១ របាក្សត្រ 25 - អាល់គីតាបក្រុមចំរៀង 1 ស្តេចទត និងពួកមេទ័ពបានញែកកូនចៅលោកអេសាភ កូនចៅលោកហេម៉ាន និងកូនចៅលោកយេឌូថិន ទុកដោយឡែកសម្រាប់ច្រៀងថ្លែងបន្ទូលនៃអុលឡោះដោយលេងពិណ ឃឹម និងស្គរកំដរផង។ អស់អ្នកដែលត្រូវបំពេញមុខងារជាអ្នកចំរៀង មានដូចតទៅ: 2 កូនចៅរបស់លោកអេសាភមាន លោកសាគើរយូសុះ លោកនេថានា និងលោកអសារេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអេសាភដែលច្រៀងថ្លែងបន្ទូលនៃអុលឡោះតាមបញ្ជារបស់ស្តេច។ 3 រីឯកូនចៅរបស់លោកយេឌូថិនមាន លោកកេដាលា លោកសេរី លោកយេសាយ៉ា លោកហាសាបយ៉ា លោកម៉ាធិធា និងលោកស៊ីម៉ាយ។ អ្នកទាំងប្រាំមួយនាក់នេះ ស្ថិតនៅក្រោមការដឹកនាំរបស់លោកយេឌូថិនជាឪពុក ដែលច្រៀងថ្លែងបន្ទូល ដោយប្រគំពិណលើកតម្កើង និងសរសើរអុលឡោះតាអាឡា។ 4 កូនចៅរបស់លោកហេម៉ានមាន លោកប៊ូកគា លោកម៉ាថានា លោកអ៊ូស៊ាល លោកសេបួល លោកយេរីម៉ូត លោកហាណានា លោកហាណានី លោកអេលាថា លោកគីដាលធី លោករ៉ូម៉ាមធី-អេស៊ើរ លោកយ៉ូស បេកាសា លោកម៉ាឡូធី លោកហួធារ និងលោកម៉ាហាស៊ីយ៉ូត។ 5 អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហេម៉ាន ជាអ្នកទាយរបស់ស្តេច ដែលថ្លែងបន្ទូលរបស់អុលឡោះដើម្បីលើកតម្កើងអំណាចរបស់ទ្រង់។ អុលឡោះប្រោសប្រទានឲ្យលោកហេម៉ាន មានកូនប្រុស ១៤នាក់ និងកូនស្រី ៣ នាក់។ 6 ពួកគេច្រៀងនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមការដឹកនាំរបស់ឪពុក ទាំងប្រគំស្គរ ឃឹម និងពិណ កំដរផង។ ពួកគេបម្រើការងារក្នុងដំណាក់របស់អុលឡោះ។ លោកអេសាភ លោកយេឌូថិន និងលោកហេម៉ានស្ថិតនៅក្រោមបញ្ជារបស់ស្តេច។ 7 ពួកគេមានចំនួនទាំងអស់ ២៨៨នាក់ ដោយគិតទាំងបងប្អូនរបស់ពួកគេ ដែលជាអ្នកជំនាញខាងចំរៀងតម្កើងអុលឡោះតាអាឡា ហើយចេះបង្រៀនដែរ។ 8 ពួកគេចាប់ឆ្នោត ដើម្បីកំណត់មុខងាររៀងៗខ្លួន គឺទាំងអ្នកតូចទាំងអ្នកធំ ទាំងតួនទាំងសិស្ស។ 9 ឆ្នោតទីមួយត្រូវលើយូសុះ ជាកូនរបស់លោកអេសាភ។ ឆ្នោតទីពីរត្រូវលើលោកកេដាលាព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 10 ឆ្នោតទីបីត្រូវលើលោកសាគើរព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 11 ឆ្នោតទីបួនត្រូវលើលោកយីសរីព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 12 ឆ្នោតទីប្រាំត្រូវលើលោកនេថានាព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 13 ឆ្នោតទីប្រាំមួយត្រូវលើលោកប៊ូកគាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 14 ឆ្នោតទីប្រាំពីរត្រូវលើលោកយេសារេឡាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 15 ឆ្នោតទីប្រាំបីត្រូវលើលោកយេសាយ៉ាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 16 ឆ្នោតទីប្រាំបួនត្រូវលើលោកម៉ាថានាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 17 ឆ្នោតទីដប់ត្រូវលើលោកស៊ីម៉ាយព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 18 ឆ្នោតទីដប់មួយត្រូវលើលោកអសារាលព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 19 ឆ្នោតទីដប់ពីរត្រូវលើលោកហាសាបយ៉ាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 20 រីឯឆ្នោតទីដប់បីត្រូវលើលោកស៊ូបាអែលព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 21 ឆ្នោតទីដប់បួនត្រូវលើលោកម៉ាធិធាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 22 ឆ្នោតទីដប់ប្រាំត្រូវលើលោកយេរេម៉ូតព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 23 ឆ្នោតទីដប់ប្រាំមួយត្រូវលើលោកហាណានាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 24 ឆ្នោតទីដប់ប្រាំពីរត្រូវលើលោកយ៉ូសបេកាសាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 25 ឆ្នោតទីដប់ប្រាំបីត្រូវលើលោកហាណានីព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 26 ឆ្នោតទីដប់ប្រាំបួនត្រូវលើលោកម៉ាឡូធីព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 27 ឆ្នោតទីម្ភៃត្រូវលើលោកអេលាថាព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 28 ឆ្នោតទីម្ភៃមួយត្រូវលើលោកហូធារព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 29 ឆ្នោតទីម្ភៃពីរត្រូវលើលោកគីដាលធីព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 30 ឆ្នោតទីម្ភៃបីត្រូវលើលោកម៉ាហាស៊ីយ៉ូតព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 31 ឆ្នោតទីម្ភៃបួនត្រូវលើលោករូម៉ាមធី-អេស៊ើរព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ |
© 2014 United Bible Societies, UK.
United Bible Societies