Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 24:22 - អាល់គីតាប

22 ស្តេច​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្តី​សប្បុរស​ដែល​លោក​យេហូ‌យ៉ាដា ជា​ឪពុក​របស់​លោក​សាកា‌រីយ៉ា បាន​សំដែង​ចំពោះ​ស្តេច​ទេ គឺ​ស្តេច​ប្រហារ​ជីវិត​កូន​របស់​គាត់។ នៅ​ពេល​ស្លាប់​លោក​សាកា‌រីយ៉ា ពោល​ថា៖ «សូមអុលឡោះ‌តាអាឡា​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ការ​នេះ ដែល​ព្រះបាទ​យ៉ូអាស​បាន​រមឹល​គុណ​របស់​យេហូ‌យ៉ា‌ដា ជា​ឪពុក​សាការី ដែល​លោក​បាន​ផ្តល់​ចំពោះ​ទ្រង់ គឺ​ទ្រង់​បាន​សម្លាប់​កូន​លោក​វិញ កាល​សាការី​ហៀប​នឹង​ស្លាប់​ទៅ លោក​ពោល​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​សម្រេច​តាម​យុត្តិ‌ធម៌​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌បាទ​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្ដី​សប្បុរស​ដែល​លោក​យេហូ‌យ៉ាដា ជា​ឪពុក​របស់​លោក​សាកា‌រី បាន​សម្តែង​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​ប្រហារ​ជីវិត​កូន​របស់​លោក។ នៅ​ពេល​ស្លាប់ លោក​សាកា‌រី​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ទត​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គឺ​យ៉ាង​នោះ​ដែល​ស្តេច​យ៉ូអាស​បាន​រមឹល‌គុណ​របស់​យេហូ‌យ៉ាដា ជា​ឪពុក​សាការី ដែល​លោក​បាន​ផ្តល់​ចំពោះ​ទ្រង់ គឺ​ទ្រង់​បាន​សំឡាប់​កូន​លោក​វិញ កាល​សាការី​ហៀប​នឹង​ស្លាប់​ទៅ​នោះ​ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​មើល ហើយ​សំរេច​តាម​យុត្តិ‌ធម៌​ចុះ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 24:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

រូបេន​ពោល​ថា៖ «បង​បាន​ប្រាប់​ឯង​រាល់​គ្នា ហើយ​ថា កុំ​សម្លាប់​ប្អូន​យើង​ឲ្យ​សោះ តែ​ឯង​រាល់​គ្នា​ពុំ​ព្រម​ស្តាប់​ទេ។ ឥឡូវ​នេះ យើង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​យើង​បាន​បង្ហូរ​ឈាម​ប្អូន​របស់​យើង»។


ប្រសិន​បើ​សត្វ​ណា​សម្លាប់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​វា​សង​ឈាម ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​ពី​សត្វ​នោះ​វិញ ដូច​យើង​ឲ្យ​មនុស្ស​សង​ជីវិត នៅ​ពេល​ណា​ដែល​គេ​សម្លាប់​មនុស្ស​ដូច​គ្នា​ដែរ។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ពិត​ជា​មើល​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ទ្រង់​ប្រុង​នឹង​ជួយ​គេ​ជា‌និច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ទ្រង់​ទាំង​ស្រុង ហើយ​មាន​តែ​ទ្រង់​ទេ ដែល​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។


ខ្ញុំ​ស្រឡាញ់​ពួក​គេ ប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ខ្ញុំ ខ្ញុំ​បាន​ទូរអា​ឲ្យ​ពួក​គេ។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​អាណិត​អាសូរ​ខ្ញុំ​ផង សូម​មើល​ខ្ញុំ​ដែល​រង​ទុក្ខ​លំបាក ព្រោះ​តែ​ពួក​ខ្មាំង​សត្រូវ មាន​តែ​ទ្រង់​ទេ ដែល​អាច​នាំ​ខ្ញុំ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់


អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! ទ្រង់​ជា​ចៅ‌ក្រម​ដ៏​សុចរិត ទ្រង់​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស យ៉ាង​ច្បាស់ ខ្ញុំ​នឹង​ឃើញ​ទ្រង់​រក​យុត្តិធម៌ ដោយ​ដាក់​ទោស​ពួក​គេ​ជា​មិន​ខាន ខ្ញុំ​ប្រគល់​រឿង​ហេតុ​របស់​ខ្ញុំ លើ​ទ្រង់​ទាំង​ស្រុង។


ពិត​មែន​ហើយ មេ​បំផ្លាញ​មក​វាយ​លុក ក្រុង​បាប៊ី‌ឡូន ទាហាន​ដ៏​អង់‌អាច​របស់​ក្រុង​នេះ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង ធ្នូ​របស់​ពួក​គេ​ត្រូវ​បាក់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​តែងតែ​សង​ទៅ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​ប្រព្រឹត្ត។


គឺ​ចាប់​តាំង​ពី​លោក​ហាបេល​ជា​កូន​អាដាម រហូត​ដល់​ណាពី​សាកា‌រីយ៉ា ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទី‌សក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាត‌កម្ម​ទាំង​នោះ​ជា​មិន​ខាន។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន ដែល​អុលឡោះ​ជា​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ។ ក្នុង​បណ្ដា​កិច្ចការ​ទាំង​នោះ តើ​កិច្ចការ​ណា​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​យក​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ខ្ញុំ?»។


លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ អ៊ីសា‌ជាអម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ដ​នោះ ជា​មិន​ខាន។


ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះ‌សា​ខ្លួន នៅ​លើក​ទី​មួយ គ្មាន​បង​ប្អូន​ណា​ម្នាក់​មក​ជួយ​គាំ‌ទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​អុលឡោះ​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។


ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពីអុលឡោះ‌តាអាឡា និង​ដើម្បី​ធ្វើ​គូរបាន​ដុត ឬ​ជំនូន​នានា ឬ​ដើម្បី​ធ្វើ​គូរបាន​មេត្រី‌ភាព​មែន​នោះ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​យើង​ខ្ញុំ​ទៅ!


សូរ៉កា​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ សាវ័ក និង​ណាពី ចូរ​អរ​សប្បាយ​ដែរ ដ្បិត​អុលឡោះ​បាន​រក​យុត្ដិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។


ដ្បិត​ទ្រង់​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្ដិធម៌។ ទ្រង់​បាន​វិនិច្ឆ័យ​ទោស​ស្ដ្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​បាន​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម​គុណ​របស់​នាង ទ្រង់​បាន​ដាក់​ទោស​ស្ដ្រី​ពេស្យា​នោះ ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ទ្រង់»។


ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​គេឌាន ហៅ​យេរូ‌បាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម