំនាន់​អស់​លោក​ចៅហ្វាយ មាន​កើត​ទុរ្ភិក្ស​ពេញ​ក្នុង​ស្រុក។ ពេល​នោះ មាន​បុរស​ម្នាក់​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា បាន​នាំ​ភរិយា និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ចេញ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់។


គេ​ក៏​ចូល​ទៅ​សួរអុលឡោះ‌តាអាឡា​ទៀត​ថា៖ «តើ​បុរស​នោះ​មក​ទី​នេះ​ហើយ​ឬ​នៅ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នុះ​ន៎! គេ​កំពុង​ពួន​នៅ​ក្បែរ​ឥវ៉ាន់»។


តើ​អ្នក​ក្រុង​កៃ​ឡា​នឹង​ប្រគល់​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ឬ​ទេ? តើ​ស្តេច​នឹង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ខ្ញុំ​នោះ​មែន​ឬ​ទេ។ ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​មេត្តា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង!»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ស្តេច​សូល​នឹង​មក​មែន»។


ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​ទាំង​នោះ​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។


ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ជា​ថ្មី ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលី‌ស្ទីន មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម