Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 118:28 - អាល់គីតាប

28 ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ៙ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹងលើ​តម្កើង​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំៗ​នឹង​ដំកើង​ទ្រង់​ឡើង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 118:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​ជា​ម្ចាស់​របស់​យើង ទ្រង់​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។


សូម​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើ​តាម​ចិត្ត របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ សូម​រស​ដ៏​សប្បុរស​របស់​ទ្រង់​ដឹក​នាំ ខ្ញុំ​ឲ្យ​ដើរ ក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់! ខ្ញុំ​សូម​សរសើរ​តម្កើង​នាម របស់​ទ្រង់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!


ខ្ញុំ​នឹង​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​កិត្តិនាម អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។


អុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​សូម​ច្រៀង​ជូន​ទ្រង់ ទ្រង់​សង្គ្រោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​របស់​ខ្ញុំ ខ្ញុំ​សូម​សរសើរ​តម្កើង​ទ្រង់។ ទ្រង់​ជា​ម្ចាស់​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់។


អុលឡោះ​ជា​អ្នក‌សង្គ្រោះ​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់ ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​ហើយ ដ្បិតអុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​ជូន​ទ្រង់ ព្រោះ​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ»។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ខ្ញុំ​សូម​កោត​សរសើរ និង​លើក​តម្កើង កិត្តិនាម​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ។ គម្រោង‌ការ​ដែល​ទ្រង់​រៀបចំ​ទុក តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​នោះ សុទ្ធ​តែ​នៅ​ជាប់‌លាប់ ឥត​ប្រែ‌ប្រួល​ឡើយ។


នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ទ្រង់ ហើយ​ទ្រង់​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ទ្រង់​សង្គ្រោះ​យើង!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម