Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 10:14 - ព្រះគម្ពីរខ្មែរសាកល

14 តាមពិត ព្រះអង្គ​បាន​ទត​ឃើញ​ហើយ ព្រះអង្គ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីអន្តរាយ និង​ទុក្ខព្រួយ​របស់មនុស្ស ដើម្បី​លើកយក​មកក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ មនុស្សទុគ៌ត​ផ្ញើជីវិត​លើ​ព្រះអង្គ​; ព្រះអង្គ​ជា​អ្នកជួយ​កូនកំព្រា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 តែ​ព្រះ‌អង្គ​ពិត​ជា​ទត​ឃើញ ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​គេ មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ មនុស្ស​ទុគ៌ត​ផ្ញើ​ខ្លួន​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​អ្នក​ជំនួយ​ដល់​ក្មេង​កំព្រា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ពិត​ជា​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ព្រះអង្គ​ប្រុង​នឹង​ជួយ​គេ​ជានិច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ហើយ​មាន​តែ​ព្រះអង្គ​ទេ ដែល​យាង​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទ្រង់​បាន​ទត​ឃើញ​ហើយ ដ្បិត​ទ្រង់​ទត​ឃើញ​កិច្ច‌កល នឹង​សេចក្ដី​រំលោភ ដើម្បី​នឹង​សង​គេ​ដោយ​ព្រះ‌ហស្ត​ទ្រង់ មនុស្ស​ទុគ៌ត គេ​ផ្ញើ​ខ្លួន​នឹង​ទ្រង់ ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​អ្នក​ជំនួយ ដល់​មនុស្ស​កំព្រា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​អើយ ទ្រង់​ពិត​ជា​មើល​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ទ្រង់​ប្រុង​នឹង​ជួយ​គេ​ជា‌និច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ទ្រង់​ទាំង​ស្រុង ហើយ​មាន​តែ​ទ្រង់​ទេ ដែល​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 10:14
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទ្រង់​ឮ​សំឡេង​របស់​ក្មេងប្រុស​នោះ ហើយ​ទូតសួគ៌​របស់​ព្រះ​ក៏​ហៅ​ហាការ​ពី​លើមេឃ​មក និយាយ​នឹង​នាង​ថា​៖ “ហាការ​អើយ តើ​នាង​មាន​រឿង​អ្វី​? កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​ទ្រង់​ឮ​សំឡេង​របស់​ក្មេងប្រុស​នោះ ពី​កន្លែង​វា​ហើយ​។


ទូតសួគ៌​ក៏​និយាយថា​: ‘ចូរ​ងើបភ្នែកឡើង មើល​ទៅ​អស់ទាំង​ពពែឈ្មោល​ដែល​កំពុង​ពាក់គ្នា​ជាមួយ​សត្វញី​សម្បុរឆ្នូត សម្បុរពព្លាក់ និង​សម្បុរអុជៗ​ចុះ​។ ដ្បិត​យើង​បាន​ឃើញ​ការទាំងអស់​ដែល​ឡាបាន់​បាន​ធ្វើ​ដល់​អ្នក​ហើយ​។


ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​ជនអន្តោប្រវេសន៍ ហើយ​ទ្រទ្រង់​កូនកំព្រា និង​ស្ត្រីមេម៉ាយ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វៀច​។


សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ ដ្បិត​ទុក្ខវេទនា​មកជិត​ទូលបង្គំ ហើយ​គ្មានអ្នកណា​ជួយ​ឡើយ​!


ព្រះអង្គ​មិនដែល​ប្រគល់​ទូលបង្គំ​ទៅក្នុង​កណ្ដាប់ដៃ​របស់​ខ្មាំងសត្រូវ​ឡើយ គឺ​ព្រះអង្គ​បាន​ឲ្យ​ជើង​ទូលបង្គំ​ឈរ​នៅ​ទីធំទូលាយ​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ហើយ សូម​កុំ​នៅស្ងៀម​ឡើយ​! ព្រះអម្ចាស់​អើយ សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ​ឡើយ​!


ចូរ​ទម្លាក់​បន្ទុក​របស់អ្នក​លើ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​នឹង​ទ្រទ្រង់​អ្នក ព្រះអង្គ​នឹង​មិន​ឲ្យ​មនុស្ស​សុចរិត​រង្គើ​ឡើយ គឺ​ជារៀងរហូត​។


ព្រះ​ដែលគង់នៅ​ក្នុង​ដំណាក់​ដ៏វិសុទ្ធ​របស់ព្រះអង្គ ជា​ឪពុក​ដល់​កូនកំព្រា និង​ជា​ចៅក្រម​ដល់​ស្ត្រីមេម៉ាយ​។


ព្រះ​ទ្រង់​ឲ្យ​មនុស្ស​ឯកោ​រស់នៅ​ក្នុង​ផ្ទះ​វិញ ព្រះអង្គ​ទ្រង់​នាំ​អ្នកទោស​ចេញមក ហើយឲ្យចូល​ក្នុង​សេរីភាព រីឯ​មនុស្ស​បះបោរ​រស់នៅ​ទឹកដីហួតហែង​។


ព្រះយេហូវ៉ា​នឹង​ដក​ផ្ទះ​របស់​មនុស្ស​ក្រអឺតក្រទម​ចេញ ប៉ុន្តែ​ព្រះអង្គ​នឹង​ធ្វើឲ្យ​ព្រំដី​របស់​ស្ត្រីមេម៉ាយ​ស្ថិតនៅជាប់​។


ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅ​គ្រប់​កន្លែង ព្រះអង្គ​ទត​មើល​ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ​។


ក្នុង​ថ្ងៃ​នៃ​ការដាក់ទោស នៅពេល​ការហិនវិនាស​មក​ពី​ឆ្ងាយ តើ​អ្នករាល់គ្នា​នឹង​ធ្វើ​ដូចម្ដេច​? តើ​អ្នករាល់គ្នា​នឹង​រត់គេច​ទៅ​រក​អ្នកណា​ឲ្យ​ជួយ​? តើ​អ្នករាល់គ្នា​នឹង​ផ្ញើ​ភាពស្ដុកស្ដម្ភ​របស់អ្នករាល់គ្នា​ទុក​នៅ​ឯណា​?


ហេតុនេះហើយបានជា​ខ្ញុំ​រងទុក្ខលំបាក​ទាំងនេះ ប៉ុន្តែ​ខ្ញុំ​មិន​អៀនខ្មាស​ទេ ពីព្រោះ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ដែល​ខ្ញុំ​ជឿ ហើយ​ខ្ញុំ​ជឿជាក់​ថា ព្រះអង្គ​អាច​រក្សា​អ្វីដែលត្រូវបានផ្ទុកផ្ដាក់​នឹង​ខ្ញុំ រហូតដល់​ថ្ងៃ​នោះ​បាន​។


គ្មាន​អ្វីដែលត្រូវបាននិម្មិតបង្កើត​ណា​ដែល​លាក់បាំង​នៅចំពោះ​ព្រះ​ឡើយ គឺ​របស់​សព្វសារពើ​សុទ្ធតែ​នៅ​ទទេ ហើយ​ចំហ​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​; ចំពោះ​ព្រះអង្គ​នេះឯង ដែល​យើង​ត្រូវ​រៀបរាប់ទូល​។


ដោយហេតុនេះ អ្នក​ដែល​រងទុក្ខ​ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ត្រូវ​ផ្ទុកផ្ដាក់​ព្រលឹង​របស់​ខ្លួន​នឹង​ព្រះអាទិករ​ដ៏ស្មោះត្រង់ ដោយ​ការធ្វើល្អ​៕


ចូរ​ទម្លាក់​គ្រប់ទាំង​កង្វល់​របស់អ្នករាល់គ្នា​លើ​ព្រះ ដ្បិត​ព្រះអង្គ​ខ្វល់​ព្រះហឫទ័យ​នឹង​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម