អុលឡោះឮសំរែករបស់ក្មេងនោះ ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះហៅហាជើរ ពីលើមេឃមកថា៖ «ហាជើរអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតអុលឡោះឮសំរែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
ទំនុកតម្កើង 10:14 - អាល់គីតាប អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។ ព្រះគម្ពីរខ្មែរសាកល តាមពិត ព្រះអង្គបានទតឃើញហើយ ព្រះអង្គយកចិត្តទុកដាក់ចំពោះសេចក្ដីអន្តរាយ និងទុក្ខព្រួយរបស់មនុស្ស ដើម្បីលើកយកមកក្នុងព្រះហស្តរបស់ព្រះអង្គ។ មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គ; ព្រះអង្គជាអ្នកជួយកូនកំព្រា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ព្រះអង្គពិតជាទតឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ព្រះអង្គប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គទាំងស្រុង ហើយមានតែព្រះអង្គទេ ដែលយាងមកជួយសង្គ្រោះជនកំព្រា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានទតឃើញហើយ ដ្បិតទ្រង់ទតឃើញកិច្ចកល នឹងសេចក្ដីរំលោភ ដើម្បីនឹងសងគេដោយព្រះហស្តទ្រង់ មនុស្សទុគ៌ត គេផ្ញើខ្លួននឹងទ្រង់ ដ្បិតទ្រង់បានធ្វើជាអ្នកជំនួយ ដល់មនុស្សកំព្រា |
អុលឡោះឮសំរែករបស់ក្មេងនោះ ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះហៅហាជើរ ពីលើមេឃមកថា៖ «ហាជើរអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតអុលឡោះឮសំរែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
ម៉ាឡាអ៊ីកាត់ពោលថា “ចូរសម្លឹងមើលនុ៎ះ! សត្វឈ្មោលៗទាំងប៉ុន្មានដែលជាន់សត្វញីៗ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។ យើងឃើញអំពើដែលឡាបាន់ប្រព្រឹត្តចំពោះអ្នកហើយ
ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
“ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមកូនប្រុសៗរបស់គាត់។ ដូច្នេះ យើងនឹងធ្វើឲ្យឈាមរបស់អ្នកហូរនៅក្នុងចម្ការនេះដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា!”។ ឥឡូវនេះ ចូរលើកសពរបស់ស្តេចយ៉ូរ៉ាមបោះទៅក្នុងចម្ការ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា»។
ស្តេចយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការីយ៉ា បានសំដែងចំពោះស្តេចទេ គឺស្តេចប្រហារជីវិតកូនរបស់គាត់។ នៅពេលស្លាប់លោកសាការីយ៉ា ពោលថា៖ «សូមអុលឡោះតាអាឡាមើល ហើយរកយុត្តិធម៌ចុះ!»។
សូមទ្រង់ដែលនៅសូរ៉កាស្តាប់ ហើយរកយុត្តិធម៌ឲ្យអ្នកបម្រើរបស់ទ្រង់។ សូមធ្វើទោសអ្នកដែលប្រព្រឹត្តខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្តល់យុត្តិធម៌ដល់មនុស្សសុចរិត តាមចិត្តសុចរិតរបស់ទ្រង់។
អុលឡោះតាអាឡាការពារជនបរទេស ទ្រង់ជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែទ្រង់ធ្វើឲ្យគម្រោងការរបស់មនុស្ស អាក្រក់ត្រូវរលាយសូន្យ។
ទ្រង់មិនបណ្តោយឲ្យខ្ញុំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែទ្រង់ប្រទានឲ្យខ្ញុំ មានសេរីភាពងើបឡើងវិញបាន។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់មើលឃើញស្រាប់ហើយ សូមកុំនៅស្ងៀមអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំបោះបង់ចោលខ្ញុំឡើយ!
ចូរផ្ញើជីវិតលើអុលឡោះតាអាឡា នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខាន ដ្បិតទ្រង់មិនដែលទុកឲ្យមនុស្សសុចរិត ត្រូវបរាជ័យរហូតនោះទេ។
អុលឡោះដែលនៅក្នុងដំណាក់ដ៏វិសុទ្ធ ទ្រង់ជាបិតារបស់ក្មេងកំព្រា ទ្រង់រកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។
អុលឡោះប្រទានគ្រួសារ ឲ្យមនុស្សឯកោ ទ្រង់នាំអ្នកជាប់ឃុំឃាំង ឲ្យមានសេរីភាពពេញទី រីឯជនបះបោរវិញ គេនឹងទៅរស់នៅក្នុងទីហួតហែង។
ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញ មុនពេលថ្ងៃលិច
ពេលអុលឡោះតាអាឡាដាក់ទោស គឺពេលទ្រង់ធ្វើឲ្យមានខ្យល់ ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា? តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នាទៅទុកនៅឯណា?
យើងមើលឃើញអំពើទាំងប៉ុន្មានដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។
គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
“កុំព្រួយបារម្ភនឹងកូនអ្នកដែលនៅកំព្រាឡើយ ខ្ញុំនឹងចិញ្ចឹមពួកវា ប្រពន្ធរបស់អ្នកដែលនៅមេម៉ាយ ក៏អាចទុកចិត្តលើខ្ញុំដែរ”»។
ពិតមែនហើយ មេបំផ្លាញមកវាយលុក ក្រុងបាប៊ីឡូន ទាហានដ៏អង់អាចរបស់ក្រុងនេះ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង ធ្នូរបស់ពួកគេត្រូវបាក់។ អុលឡោះតាអាឡាជាម្ចាស់ដែលតែងតែសងទៅមនុស្ស តាមអំពើដែលម្នាក់ៗប្រព្រឹត្ត។
អុលឡោះតាអាឡាអើយ ទ្រង់បានមើលឃើញពួកគេ សង្កត់សង្កិនខ្ញុំ សូមរកយុត្តិធម៌ឲ្យខ្ញុំផង!
ទ្រង់បានមើលឃើញការសងសឹករបស់ពួកគេ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងខ្ញុំ។
ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះ ដែលជាស្នាដៃរបស់យើងខ្ញុំថាជា “ម្ចាស់របស់យើងខ្ញុំ” ទៀតហើយ។ មានតែទ្រង់ទេ ដែលមានចិត្ត អាណិតអាសូរដល់ជនកំព្រា។
«យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ ឲ្យបានជាសះស្បើយ គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។
រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុស អ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាន នៃស្រុកភីលីស្ទីន តើអ្នករាល់គ្នាចង់ធ្វើអ្វីយើង? តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើង នោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយ ហើយយ៉ាងឆាប់រហ័ស តាមអំពើដែលអ្នករាល់គ្នា ប្រព្រឹត្តប្រឆាំងនឹងយើង។
ភ្នែករបស់ទ្រង់បរិសុទ្ធពេក ទ្រង់ទ្រាំមើលអំពើអាក្រក់មិនបានទេ ទ្រង់ក៏ពុំអាចមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាទ្រង់ទ្រាំមើលជនក្បត់ ហេតុអ្វីបានជាទ្រង់ធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន?
អុលឡោះរកយុត្តិធម៌ឲ្យក្មេងកំព្រា និងស្ត្រីមេម៉ាយ ទ្រង់ស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀកបំពាក់ឲ្យពួកគេ។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើអ្នកណាហើយខ្ញុំក៏ជឿជាក់ថា អ្នកនោះមានអំណាចនឹងរក្សាអ្វីៗ ដែលគាត់ផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃគាត់មក។
គ្មានសត្វលោកណាមួយដែលអុលឡោះមើលមិនឃើញនោះឡើយ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះចំពោះទ្រង់។ យើងត្រូវរៀបរាប់ប្រាប់អុលឡោះពីគ្រប់កិច្ចការទាំងអស់។
ហេតុនេះ អស់អ្នកដែលរងទុក្ខលំបាក ស្របតាមបំណងអុលឡោះ ត្រូវប្រព្រឹត្ដអំពើល្អ ហើយផ្ញើជីវិតលើអុលឡោះដែលស្មោះត្រង់។
ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅទ្រង់ទៅ ដ្បិតទ្រង់យកចិត្តទុកដាក់នឹងបងប្អូន។
ស្តេចអាដូនី-បេសេកមានប្រសាសន៍ថា៖ «ខ្ញុំបានកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបនាក់ ហើយស្តេចទាំងនោះរើសសំណល់អាហារ នៅក្រោមតុរបស់ខ្ញុំ។ ឥឡូវនេះ អុលឡោះបានសងមកខ្ញុំវិញ ស្របតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ គេបាននាំស្តេចអាដូនី-បេសេកទៅក្រុងយេរូសាឡឹម ហើយស្តេចក៏ស្លាប់នៅទីនោះ។