Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 145:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់ ហើយ​នឹង​សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ពរ​អស់‌កល្ប‌ជានិច្ច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ហើយសូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ! ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់! ខ្ញុំ​សូម​សរសើរ​តម្កើង​នាម របស់​ទ្រង់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 145:1
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ទ្រង់​ដ៏​មាន​សិរី‌ល្អ


ម្នាល បណ្តាជន​នៅ​ផែនដី​អើយ ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ ព្រះ‌យេហូវ៉ា


ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំៗ​នឹង​ដំកើង​ទ្រង់​ឡើង។


មាត់​ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​ពី​ព្រះ‌យេហូវ៉ា គួរ​ឲ្យ​មនុស្ស​ទាំង‌ឡាយ បាន​សូម​ឲ្យ​ព្រះ‌នាម​បរិសុទ្ធ របស់​ទ្រង់​បាន​ពរ នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។


កាល​ខ្ញុំ​កំពុង​រស់​នៅ​ឡើយ នោះ​ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ខ្ញុំ ក្នុង​កាល​ដែល​នៅ​មាន​ជីវិត​ត​ទៅ


គួរ​ឲ្យ​ពួក​អ៊ីស្រាអែល​រីក‌រាយ​ឡើង​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន គួរ​ឲ្យ​ពួក​កូន​ចៅ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ ក្នុង​មហា‌ក្សត្រ​របស់​ខ្លួន


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សរសើរ​ទ្រង់ ដ្បិត​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង​វិញ មិន​បាន​បើក​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូលបង្គំ​ឡើយ


ដើម្បី​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ច្រៀង​សរសើរ​ដល់​ទ្រង់ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ទៅ។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ជា


ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ ពេល​វេលា សេចក្ដី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច


៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ សូម​បង្គាប់​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​យ៉ាកុប


ចិត្ត​របស់​ខ្ញុំ​ពេញ​ហៀរ​ដោយ​សេចក្ដី​ដ៏​ល្អ គឺ​ខ្ញុំ​និយាយ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​និពន្ធ ពី​ដំណើរ​មហា‌ក្សត្រ អណ្តាត​ខ្ញុំ​ជា​ស្លាប​ប្រកា​នៃ​អ្នក​តែង​រឿង​យ៉ាង​ជំនាញ។


៙ ឱ​ព្រះ‌អង្គ​អើយ បល្ល័ង្ក​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ជានិច្ច​រៀង‌រាប​ត​ទៅ ឯ​ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត


ឱ​បរម‌ក្សត្រ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ប្រុង​ស្តាប់​សំឡេង​នៃ​ពាក្យ ដែល​ទូលបង្គំ​អំពាវ‌នាវ ដ្បិត​ទូលបង្គំ​អធិស្ឋាន​ដល់​ទ្រង់


ឱ​ព្រះ‌យេហូវ៉ា​អើយ នៅ​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូលបង្គំ គឺ​នៅ​ពេល​ព្រឹក ទូលបង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង


ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ជា​ដរាប ដោយ​ព្រោះ​ទ្រង់​បាន​សំរេច​ការ​នោះ ហើយ​ទូលបង្គំ​នឹង​សង្ឃឹម​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ព្រះ‌នាម​ទ្រង់​ល្អ​វិសេស នៅ​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់។


ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​លើក​ថ្នល់​ឡើង​ថ្វាយ​ព្រះ ដែល​ទ្រង់​ជិះ​យាង​កាត់ ទី​រហោ‌ស្ថាន​មក ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ចូរ​លោត‌កញ្ឆេង​នៅ​ចំពោះ​ទ្រង់​ចុះ


៙ តែ​ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ការ​ទាំង​នេះ​ជា​ដរាប ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ថ្វាយ​ព្រះ​នៃ​យ៉ាកុប


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​យ៉ាង​ធំ ហើយ​ជា​មហា‌ក្សត្រ​យ៉ាង​ខ្ពស់​លើ​អស់​ទាំង​ព្រះ


ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សំដែង​ចេញ​នូវ​សេចក្ដី​សង្គ្រោះ របស់​ទ្រង់​រាល់​តែ​ថ្ងៃ​ត​ទៅ


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង


ព្រះ‌យេហូវ៉ា ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ដូច្នេះ យើង​ខ្ញុំ​នឹង​ច្រៀង​បទ​របស់​ទូលបង្គំ តាម​ប្រដាប់​ភ្លេង​មាន​ខ្សែ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដរាប​ដល់​អស់​១​អាយុ​នៃ​យើង​ខ្ញុំ។


ឥឡូវ​នេះ នេប៊ូ‌ក្នេសា យើង​ក៏​សរសើរ ហើយ​លើក​ដំកើង ព្រម​ទាំង​ពណ៌នា​គុណ​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​ការ​នៃ​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​យុត្តិ‌ធម៌​ដែរ ទ្រង់​អាច​នឹង​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ចិត្ត​ធំ​ទៅ។


ត្រូវ​បណ្តាសា​ហើយ អ្នក​បញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​នៅ​ក្នុង​ហ្វូង ហើយ​ក៏​បន់​ព្រះ រួច​យក​សត្វ​មាន​ស្លាក‌ស្នាម​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់​វិញ ដ្បិត​អញ​ជា​ស្តេច​ដ៏​ធំ ហើយ​ឈ្មោះ​អញ​ជា​ទី​ស្ញែង​ខ្លាច នៅ​កណ្តាល​ពួក​សាសន៍​ដទៃ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះវរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក


ទ្រង់​មាន​ព្រះ‌នាម​កត់​នៅ​ព្រះ‌ពស្ត្រ ហើយ​នៅ​ព្រះ‌ឧរូ​ទ្រង់​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម