Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 48:10 - អាល់គីតាប

10 អុលឡោះ​អើយ ដូច​នាម​របស់​ទ្រង់ ល្បី​រន្ទឺ ក្នុង​លោក​ទាំង​មូល​យ៉ាង​ណា មនុស្ស‌ម្នា​ក៏​នឹង​លើក​តម្កើង​ទ្រង់ រហូត​ដល់​ស្រុក​ដាច់​ស្រយាល ផែនដី​យ៉ាង​នោះ​ដែរ។ ទ្រង់​គ្រប់‌គ្រង​ដោយ​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ឱ​ព្រះ​អើយ ដូចដែល​ព្រះនាម​របស់ព្រះអង្គ​ជា​យ៉ាងណា ការសរសើរតម្កើង​ដល់​ព្រះអង្គ​ក៏​ជា​យ៉ាងនោះដែរ គឺ​ទៅដល់​ចុងបំផុត​នៃ​ផែនដី​! ព្រះហស្តស្ដាំ​របស់ព្រះអង្គ​បាន​ពេញ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឱ​ព្រះ​អើយ ដូច​ព្រះ‌នាម​ព្រះ‌អង្គ ល្បី​សុស‌សាយ​យ៉ាង​ណា ការ​សរសើរ​តម្កើង​ព្រះ‌អង្គ ក៏​ទៅ​ដល់​ចុង​បំផុត​នៃ​ផែនដី យ៉ាង​នោះ​ដែរ។ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ មាន​ពេញ​ដោយ​សេចក្ដី​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌ជាម្ចាស់​អើយ ដូច​ព្រះ‌នាម​របស់​ព្រះអង្គ ល្បី​រន្ទឺ ក្នុង​លោក​ទាំង​មូល​យ៉ាង​ណា មនុស្ស‌ម្នា​ក៏​នឹង​លើក​តម្កើង​ព្រះអង្គ រហូត​ដល់​ស្រុក​ដាច់​ស្រយាល ផែនដី​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​គ្រប់‌គ្រង​ដោយ​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឱ​ព្រះ‌អង្គ​អើយ ដែល​ល្បី​ព្រះ‌នាម​ទ្រង់ បាន​ឮ​សុស‌សាយ​យ៉ាង​ណា នោះ​សេចក្ដី​សរសើរ​នៃ​ទ្រង់​ក៏​បាន​ដល់​ចុង​ផែនដី​បំផុត យ៉ាង​នោះ​ដែរ ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​សុចរិត

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 48:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​ជា​ម្ចាស់​របស់​យើង ទ្រង់​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។


ដ្បិត​អុលឡោះ‌តាអាឡា​សុចរិត ទ្រង់​ពេញ​ចិត្ត​នឹង​កិច្ចការ​ណា ដែល​សុចរិត។ មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់ មុខ​ជា​បាន​ឃើញ​ទ្រង់។


តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច ចូរ​សរសើរ​តម្កើង​នាម​របស់​អុលឡោះ‌តាអាឡា!


អុលឡោះ‌តាអាឡា​ធ្វើ​គ្រប់​កិច្ចការ ដោយ​ចិត្ត​សុចរិត ហើយ​ទ្រង់​សំដែង​ចិត្ត​មេត្តា‌ករុណា ក្នុង​គ្រប់​កិច្ចការ​ដែល​ទ្រង់​ធ្វើ។


ទ្រង់​តែងតែ​ពេញ​ចិត្ត​នឹង​សេចក្ដី​សុចរិត ទ្រង់​មិន​ពេញ​ចិត្ត​នឹង​អំពើ​ទុច្ចរិត​ទេ ហេតុ​នេះ​ហើយ​អុលឡោះ​ជា​ម្ចាស់ របស់​អ្នក​បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​អ្នក ហើយ​ប្រទាន​ឲ្យ​អ្នក មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់ ដោយ​ចាក់​ប្រេង​តែង‌តាំង​អ្នក។​


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​អំណាច ទ្រង់​ជា​ស្តេច ដែល​ស្រឡាញ់​យុត្តិធម៌! ទ្រង់​បាន​តែង​ហ៊ូកុំ ហើយ​ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល!


កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ម្ចាស់​របស់​អ្នក យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សំដែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។


ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដើម្បី​លើក​តម្កើង​នាម​របស់​យើង ព្រម​ទាំង​នាំ​យក​ជំនូន​បរិសុទ្ធ​មក​ជា​មួយ​ផង ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ជន​បោក​ប្រាស់​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ដ្បិត​គេ​ទុក​សត្វ​ល្អៗ​ក្នុង​ហ្វូង​សត្វ​របស់​ខ្លួន ហើយ​បែរ​ជា​យក​សត្វ​ពិការ មក​ធ្វើ​ជា​គូរបាន​ជូន​អុលឡោះ​ទៅ​វិញ! យើង​ជា​ស្តេច​ដ៏​ឧត្ដម ប្រជា‌ជាតិ​នានា​ស្ញែង​ខ្លាច​នាម​របស់​យើង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ហ៊ូកុំ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​នាម​ដ៏​រុង‌រឿង គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទេ


ពេល​ជន‌ជាតិ​កាណាន និង​ជាតិ​សាសន៍​ទាំង​អស់​នៅ​ក្នុង​ស្រុក​ដឹង​រឿង​នេះ ពួក​គេ​មុខ​ជា​មក​ឡោម​ព័ទ្ធ ហើយ​សម្លាប់​រង្គាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា។ ដូច្នេះ តើ​ទ្រង់​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​កិត្តិ‌នាម​របស់​ទ្រង់?»។


បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ គាត់​ដែល​នៅ​លើ​សេះ​នោះ មាន​នាម​ថា «ស្មោះ​ត្រង់​ហើយ​ពិត​ប្រាកដ» គាត់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្ដិធម៌។


ដ្បិត​ទ្រង់​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្ដិធម៌។ ទ្រង់​បាន​វិនិច្ឆ័យ​ទោស​ស្ដ្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​បាន​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម​គុណ​របស់​នាង ទ្រង់​បាន​ដាក់​ទោស​ស្ដ្រី​ពេស្យា​នោះ ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ទ្រង់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម