ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 50:1 - អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​បន្ទូល​កោះ​ហៅ ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏មានព្រះចេស្ដា​បាន​មានបន្ទូល ព្រះអង្គ​ត្រាស់ហៅ​ផែនដី ចាប់ពី​តំបន់ថ្ងៃរះ រហូតដល់​តំបន់ថ្ងៃលិច​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ គឺ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ជា​ព្រះ​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​ព្រះ‌បន្ទូល​កោះ​ហៅ ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ គឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​បន្ទូល​ហើយ ទ្រង់​បាន​កោះ​ហៅ​ទាំង​អស់​ដែល​នៅ​លើ​ផែនដី ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​ទៅ​ដល់​ទិស​ថ្ងៃ​លិច

សូមមើលជំពូក



ទំនុកតម្កើង 50:1
35 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ដែល​អ៊ីប្រាំ​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ។


អេលី‌យ៉េស​ចូល​ទៅ​ជិត​ប្រជា‌ជន​ទាំង​មូល រួច​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? ប្រសិន​បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ពិត​ប្រាកដ​មែន ចូរ​គោរព​បម្រើ​ទ្រង់​ចុះ ហើយ​ប្រសិន​បើ​ព្រះ​បាល​ជា​ម្ចាស់​វិញ ចូរ​គោរព​ព្រះ​បាល​ទៅ!»។ ពេល​នោះ​ប្រជា‌ជន​ពុំ​បាន​ឆ្លើយ​តប​អ្វី​ឡើយ។


ក្រុម​លេវី​បាន​ចាត់​គ្នា​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​លោក​ហេ‌ម៉ាន​ជា​កូន​របស់​លោក​យ៉ូ‌អែល ហើយ​ក្នុង​ចំណោម​បង​ប្អូន​របស់​គាត់ មាន​លោក​អេសាភ​ជា​កូន​របស់​លោក​បេរេ‌គា បន្ទាប់​មក ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​ម៉្រារី ជា​បង​ប្អូន​របស់​ពួក​គេ មាន​លោក​អេថាន ជា​កូន​របស់​លោក​គូសា‌យ៉ា។


ស្តេច​ទត​ចាត់​លោក​អេសោភ និង​បង​ប្អូន​របស់​គាត់​ឲ្យ​បំពេញ​មុខ‌ងារ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ជា​រៀង​រាល់​ថ្ងៃ ឥត​ដែល​អាក់​ខាន​ដូច​បាន​កំណត់​ទុក។


កូន​ចៅ​របស់​លោក​អេសាភ​មាន លោក​សាគើរ​យូសុះ លោក​នេថា‌នា និង​លោក​អសា‌រេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អេសាភ​ដែល​ច្រៀង​ថ្លែង​បន្ទូល​នៃ​អុលឡោះតាម​បញ្ជា​របស់​ស្តេច។


ពួក​គេ​ច្រៀង​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក ទាំង​ប្រគំ​ស្គរ ឃឹម និង​ពិណ កំដរ​ផង។ ពួក​គេ​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះ។ លោក​អេសាភ លោក​យេឌូ‌ថិន និង​លោក​ហេ‌ម៉ាន​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្តេច។


ថាហាត់ អ៊ូរាល អ៊ូស៊ី‌យ៉ា សូល


បន្ទាប់​មក​ស្តេច​ហេសេ‌គា និង​ពួក​មន្ត្រី​បង្គាប់​ឲ្យ​ក្រុម​លេវី​ច្រៀង​សរសើរ​តម្កើងអុលឡោះ‌តាអាឡា តាម​ទំនុក​ដែល​ស្តេច​ទត និង​លោក​អេ‌សាភ ជា​អ្នក​ទាយ​បាន​តែង។ ពួក​គេ​សរសើរ​តម្កើង​ទ្រង់ ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លប់ រួច​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ប្រកប​ដោយ​អំណាច​គួរ​ឲ្យ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​មាន​ចិត្ត​មេត្តា‌ករុណា​ជា‌និច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​មើល​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ អ៊ីមុាំ​របស់​យើង​ខ្ញុំ ណាពី​របស់​យើង​ខ្ញុំ ដូន‌តា​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។


មាន​តែអុលឡោះ‌តាអាឡា​ទេ​ដែល​ជា​ម្ចាស់ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត និង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃ ទ្រង់​ក៏​បាន​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។ ទ្រង់​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើ ហ្វូង‌តារា​ទាំង​អស់​នៅ​លើ​មេឃ នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់


តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច ចូរ​សរសើរ​តម្កើង​នាម​របស់​អុលឡោះ‌តាអាឡា!


ពិត​មែន​ហើយ អុលឡោះ​មាន ចិត្ត​សប្បុរស ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។


អុលឡោះ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ចោល យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ទ្រង់​ ?


ឱ​អុលឡោះ​អើយ យើង​ខ្ញុំ​សរសើរ​តម្កើង​ទ្រង់! យើង​ខ្ញុំ​សរសើរ​តម្កើង​នាម​ទ្រង់ ដែល​នៅ​ជិត​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា‌ដៃ ដ៏​ស្ញប់‌ស្ញែង​របស់​ទ្រង់!


នៅ​ស្រុក​យូដា គេ​ស្គាល់​អុលឡោះ​គ្រប់ៗ​គ្នា នៅ​ស្រុក​អ៊ីស្រ‌អែល នាម​របស់​ទ្រង់​ល្បី‌ល្បាញ​ណាស់!


ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​អុលឡោះ ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​អុលឡោះ ទ្រង់​ស្តាប់​ពាក្យ​ខ្ញុំ។


ប្រជា‌ជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី​ដែល​ខ្ញុំ ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។


ឱ​អុលឡោះ​អើយ ប្រជា‌ជាតិ​នានា​បាន​ឈ្លាន‌ពាន ទឹក​ដី​របស់​ទ្រង់​ ពួក​គេ​បាន​ធ្វើ​ឲ្យ​ម៉ាស្ជិទ ដ៏‌វិសុទ្ធ​របស់​ទ្រង់​ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​កំទេច​ក្រុង​យេរូ‌សាឡឹម។


ឱ​អុលឡោះ​ដែល​ជា​អ្នក​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​ស្តាប់​យើង​ខ្ញុំ ទ្រង់​ដឹក​នាំ​ពូជ‌ពង្ស​របស់​យូសុះ ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​អុលឡោះ​ដែល​នៅ​លើ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​អើយ សូម​សំដែង​អំណាច​ដ៏​រុង‌រឿង​របស់​ទ្រង់


ចូរ​បន្លឺ​សំឡេង ដោយ​អំណរ​ជូន​អុលឡោះ ដែល​ជា​កម្លាំង​របស់​យើង! ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់ របស់​យ៉ាកកូប!


អុលឡោះ​នៅ ក្នុង​អង្គ​ប្រជុំ​របស់​ទ្រង់​ ។ អុលឡោះ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។


ឱ​អុលឡោះ​អើយ សូម​កុំ​នៅ​សំងំ​ស្ងៀម​ឡើយ! ឱ​អុលឡោះ​អើយ សូម​កុំ​នៅ​ស្ងៀម​ស្ងាត់ ឥត​កំរើក​ដូច្នេះ!


ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់!»។


ស្វាមី​របស់​អ្នក គឺ​ទ្រង់​ដែល​បាន​បង្កើត​អ្នក! ទ្រង់​មាន​នាម​ថា «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ម្ចាស់​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​នាម​ថា «អុលឡោះ​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹង ទ្រង់​បាន​ឡើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ហើយ​នាម​ទ្រង់​ក៏​ឧត្ដុង្គ‌ឧត្ដម​ដែរ ព្រោះ​ទ្រង់​ប្រកប​ដោយ​អំណាច។


ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល តើ​នរណា​មិន​ថ្លែង​បន្ទូល​នេះ?


ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដើម្បី​លើក​តម្កើង​នាម​របស់​យើង ព្រម​ទាំង​នាំ​យក​ជំនូន​បរិសុទ្ធ​មក​ជា​មួយ​ផង ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ពេល​នោះ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​គាត់ គាត់​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ


«អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មែន! ទ្រង់​ជ្រាប​អ្វីៗ​ទាំង​អស់! អ៊ីស្រ‌អែល​ក៏​នឹង​ដឹង​ដែរ! ប្រសិន​បើ​យើង​ខ្ញុំ​បះបោរ ឬ​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះអុលឡោះ‌តាអាឡា សូម​កុំ​ឲ្យ​ទ្រង់​ទុក​ជីវិត​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ។