Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 95 - អាល់គីតាប


ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​អុលឡោះ‌តាអាឡា!

1 សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​អុលឡោះ‌តាអាឡា! ចូរ​ស្រែក​ច្រៀង​ដោយ​អំណរ ជូន​អុលឡោះ​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។

2 ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ទ្រង់ ទាំង​អរ​គុណ និង​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់


គីតាបសាបូរ​ជូន​ទ្រង់

3 ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ប្រសើរ​ឧត្ដម ទ្រង់​ជា​ស្តេច ដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។

4 ទ្រង់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។

5 សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់ ព្រោះ​ទ្រង់​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែនដី​ក៏​ទ្រង់​បាន​បង្កើត​មក​ដែរ។

6 ចូរ​នាំ​គ្នា​មក យើង​នឹង​អោន​កាយ​ថ្វាយ‌បង្គំ​ទ្រង់ ចូរ​យើង​ក្រាប​នៅ​ចំពោះ​អុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​យើង​មក

7 ដ្បិត​ទ្រង់​ជា​ម្ចាស់​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ទ្រង់​ដឹក​នាំ។ ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង របស់​ទ្រង់

8 មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​គ្រា​បះ‌បោរ​នៅ​មេរី‌បា ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ

9 គឺ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ចការ ដែល​យើង​ធ្វើ​ក៏​ដោយ។

10 ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ មនុស្ស​នៅ​ជំនាន់​នោះ បាន​ធ្វើ​ឲ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា: ពួក​នេះ​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។

11 ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក ជា​មួយ​យើង​ជា​ដាច់​ខាត។​

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម