អុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ! ឥឡូវនេះយើងខ្ញុំសូមអរគុណ និងកោតសរសើរនាមដ៏ថ្កុំថ្កើងរបស់ទ្រង់។
ទំនុកតម្កើង 145:1 - អាល់គីតាប ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱម្ចាស់នៃខ្ញុំអើយ ខ្ញុំសូមលើកតម្កើងទ្រង់! ខ្ញុំសូមសរសើរតម្កើងនាម របស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! ព្រះគម្ពីរខ្មែរសាកល ព្រះមហាក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងថ្វាយពរព្រះនាមរបស់ព្រះអង្គជារៀងរហូតអស់កល្បជានិច្ច! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ហើយសូមថ្វាយព្រះពរព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះនៃទូលបង្គំ ឱព្រះមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ! ទូលបង្គំសូមសរសើរតម្កើងព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកដំកើងទ្រង់ ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច |
អុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ! ឥឡូវនេះយើងខ្ញុំសូមអរគុណ និងកោតសរសើរនាមដ៏ថ្កុំថ្កើងរបស់ទ្រង់។
ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំនឹងសរសើរតម្កើងទ្រង់ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំសូមលើកតម្កើងទ្រង់!
ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងអុលឡោះតាអាឡា សូមឲ្យសត្វលោកទាំងអស់លើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
ខ្ញុំនឹងសរសើរតម្កើងអុលឡោះតាអាឡាអស់មួយជីវិត ខ្ញុំនឹងច្រៀង គីតាបសាបូរជូនកិត្តិនាម អុលឡោះជាម្ចាស់របស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។
ចូរឲ្យជនជាតិអ៊ីស្រអែល រីករាយនឹងទ្រង់ដែលបានបង្កើតគេមក សូមឲ្យប្រជាជនក្រុងស៊ីយ៉ូន មានអំណរសប្បាយនឹងស្តេចរបស់ខ្លួន!
ឱអុលឡោះតាអាឡាអើយ! ខ្ញុំសូមលើកតម្កើងទ្រង់ ព្រោះទ្រង់បានជួយស្រោចស្រង់ខ្ញុំ ទ្រង់ពុំបានទុកឲ្យខ្មាំងសត្រូវ យករឿងខ្ញុំទៅលេងសើចឡើយ។
ដូច្នេះ ខ្ញុំនៅស្ងៀមមិនបានឡើយ ខ្ញុំច្រៀង គីតាបសាបូរ ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ខ្ញុំសរសើរតម្កើងទ្រង់រហូតតទៅ។
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំបានស្រែកអង្វរទ្រង់ ហើយទ្រង់ប្រោសខ្ញុំឲ្យបានជា។
ខ្ញុំនឹងអរគុណអុលឡោះតាអាឡា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងទ្រង់ឥតឈប់សោះឡើយ។
ឱអុលឡោះអើយ ទ្រង់ជាស្តេចរបស់ខ្ញុំ! មានតែទ្រង់ទេដែលប្រទានជ័យជំនះ ដល់ប្រជារាស្ដ្ររបស់ទ្រង់។
ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចំរៀងនេះជូនស្តេច ។ សូមឲ្យសំដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយនាក់ដ៏ចំណាន។
អុលឡោះអើយ បល្ល័ង្ករបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយទ្រង់គ្រងរាជ្យដោយយុត្តិធម៌
ឱអុលឡោះជាស្តេចនៃខ្ញុំអើយ សូមយកចិត្តទុកដាក់នឹងសូរសំរែក របស់ខ្ញុំផង ដ្បិតខ្ញុំទូរអារកទ្រង់។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! នៅពេលព្រឹក ទ្រង់ស្តាប់សំឡេងរបស់ខ្ញុំ ខ្ញុំចូលមកជួប ហើយនៅរង់ចាំទ្រង់ តាំងពីព្រលឹម។
ខ្ញុំនឹងសរសើរតម្កើងទ្រង់ជានិច្ច ចំពោះកិច្ចការដែលទ្រង់បានធ្វើ ខ្ញុំសង្ឃឹមទុកចិត្តលើនាមទ្រង់ នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ទ្រង់ ព្រោះទ្រង់មានចិត្តល្អសប្បុរស។
ចូរច្រៀងតម្កើងអុលឡោះ ចូរច្រៀង គីតាបសាបូរនាមទ្រង់! ចូរត្រួសត្រាយផ្លូវជូនទ្រង់ ដែលជិះសេះកាត់អាកាសវេហាស៍! ទ្រង់មាននាមថា អុលឡោះតាអាឡា។ ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះទ្រង់!
រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីអុលឡោះ របស់យ៉ាកកូបរហូតតទៅ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ទ្រង់ជាស្តេច ដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
ចូរច្រៀងជូនអុលឡោះតាអាឡា និងសរសើរតម្កើងនាមទ្រង់ ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ទ្រង់។
អុលឡោះតាអាឡាគ្រប់គ្រងលើយើង ទ្រង់ប្រទានច្បាប់ទម្លាប់មកយើង ទ្រង់ជាស្តេចរបស់យើង មានតែទ្រង់ទេដែលសង្គ្រោះយើង។
ឱអុលឡោះតាអាឡាអើយ ទ្រង់បានសង្គ្រោះខ្ញុំ យើងខ្ញុំនឹងប្រគំតូរ្យតន្ត្រី នៅក្នុងដំណាក់របស់ទ្រង់ ជារៀងរាល់ថ្ងៃ អស់មួយជីវិតយើងខ្ញុំ»។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងម្ចាស់នៃសូរ៉កា ដ្បិតស្នាដៃរបស់ទ្រង់សុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត ហើយទ្រង់អាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន! ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន ហើយបែរជាយកសត្វពិការ មកធ្វើជាគូរបានជូនអុលឡោះទៅវិញ! យើងជាស្តេចដ៏ឧត្ដម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ពេលនោះ ស្តេចនឹងនិយាយទៅកាន់អស់អ្នកនៅខាងស្ដាំគាត់ថា “អស់អ្នកដែលអុលឡោះជាបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលនគរដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក
នៅលើអាវ និងលើភ្លៅរបស់គាត់ មានសរសេរឈ្មោះថា «ស្តេចលើស្តេចនានា និងអម្ចាស់លើអម្ចាស់នានា»។