Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:12 - អាល់គីតាប

12 ប្រហែល​ជាអុលឡោះ‌តាអាឡា​ឃើញ​ទុក្ខ​វេទនា​របស់​យើង ហើយ​ធ្វើ​ឲ្យ​ពាក្យ​បណ្តាសា​នៅ​ថ្ងៃ​នេះ ក្លាយ​ទៅ​ជា​ពាក្យ​ជូន​ពរ​ទៅ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ទេ​ដឹង រួច​ព្រះ‌អង្គ​នឹង​ប្រោស​សេចក្ដី​ល្អ​មក​យើង ជំនួស​សេចក្ដី​ដែល​វា​ជេរ​ប្រមាថ​នៅ​ថ្ងៃ​នេះ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌អម្ចាស់​ប្រហែល​ជា​ទត​ឃើញ​ទុក្ខ​វេទនា​របស់​យើង ហើយ​ធ្វើ​ឲ្យ​ពាក្យ​បណ្ដាសា​នៅ​ថ្ងៃ​នេះ ក្លាយ​ទៅ​ជា​ពាក្យ​ជូន​ពរ​ទៅ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ប្រហែល​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ទេ​ដឹង រួច​ទ្រង់​នឹង​ប្រោស​សេចក្ដី​ល្អ​មក​យើង ជំនួស​សេចក្ដី​ដែល​វា​ជេរ​ប្រមាថ​នៅ​ថ្ងៃ​នេះ​វិញ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:12
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត និង​ពល​ទាហាន​បន្ត​ដំណើរ​ទៅ​មុខ ហើយ​លោក​ស៊ីម៉ាយ​ដើរ​តាម​ចង្កេះ​ភ្នំ​ម្ខាង​ទៀត នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្តេច​ទត។ គាត់​ដើរ​បណ្តើរ​ជេរ​ប្រទេច​ផ្តាសា​បណ្តើរ ព្រម​ទាំង​យក​ដុំ​ថ្ម​គប់ និង​បាច​ដី​មក​លើ​ស្តេច​ផង។


ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​ចាត់​មេ‌ទ័ព ឲ្យ​មក​ជេរ​ប្រមាថអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប។ ប្រហែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ទ្រង់​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ទ្រង់​បាន​ឮ។ ហេតុ​នេះ សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក សូម​ទ្រង់​មេត្តា​ប្រណី ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ពិត​ជា​មើល​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ទ្រង់​ប្រុង​នឹង​ជួយ​គេ​ជា‌និច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ទ្រង់​ទាំង​ស្រុង ហើយ​មាន​តែ​ទ្រង់​ទេ ដែល​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។


ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ខ្ញុំ ក៏​ដោយ ក៏​ទ្រង់​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ខ្ញុំ ពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខ ហើយ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​មាន​អំណរ​សប្បាយ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​នឹក​ដល់​ស្តេច​ទត និង​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន​របស់​គាត់​ផង។


សូម​មើល​មក​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ខ្ញុំ សូម​អត់‌ទោស​ឲ្យ​ខ្ញុំ បាន​រួច​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ផង។


ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង គរ​ពី​លើ​ក្បាល​របស់​គេ ហើយអុលឡោះ‌តាអាឡា​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។


ការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ គឺ​ប្រៀប​ដូច​ជា​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ​ដែល​ហើរ តែ​មិន​ព្រម​ទំ។


តើអុលឡោះ‌តាអាឡា​បាន​វាយ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដូច​ទ្រង់​វាយ​អស់​អ្នក ដែល​បាន​វាយ​ពួក​គេ​ឬ​ទេ? តើ​ទ្រង់​ប្រហារ​ជីវិត​ពួក​គេ ដូច​ទ្រង់​ប្រហារ​ជីវិត​អស់​អ្នក ដែល​បាន​សម្លាប់​ពួក​គេ​ឬ​ទេ?។


ដូច្នេះ ប្រហែល​ជា​ទ្រង់​លែង​ដាក់​ទោស អ្នក​រាល់​គ្នា ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ទ្រង់ បាន​ទទួល​ផល​ល្អ គឺ​អ្នក​ដែល​ទ្រង់​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ទ្រង់


ដ្បិត​ទុក្ខ​លំបាក​បន្ដិច‌បន្ដួច​ដែល​យើង​ជួប​ប្រទះ​ម្ដង‌ម្កាល​នោះ ធ្វើ​ឲ្យ​យើង​មាន​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​លើស‌លប់ ជា​សិរី‌រុង‌រឿង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។


ប៉ុន្តែ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បាឡាម​ទេ គឺ​ទ្រង់​បាន​ប្តូរ​បណ្តាសា​ឲ្យ​ប្រែ​ទៅ​ជា​ពរ​ដល់​អ្នក​វិញ ដ្បិត​ទ្រង់​ស្រឡាញ់​អ្នក។


ដូច្នេះ ដរាប​ណា​អ្នក​នៅ​មាន​ជីវិត មិន​បាច់​គិត​គូរ​ដល់​សេចក្តី​សុខ ឬ​សុភ‌មង្គល​របស់​ជាតិ​សាសន៍​ទាំង​ពីរ​នេះ​ទេ។


ហើយ​ទ្រង់​នឹង​ប្រទាន​ឲ្យ​បង​ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​អ៊ីសា‌ជាអម្ចាស់​លេច​ចេញ​ពី​សូរ៉កា​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​មាន​អំណាច។


ឪពុក​យើង​តែង​វាយ​ប្រដៅ​តែ​មួយ​រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​អុលឡោះ​វិញ ទ្រង់​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​ឲ្យ​យើង​បាន​បរិសុទ្ធ​រួម​ជា​មួយ​ទ្រង់​ដែរ។


នាង​ទូរអា​អង្វរ​អុលឡោះ​ដោយ​សច្ចា​ថា៖ «ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​មើល​មក​ខ្ញុំ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ ប្រសិន​បើ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ ខ្ញុំ​នឹង​យក​កូន​នោះ​មក​ជូន​ទ្រង់ ដើម្បី​ឲ្យ​នៅ​បម្រើ​ទ្រង់​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម