Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:17 - អាល់គីតាប

17 អុលឡោះ​ឮ​សំរែក​របស់​ក្មេង​នោះ ហើយ​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ហៅ​ហាជើរ ពី​លើ​មេឃ​មក​ថា៖ «ហាជើរ​អើយ តើ​នាង​មាន​រឿង​អ្វី? កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដ្បិត​អុលឡោះ​ឮ​សំរែក​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ព្រះ​ទ្រង់​ឮ​សំឡេង​របស់​ក្មេងប្រុស​នោះ ហើយ​ទូតសួគ៌​របស់​ព្រះ​ក៏​ហៅ​ហាការ​ពី​លើមេឃ​មក និយាយ​នឹង​នាង​ថា​៖ “ហាការ​អើយ តើ​នាង​មាន​រឿង​អ្វី​? កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​ទ្រង់​ឮ​សំឡេង​របស់​ក្មេងប្រុស​នោះ ពី​កន្លែង​វា​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះ‌ទ្រង់​ឮ​សំឡេង​ក្មេង​នោះ ហើយ​ទេវតា​របស់​ព្រះ​ក៏​ហៅ​នាង​ហាការ​ពី​លើ​មេឃ សួរ​ថា៖ «ហាការ​អើយ តើនាង​មាន​រឿង​អ្វី? កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ព្រះ‌ទ្រង់​ឮ​សំឡេង​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​របស់​ក្មេង​នោះ ហើយ​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ហៅ​នាង​ហាការ​ពី​លើ​មេឃ​មក​ថា៖ «ហាការ​អើយ តើ​នាង​មាន​រឿង​អ្វី? កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ព្រះ‌ទ្រង់​ឮ​សំឡេង​កូន​ជំទង់​នោះ ហើយ​ទេវតា​នៃ​ព្រះ​ក៏​ហៅ​ហាការ​ពី​លើ​មេឃ​សួរ​ថា វា​ថ្វី ហាការ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ព្រះ‌ទ្រង់​បាន​ឮ​សំឡេង​របស់​កូន​ជំទង់​ពី​កន្លែង​វា​ហើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:17
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក អ៊ីប្រាំ​និមិត្ត​ឃើញអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «អ៊ីប្រាំ​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការ‌ពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។ នាង​នឹង​សំរាល​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មា‌អែល ដ្បិតអុលឡោះ‌តាអាឡា​បាន​ឮ​សំរែក​របស់​នាង នៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។


ម៉ាឡា‌អ៊ីកាត់​នោះ​ពោល​ថា៖ «ហាជើរ ជា​ស្រី​បម្រើ​របស់​សារ៉ាយ​អើយ! តើ​នាង​ទៅ​ណា​មក​ណា​ហ្នឹង?»។ នាង​តប​ថា៖ «នាង​ខ្ញុំ​បាន​រត់​ចេញ​ពី​សារ៉ាយ ជា​ចៅ‌ហ្វាយ​របស់​នាង​ខ្ញុំ»។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​ចៅ‌ហ្វាយ​របស់​នាង​វិញ ហើយ​ស្តាប់​បង្គាប់​គាត់​ទៅ»។


ពេល​នោះ ស្រាប់​តែ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ហៅ​គាត់​ពី​លើ​មេឃ​មក​ថា៖ «អ៊ីព្រហ៊ីម អ៊ីព្រហ៊ីម​អើយ!»។ គាត់​ឆ្លើយ​ថា៖ «បាទ!»។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​សូរ៉កា ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ញាតិ​សន្តាន និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ និង​បាន​សន្យា​ជា​មួយ​ខ្ញុំ​ថា ទ្រង់​ពិត​ជា​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​ខ្ញុំ។ ដូច្នេះ អុលឡោះ​មុខ​ជា​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់ ឲ្យ​នាំ​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្តឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្ញុំ។


នៅ​ពេល​យប់ អុលឡោះ‌តាអាឡា​មក​ជួប​គាត់ មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម​ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អ៊ីព្រហ៊ីម​ជា​អ្នក​បម្រើ​របស់​យើង»។


អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ ដ្បិត​នៅ​ទី​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ។


ប៉ុន្តែ អុលឡោះ‌តាអាឡា​ប្រណី​សន្តោស​ដល់​កូន​ចៅ​អ៊ីស្រ‌អែល ទ្រង់​អាណិត​អាសូរ និង​សំដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​ពួក​គេ​ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប។ ទ្រង់​មិន​គាប់​ចិត្ត​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ទ្រង់​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ទ្រង់​ដែរ។


ប៉ុន្តែ ស្តេច​យ៉ូអា‌ហាស​ទូរអា‌អង្វរអុលឡោះ‌តាអាឡា អុលឡោះ‌តាអាឡា​ទ្រង់​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​នេះ ដ្បិត​ទ្រង់​ឃើញ​ស្តេច​ស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​អ៊ីស្រ‌អែល


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ពិត​ជា​មើល​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ទ្រង់​ប្រុង​នឹង​ជួយ​គេ​ជា‌និច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ទ្រង់​ទាំង​ស្រុង ហើយ​មាន​តែ​ទ្រង់​ទេ ដែល​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុង‌រឿង​របស់​យើង។


អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ​ ដ្បិត​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ឮ​សំឡេង យំ​សោក​របស់​ខ្ញុំ​ហើយ។


ទ្រង់​តែងតែ​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ របស់​មនុស្ស​លោក​ជា‌និច្ច ពួក​គេ​ នឹង​មក​រក​ទ្រង់​ទាំង​អស់​គ្នា។


គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។


ម៉ូសា​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញអុលឡោះ‌តាអាឡា​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន‌ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​តទៅ។


ប្រសិន​បើ​អ្នក​ធ្វើ​បាប​ពួក​គេ ហើយ​ពួក​គេ​ស្រែក​ហៅ​យើង យើង​ប្រាកដ​ជា​ស្តាប់​សំរែក​របស់​ពួក​គេ។


ដ្បិត​អ្នក​នោះ​គ្មាន​អ្វី​ផ្សេង​ទៀត​ដណ្តប់​ទេ បើ​គ្នា​គ្មាន​អាវ​ធំ តើ​បាន​អ្វី​ដណ្តប់​នៅ​ពេល​ដេក? ប្រសិន​បើ​គេ​ស្រែក​រក​យើង យើង​នឹង​ស្តាប់​ពាក្យ​គេ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។


នៅ​ទី​នោះ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា បង្ហាញ​ខ្លួន​ក្នុង​អណ្ដាត​ភ្លើង​ដែល​ឆេះ​ចេញ​ពី​កណ្តាល​គុម្ពោត​ឲ្យ​គាត់​ឃើញ។ គាត់​ឃើញ​ភ្លើង​ចេញ​ពី​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា‌រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​របស់​គេ ព្រោះ​តែ​មេ​ត្រួត‌ត្រា​វាយ​ដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។


សេចក្ដី​ប្រកាស​ស្តី​អំពី​ជ្រលង​ភ្នំ នៃ​និមិត្ត​ហេតុ​អស្ចារ្យ: យេរូ‌សាឡឹម​អើយ! តើ​មាន​រឿង​អ្វី​កើត​ឡើង​ដល់​អ្នក បាន​ជា​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​អង្គុយ​នៅ​មុខ​ផ្ទះ​ដូច្នេះ?


កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ម្ចាស់​របស់​អ្នក យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សំដែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។


អ៊ីសា​ហៅ​ពួក​សិស្ស​មក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់​ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ទាំង​ពោះ​ទទេ​ឡើយ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។


អ៊ីសា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។


យើង​ខ្ញុំ​ក៏​ស្រែក​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ អុលឡោះ‌តាអាឡា​ទ្រង់​ឮ​ពាក្យ​របស់​យើង​ខ្ញុំ ទ្រង់​មើល​ឃើញ​គេ​សង្កត់​សង្កិន​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក និង​វេទនា​ជា​ខ្លាំង។


ពេល​នោះ ពួក​អ្នក​មីកា​ស្រែក​ហៅ​កូន​ចៅ​ដាន់ ពួក​គេ​ក៏​បែរ​ក្រោយ ហើយ​សួរ​លោក​មីកា​ថា៖ «តើ​មាន​ការ​អី​បាន​ជា​ប្រមូល​គ្នា​មក​ដូច្នេះ?»។


គាប់​ជួន​ពេល​នោះ ស្តេច​សូល​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ ដើរ​ពី​ក្រោយ​គោ ស្តេច​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ប្រជា‌ជន​យំ​ដូច្នេះ?»។ គេ​ក៏​រៀប​រាប់​សេចក្តី​ទាំង​ប៉ុន្មាន ដែល​អ្នក​ស្រុក​យ៉ាបេស​និយាយ​ប្រាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម