Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 6 - អាល់គីតាប


កុល‌សម្ព័ន្ធ​លេវី

1 កូន​របស់​លោក​លេវី​មាន គើរ‌សុន កេ‌ហាត់ និង​ម៉្រារី។

2 កូន​របស់​លោក​កេ‌ហាត់ មាន អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូសាល។

3 កូន​របស់​លោក​អាំរ៉ាម​មាន​ហារូន ម៉ូសា និង​ម៉ារាម។ កូន​របស់​ហារូន​មាន ណាដាប អប៊ី‌ហ៊ូវ អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ។

4 លោក​អេ‌ឡា‌សារ​ជា​ឪពុក​របស់​លោក​ភីនេ‌ហាស លោក​ភីនេ‌ហាស​ជា​ឪពុក​របស់​លោក​អប៊ី‌សួរ

5 លោក​អប៊ី‌សួរ​ជា​ឪពុក​របស់​លោក​ប៊ូកគី លោក​ប៊ូកគី​ជា​ឪពុក​របស់​លោក​អ៊ូស៊ី

6 លោក​អ៊ូស៊ី​ជា​ឪពុក​របស់​លោក​សេរ៉ា‌ហ៊ា លោក​សេរ៉ា‌ហ៊ា​ជា​ឪពុក​របស់​លោក​មេរ៉ា‌យ៉ូត

7 លោក​មេរ៉ា‌យ៉ូត​ជា​ឪពុក​របស់​លោក​អម៉ា‌រា លោក​អម៉ា‌រា​ជា​ឪពុក​របស់​លោក​អហ៊ី‌ទូប

8 លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​អ៊ីមុាំ​សាដុក អ៊ីមុាំ​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ី‌ម៉ាស

9 លោក​អហ៊ី‌ម៉ាស​ជា​ឪពុក​របស់​លោក​អសា‌រា លោក​អសា‌រា​ជា​ឪពុក​របស់​លោក​យ៉ូហា‌ណាន

10 លោក​យ៉ូហា‌ណាន​ជា​ឪពុក​របស់​លោក​អសា‌រា ជា​អ៊ីមុាំ​បំពេញ​មុខ‌ងារ ក្នុង​ម៉ាស្ជិទ​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់ នៅ​ក្រុង​យេរូ‌សាឡឹម។

11 លោក​អសា‌រា​ជា​ឪពុក​របស់​លោក​អម៉ា‌រា លោក​អម៉ា‌រា​ជា​ឪពុក​របស់​លោក​អហ៊ី‌ទូប

12 លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​អ៊ីមុាំ​សាដុក អ៊ីមុាំ​សាដុក​ជា​ឪពុក​របស់​លោក​សា‌លូម

13 លោក​សាលូម​ជា​ឪពុក​របស់​លោក​ហ៊ីល‌គីយ៉ា លោក​ហ៊ីល‌គីយ៉ា​ជា​ឪពុក​របស់​លោក​អសា‌រា

14 លោក​អសា‌រា​ជា​ឪពុក​របស់​លោក​សេរ៉ា‌យ៉ា លោក​សេរ៉ា‌យ៉ា​ជា​ឪពុក​របស់​លោក​យេហូ‌សាដាក។

15 នៅ​គ្រា​ដែលអុលឡោះ‌តាអាឡា​ឲ្យ​ស្តេច​នេប៊ូ‌ក្នេសា កៀរ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទៅ​ជា​ឈ្លើយ នោះ​លោក​យេហូ‌សាដាក ក៏​ត្រូវ​គេ​នាំ​យក​ទៅ​ដែរ។

16 កូន​របស់​លោក​លេវី​មាន គើរ‌សុន កេ‌ហាត់ និង​ម៉្រារី។

17 កូន​របស់​លោក​គើសុន​មាន លិបនី និង​ស៊ី‌ម៉ៃ។

18 កូន​របស់​លោក​កេ‌ហាត់​មាន អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូ‌ស៊ាល។

19 កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់លី និង​មូស៊ី។ អំបូរ​ទាំង​ប៉ុន្មាន​នៃ​កូន​ចៅ​លេវី មាន​ឈ្មោះ​តាម​បុព្វ‌បុរស​របស់​ពួក​គេ​ដូច​ត​ទៅ:

20 កូន​ចៅ​របស់​លោក​គើរ‌សុន​មាន រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: លិបនី យ៉ាហាត់ ស៊ីម៉ា

21 យ៉ូអា អ៊ីដោ សេ‌រ៉ាស និង​យាតរ៉ាយ។

22 កូន​ចៅ​របស់​លោក​កេ‌ហាត់ មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: អមី‌ណាដាប់ កូរេ អាស់‌សៀរ

23 អែលកាណា អេ‌បៀ‌សាប់ អាស់‌ស៊ារ

24 ថាហាត់ អ៊ូរាល អ៊ូស៊ី‌យ៉ា សូល

25 កូន​របស់​លោក​អែល‌កាណា គឺ អម៉ា‌សាយ និង​អហ៊ី‌ម៉ូត

26 អែល‌កាណា សូផាយ ណាហាត់

27 អេលាប យេរូ‌ហាំ អែល‌កាណា។

28 រីឯ​កូន​របស់​សាំយូ‌អែល​គឺ យ៉ូ‌អែល ជា​កូន​ច្បង និង​អប៊ី‌យ៉ា។

29 កូន​ចៅ​របស់​លោក​ម៉្រារី មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: ម៉ាស‌លី លិបនី ស៊ីម៉ាយ អ៊ូសា

30 សាំម៉ា ហាគី‌យ៉ា អសា‌យ៉ា។

31 កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​មាន​កន្លែង​សម្រាក​ហើយ ស្តេច​ទត​បាន​តែង‌តាំង​ឲ្យ​មាន​អ្នក​ទទួល​បន្ទុក​ផ្នែក​ខាង​ចំរៀង​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

32 មុន​ពេល​ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​តែង​បំពេញ​មុខ‌ងារ​ផ្នែក​ខាង​ចំរៀង​នេះ នៅ​មុខ​ជំរំ‌សក្ការៈ គឺ​នៅ​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា តាម​ក្បួន​ច្បាប់​ដែល​មាន​ចែង​ទុក។

33 អស់​អ្នក​ដែល​បំពេញ​ការ‌ងារ​នេះ​ជា​មួយ​កូន​ចៅ​របស់​ខ្លួន ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​កេហាត់ មាន លោក​ហេ‌ម៉ាន​ជា​អ្នក​ចំរៀង គាត់​ត្រូវ​ជា​កូន​របស់​លោក​យ៉ូ‌អែល លោក​យ៉ូ‌អែល​ជា​កូន​របស់​សាំយូ‌អែល

34 សាំយូ‌អែល​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​យេរ៉ូ‌ហាំ​ជា​កូន​របស់​លោក​អេលាប លោក​អេលាប​ជា​កូន​របស់​លោក​ណាហាត់

35 លោក​ណា‌ហាត់​ជា​កូន​របស់​លោក​ស៊ូភ លោក​ស៊ូភ​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​ម៉ា‌ហាត់ លោក​ម៉ា‌ហាត់​ជា​កូន​របស់​លោក​អម៉ា‌សាយ

36 លោក​អម៉ា‌សាយ​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យ៉ូ‌អែល លោក​យ៉ូ‌អែល​ជា​កូន​របស់​លោក​អសា‌រា លោក​អសា‌រា​ជា​កូន​របស់​លោក​សេផា‌នា

37 លោក​សេផា‌នា​ជា​កូន​របស់​លោក​ថាហាត់ លោក​ថាហាត់​ជា​កូន​របស់​លោក​អាស់‌ស៊ា លោក​អាស់‌ស៊ារ​ជា​កូន​របស់​លោក​អេបៀ‌សាប់ លោក​អេបៀ‌សាប់​ជា​កូន​របស់​លោក​កូរេ

