Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 149 - អាល់គីតាប


កិត្តិយស​ដ៏​រុង‌រឿង​របស់​ប្រជា‌ជន​ដែល​ស្មោះ​ត្រង់​នឹង​អុលឡោះ

1 ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ចូរ​ច្រៀង​បទ​ថ្មី​ជូន​អុលឡោះ‌តាអាឡា! ចូរ​ច្រៀង​សរសើរ​ទ្រង់ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ទ្រង់!

2 ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល រីក‌រាយ​នឹង​ទ្រង់​ដែល​បាន​បង្កើត​គេ​មក សូម​ឲ្យ​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន មាន​អំណរ​សប្បាយ​នឹង​ស្តេច​របស់​ខ្លួន!

3 ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ទ្រង់ ចូរ​នាំ​គ្នា​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់ ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!


គីតាបសាបូរ​ជូន​ទ្រង់

4 ដ្បិត​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត នឹង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​លើក​កិត្តិយស​មនុស្ស​ទន់‌ទាប ដោយ​សង្គ្រោះ​ពួក​គេ

5 ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់ នាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់ ដោយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ទ្រង់​ដោយ​អំណរ​ដែរ!

6 សូម​ឲ្យ​គេ​សរសើរ​តម្កើង​ទ្រង់ មិន​ដាច់​ពី​មាត់ ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ នៅ​ជាប់​នឹង​ដៃ​ជា‌និច្ច

7 ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ

8 ហើយ​យក​ច្រវាក់​ចង​ស្ដេច និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។

9 ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ ស្រប​តាម​ការ​សម្រេច​របស់​អុលឡោះ​នេះ​ហើយ ដែល​ជា​កិត្តិយស​ដ៏​រុង‌រឿង​របស់​អស់​អ្នក ស្មោះ​ត្រង់​នឹង​ទ្រង់! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម