ទំនុកតម្កើង 75 - អាល់គីតាបអុលឡោះជាចៅក្រម ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់លោកអេសាភ។ ចំរៀងតម្កើងអុលឡោះ។ 1 ឱអុលឡោះអើយ យើងខ្ញុំសរសើរតម្កើងទ្រង់! យើងខ្ញុំសរសើរតម្កើងនាមទ្រង់ ដែលនៅជិតយើងខ្ញុំ ហើយយើងខ្ញុំរៀបរាប់អំពីស្នាដៃ ដ៏ស្ញប់ស្ញែងរបស់ទ្រង់! 2 ទ្រង់មានបន្ទូលថា «ដល់គ្រាដែលយើងបានកំណត់ទុក យើងនឹងវិនិច្ឆ័យទោស ដោយយុត្តិធម៌! 3 ផែនដី និងអ្វីៗទាំងអស់ ដែលរស់នៅលើផែនដីនឹងត្រូវរលាយ ក៏ប៉ុន្តែ យើងនឹងធ្វើឲ្យផែនដីនៅតែរឹងមាំ!»។ - សម្រាក 4 ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា កុំអួតបំប៉ោងឲ្យសោះ! ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់! 5 កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនទៅ 6 ដ្បិតអ្នកដែលវិនិច្ឆ័យទោសមិនមែន មកពីខាងកើត ឬខាងលិច ហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ 7 គឺអុលឡោះទេតើ ដែលជាចៅក្រមវិនិច្ឆ័យទោស ទ្រង់ដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។ 8 អុលឡោះតាអាឡាកាន់ពែងមួយនៅក្នុងដៃ គឺពែងដែលមានពេញទៅដោយកំហឹង ពេលទ្រង់ចាក់ពែងនោះទៅលើផែនដី មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស ចៀសមិនផុតឡើយ។ 9 រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីអុលឡោះ របស់យ៉ាកកូបរហូតតទៅ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់។ គីតាបសាបូរជូនទ្រង់។ 10 ទ្រង់នឹងបំបាក់អំនួតរបស់មនុស្សពាល តែទ្រង់នឹងលើកមុខមនុស្សសុចរិតឡើង ។ |
© 2014 United Bible Societies, UK.
United Bible Societies