38 លោក​កូរេ​ជា​កូន​របស់​លោក​យីត‌សារ លោក​យីត‌សារ​ជា​កូន​របស់​លោក​កេ‌ហាត់ លោក​កេ‌ហាត់ ជា​កូន​របស់​លោក​លេវី លោក​លេវី​ជា​កូន​របស់​អ៊ីស្រ‌អែល។

39 នៅ​ខាង​ស្តាំ​ដៃ​លោក​ហេ‌ម៉ាន​មាន លោក​អេសាភ​ជា​សហ‌ការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេ‌គា លោក​បេរេ‌គា​ជា​កូន​របស់​លោក​សាំម៉ា

40 លោក​សាំម៉ា​ជា​កូន​របស់​លោក​មីកែល លោក​មីកែល​ជា​កូន​របស់​លោក​បាសេ‌យ៉ា លោក​បាសេ‌យ៉ា​ជា​កូន​របស់​លោក​ម៉ាល‌គា

41 លោក​ម៉ាល‌គា​ជា​កូន​របស់​លោក​អែត‌នី លោក​អែត‌នី​ជា​កូន​របស់​លោក​សេ‌រ៉ាស លោក​សេ‌រ៉ាស​ជា​កូន​របស់​លោក​អដា‌យ៉ា

42 លោក​អដា‌យ៉ា ជា​កូន​របស់​លោក​អេថាន លោក​អេថាន​ជា​កូន​របស់​លោក​ស៊ីម៉ា លោក​ស៊ីម៉ា​ជា​កូន​របស់​លោក​ស៊ីម៉ាយ

43 លោក​ស៊ីម៉ាយ​ជា​កូន​របស់​លោក​យ៉ាហាត់ លោក​យ៉ាហាត់​ជា​កូន​របស់​លោក​គើសុន លោក​គើសុន​ជា​កូន​របស់​លោក​លេវី។

44 នៅ​ខាង​ឆ្វេង​មាន​កូន​ចៅ​របស់​លោក​ម៉្រារី ដែល​ជា​ក្រុម​ចំរៀង ដឹក​នាំ​ដោយ​លោក​អេថាន​ជា​កូន​របស់​លោក​គីស៊ី លោក​គីស៊ី​ជា​កូន​របស់​លោក​អាប់ឌី លោក​អាប់ឌី​ជា​កូន​របស់​លោក​ម៉ាលូក

45 លោក​ម៉ាលូក​ជា​កូន​របស់​លោក​ហា‌សាប‌យ៉ា លោក​ហា‌សាប‌យ៉ា​ជា​កូន​របស់​លោក​អម៉ា‌ស៊ា លោក​អម៉ា‌ស៊ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា

46 លោក​ហ៊ីល‌គីយ៉ា​ជា​កូន​របស់​លោក​អាំស៊ី លោក​អាំស៊ី​ជា​កូន​របស់​លោក​បានី លោក​បានី​ជា​កូន​របស់​លោក​សេ‌មើរ

47 លោក​សេ‌មើរ​ជា​កូន​របស់​លោក​ម៉ាស‌លី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​ម៉្រារី លោក​ម៉្រារី​ជា​កូន​របស់​លោក​លេវី។

48 កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បង​ប្អូន​របស់​ពួក​គេ ទទួល​ភារកិច្ច​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ជំរំ‌សក្ការៈ ជា​ដំណាក់​របស់​អុលឡោះ។

49 ហារូន និង​កូន​ចៅ​របស់​គាត់ មាន​នាទី​ធ្វើ​គូរបាន​នៅ​លើ​អាសនៈ សម្រាប់​ធ្វើ​គូរបាន​ដុត ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែរ។ ពួក​គាត់​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី‌សក្ការៈ​បំផុត ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ម៉ូសា ជា​អ្នក​បម្រើ​របស់​អុលឡោះ​បាន​បង្គាប់​ទុក។

50 កូន​ចៅ​របស់​ណាពី​ហារូន មាន​ឈ្មោះ​តាម​តំណ​វង្ស​ត្រកូល​ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: អេ‌ឡា‌សារ ភីនេ‌ហាស អប៊ី‌សួ

51 ប៊ូកគី អ៊ូស៊ី សេរ៉ា‌ហ៊ា

52 មេរ៉ា‌យ៉ូត អម៉ា‌រា អហ៊ី‌ទូប

53 សាដុក អហ៊ី‌ម៉ាស។


ក្រុង​របស់​ពួក​លេវី

54 រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ: អំបូរ​កេ‌ហាត់​ជា​កូន​ចៅ​របស់​ណាពី​ហារូន ទទួល​ចំណែក​មុន​គេ​ដោយ​ការ​ចាប់​ឆ្នោត។

55 ពួក​គេ​ទទួល​បាន​ក្រុង​ហេ‌ប្រុន នៅ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ។

56 រីឯ​ស្រែ​ចម្ការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ។

57 គេ​ក៏​បាន​ចែក​ក្រុង​ជំរក​ទាំង​ប៉ុន្មាន ឲ្យ​កូន​ចៅ​របស់​ហារូន​ដែរ គឺ​ក្រុង​ហេ‌ប្រុន ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អែស‌ថេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

58 ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

59 ក្រុង​អាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

60 ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន ពួក​គេ​ទទួល​បាន​ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេ‌មែត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ សរុប​ទាំង​អស់ អំបូរ​កេ‌ហាត់​ទទួល​បាន​ដប់​បី​ក្រុង។

61 កូន​ចៅ​កេ‌ហាត់​ឯ​ទៀតៗ ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល ដោយ​ការ​ចាប់​ឆ្នោត។

62 អំបូរ​នានា​នៃ​កូន​ចៅ​គើសុន ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ស្រុក​បាសាន។

63 អំបូរ​នានា​នៃ​កូន​ចៅ​ម៉្រារី ទទួល​បាន​ក្រុង​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត​ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់‌យូឡូន។

64 កូន​ចៅ​អ៊ីស្រ‌អែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​លេវី។

65 ពួក​គេ​បាន​ចែក​ទី‌ក្រុង​នានា​ដែល​មាន​ឈ្មោះ​កត់‌ត្រា​ទុក នេះ​ដល់​គេ ដោយ​ចាប់​ឆ្នោត គឺ​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាម៉ីន។

66 អំបូរ​ខ្លះ​ទៀត​នៃ​កូន​ចៅ​កេ‌ហាត់ បាន​ទទួល​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម។

67 គេ​បាន​ប្រគល់​ក្រុង​ជំរក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ី‌គែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

68 ក្រុង​យ៉ុក‌ម៉ាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

69 ក្រុង​អាយ៉ា‌ឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កាថ-‌រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

70 ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល កូន​ចៅ​កេ‌ហាត់​ដែល​នៅ​សល់​ទទួល​បាន​ក្រុង​អាន់‌នើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ក្រុង ប៊ីលាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

71 គេ​បាន​ប្រគល់​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​អំបូរ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល ឲ្យ​កូន​ចៅ​គើសុន គឺ​ក្រុង​កូឡាន នៅ​ស្រុក​បាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាស‌ថារ៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

72 ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ពួក​គេ​ទទួល​បាន​ក្រុង​កេដេស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

73 ក្រុង​រ៉ាម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ក្រុង​អានេម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

74 ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ពួក​គេ​ទទួល​បាន​ក្រុង​ម៉ាសាល់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាប់ដូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

75 ក្រុង​ហ៊ូកូក និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​រេហុប និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

76 ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ពួក​គេ​ទទួល​បាន​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ហាំ‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គារយ៉ា‌ថែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

77 ពួក​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ដូច​ត​ទៅ គឺ​ក្រុង​រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​តាបោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

78 នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ គឺ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរី‌ខូ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន ពួក​គេ​ទទួល​បាន​ក្រុង​បេស៊ើរ ដែល​ស្ថិត​នៅ​តំបន់​វាល​រហោ‌ស្ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាហាស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

79 ក្រុង​ក្តេម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​មេផាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

80 ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ ពួក​គេ​ទទួល​បាន​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ម៉ាហា‌ណែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

81 ក្រុង​ហេសបូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ា‌ស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម