Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 30:27 - អាល់គីតាប

27 មើល អុលឡោះ‌តាអាឡា​ផ្ទាល់​នឹង​មក​ពី​ចម្ងាយ ទាំង​ខឹង ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ទ្រង់​មាន​បន្ទូល​ដោយ​ខឹង បន្ទូល​របស់​ទ្រង់​ប្រៀប​បាន​នឹង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 មើល៍! ព្រះនាម​របស់​ព្រះយេហូវ៉ា​មក​ពី​ចម្ងាយ​! ព្រះពិរោធ​របស់ព្រះអង្គ​ឆេះឡើង ក៏​មាន​ផ្សែង​យ៉ាងក្រាស់ ព្រះរឹម​របស់ព្រះអង្គ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ ព្រះជិវ្ហា​របស់ព្រះអង្គ​ដូចជា​ភ្លើង​ដែល​ស៊ីបំផ្លាញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 មើល៍ ព្រះ‌នាម​ព្រះ‌យេហូវ៉ា​មក​ពី​ចម្ងាយ កំពុង​តែ​ឆេះ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​មាន​ទាំង​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ឡើង ព្រះ‌រឹម​ព្រះ‌អង្គ​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ហើយ​ព្រះ‌ជិវ្ហា​របស់​ព្រះ‌អង្គ​ក៏​ដូច​ជា​ភ្លើង​ឆេះ​បន្សុស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 មើល ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​មក​ពី​ចម្ងាយ ទាំង​ខ្ញាល់ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ពិរោធ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 មើល ព្រះ‌នាម​ព្រះ‌យេហូវ៉ា​មក​ពី​ចំងាយ កំពុង​តែ​ឆេះ​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ហើយ​មាន​ទាំង​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ឡើង ព្រះ‌រឹម​ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ហើយ​ព្រះ‌ជិវ្ហា​របស់​ទ្រង់​ក៏​ដូច​ជា​ភ្លើង​ឆេះ​បន្សុស

សូមមើលជំពូក ចម្លង




អេសាយ 30:27
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ខឹង នឹង​យើង​ខ្ញុំ​ដូច្នេះ រហូត​ដល់​កាល​ណា? តើ​ទ្រង់​នៅ​តែ​មាន​ចិត្ត ក្ដៅ​ឆេះ‌ឆួល​នឹង​យើង​ខ្ញុំ​ដល់​កាល​ណា​ទៀត?​


ជន‌ជាតិ​អាស្ស៊ីរី​ត្រូវ​វេទនា​ហើយ! យើង​នឹង​ប្រើ​ពួក​គេ​ជា​ដំបង ដើម្បី​ធ្វើ​តាម​កំហឹង​របស់​យើង។


អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗ គឺ​មក​ពី​ជើង​មេឃ អុលឡោះ‌តាអាឡា​នឹង​ប្រើ​ពួក​គេ ដើម្បី​សម្រេច​តាម​កំហឹង​របស់​ទ្រង់ និង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។


ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឆេះ​ក្នុង​ឡ និង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។


នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា: “ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅ ក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន? តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើង ដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច​នេះ​បាន?”។


ទឹក​ជ្រោះ​នៅ​ស្រុក​អេដុម​នឹង​ក្លាយ​ជា​ធ្យូង​ថ្ម ដី​របស់​គេ​នឹង​ក្លាយ​ជា​ស្ពាន់ធ័រ ហើយ​ស្រុក​របស់​គេ ប្រៀប​ដូច​ជា​ធ្យូង​ដែល​កំពុង​តែ​ឆេះ​គគុក។


ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ


ពេល​នោះ ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច មនុស្ស‌ម្នា​នឹង​កោត​ខ្លាច​នាមអុលឡោះ‌តាអាឡា និង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​មក​ដូច​ទឹក​ទន្លេ ត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។


កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ អុលឡោះ‌តាអាឡា​នឹង​សំដែង​អំណាច ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ តែ​ទ្រង់​សំដែង​កំហឹង​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ទ្រង់។


មើល អុលឡោះ‌តាអាឡា​កំពុង​តែ​មក ទ្រង់​មក​ក្នុង​ភ្លើង រទេះ​របស់​ទ្រង់​ប្រៀប​បាន​នឹង​ខ្យល់​កួច។ ទ្រង់​ធ្វើ​តាម​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ទ្រង់​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស ស្រប​តាម​បន្ទូល​ដែល​ទ្រង់ ព្រមាន​ទុក​ជា​មុន។


ស្បែក​ជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន និង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់


អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​ខតាន់​ជូនអុលឡោះ‌តាអាឡា ចូរ​ប្រគល់​ចិត្ត​គំនិត​មក​យើង! បើ​មិន​ដូច្នេះ​ទេ កំហឹង​របស់​យើង​នឹង​ឆេះ​រាល‌ដាល ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត កំហឹង​នេះ​ប្រៀប​ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ គ្មាន​នរណា​អាច​ពន្លត់​បាន​ឡើយ»។


ដូច្នេះ យើង​នឹង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ ភ្លើង​នៃ​កំហឹង​របស់​យើង​ផ្ដន្ទា​ទោស​ពួក​គេ។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ទ្រង់ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​ចំពោះ​ទ្រង់។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។


«ពេល​នោះ ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​អុលឡោះ​ជា​ម្ចាស់​នៃ​ពេល​វេលា ដែល​នៅ​អស់​កល្ប នៅ​លើ​បល្ល័ង្ក​មួយ ទ្រង់​មាន​អាវ​វែង​ពណ៌​ស​ដូច​កប្បាស ហើយ​សក់​របស់​ទ្រង់​ស​ដូច​សំឡី។ បល្ល័ង្ក​របស់​ទ្រង់​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោ‌សន្ធៅ។


ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដើម្បី​លើក​តម្កើង​នាម​របស់​យើង ព្រម​ទាំង​នាំ​យក​ជំនូន​បរិសុទ្ធ​មក​ជា​មួយ​ផង ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប​ឆេះ រាល​ដាល​រហូត​ទៅ​ដល់​ក្នុង​ផ្នូរ​ខ្មោច។ ភ្លើង​នេះ​នឹង​ឆាប​ឆេះ​ផែនដី និង​ភោគ​ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រម​ទាំង​ឆាប​ឆេះ​គ្រឹះ​របស់​ភ្នំ​នា​នា​ផង។


«អុលឡោះ‌តាអាឡា​មក​ពី​ភ្នំ​ស៊ីណៃ ទ្រង់​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ ទ្រង់​បំភ្លឺ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​មក​ជា​មួយ​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ច្រើន​អនេក‌អនន្ត ទ្រង់​កាន់​ហ៊ូកុំ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


ដ្បិតអុលឡោះ‌តាអាឡា របស់​អ្នក​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ ទ្រង់​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ជា​ដាច់​ខាត។


វា​នឹង​ចេញ​មុខ​មក ហើយ​អ៊ីសា‌ជាអម្ចាស់​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់រួច​ហើយ នៅ​ពេល​អ៊ីសា​មក គាត់​នឹង​ជាន់​កំទេច​វា ដោយ​រស្មី​រុង‌រឿង​របស់​គាត់។


ដ្បិត​អុលឡោះ​ជា​ម្ចាស់​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម