ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ធីម៉ូថេ 3:15 - ព្រះគម្ពីរខ្មែរសាកល

ព្រមទាំង​ដឹង​ថា អ្នក​បាន​ស្គាល់​ព្រះគម្ពីរ​ដ៏វិសុទ្ធ​តាំងពី​ក្មេង​មកម្ល៉េះ​។ ព្រះគម្ពីរ​អាច​ធ្វើឲ្យ​អ្នក​មានប្រាជ្ញា ដែល​នាំទៅដល់​សេចក្ដីសង្គ្រោះ តាមរយៈ​ជំនឿ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ​តាំង​ពី​តូច​ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ថា តាំង​ពី​ក្មេង​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ស្គាល់​ព្រះ‌គម្ពីរ​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​ព្រះ‌គម្ពីរ​អាច​ផ្ដល់​ឲ្យ​អ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង

សូមមើលជំពូក

អាល់គីតាប

អ្នក​ស្គាល់​គីតាប​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​គីតាប​អាច​ផ្ដល់​ឲ្យ​អ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។

សូមមើលជំពូក



២ ធីម៉ូថេ 3:15
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​គ្រប់លក្ខណ៍ ធ្វើឲ្យ​ព្រលឹង​ស្រស់ស្រាយឡើងវិញ សេចក្ដីបន្ទាល់​របស់​ព្រះយេហូវ៉ា​ពិតប្រាកដ ធ្វើឲ្យ​មនុស្សខ្វះចំណេះដឹង​មានប្រាជ្ញា


ឱ​ព្រះ​អើយ ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ​តាំងពី​យុវវ័យ​របស់ទូលបង្គំ​មកម្ល៉េះ​! រហូតដល់​ឥឡូវនេះ ទូលបង្គំ​ប្រកាស​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។


ចូរ​បង្ហាត់​កូនក្មេង​ក្នុង​ផ្លូវ​ដែល​វា​ត្រូវដើរ នោះ​កាលណា​វា​ចាស់​ទៅ វា​នឹង​មិន​បែរចេញ​ពី​ផ្លូវនោះ​ឡើយ​។


ខ្ញុំ​ស្រឡាញ់​អ្នកដែល​ស្រឡាញ់​ខ្ញុំ ហើយ​អ្នកដែល​ខំប្រឹងស្វែងរក​ខ្ញុំ នឹង​រក​ខ្ញុំ​ឃើញ​។


ចូរ​នឹកចាំ​ព្រះអាទិករ​របស់អ្នក ក្នុង​គ្រា​នៃ​យុវភាព​របស់អ្នក​ចុះ គឺ​មុន​គ្រា​នៃ​មហន្តរាយ​មិនទាន់​មកដល់ មុន​ឆ្នាំ​ដែល​អ្នក​នឹង​ពោលថា​៖ “ខ្ញុំ​គ្មាន​ការសប្បាយ​ក្នុង​ពេលទាំងនេះ​ទេ” មកជិត


យ៉ាងណាមិញ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​មាន​កត់ត្រាទុក​ក្នុង​សៀវភៅ​នៃ​សេចក្ដីពិត​។ គ្មានអ្នកណា​ម្នាក់​គាំទ្រ​ខ្ញុំ​ទាស់នឹង​ពួកទាំងនោះ​ឡើយ មានតែ​មីកែល​ទេវតាគ្រប់គ្រង​របស់អ្នក​ប៉ុណ្ណោះ”៕


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ដោយសារ​អ្នករាល់គ្នា​មិន​យល់​គម្ពីរ ហើយក៏មិន​យល់​អំពី​ព្រះចេស្ដា​របស់​ព្រះ ធ្វើឲ្យ​អ្នករាល់គ្នា​យល់ខុស​ហើយ​។


ដ្បិត​កូននោះ​នឹង​បាន​ធំឧត្ដម​នៅចំពោះ​ព្រះអម្ចាស់​។ កូននោះ​នឹង​មិន​ផឹក​ស្រាទំពាំងបាយជូរ និង​គ្រឿងស្រវឹង​សោះឡើយ ហើយ​នឹង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពី​នៅក្នុង​ផ្ទៃ​ម្ដាយ​មក​។


បុត្រតូច​នោះ​ក៏​ធំឡើង ហើយ​មាំមួន ទាំង​ពេញ​ដោយ​ប្រាជ្ញា ហើយ​ព្រះគុណ​របស់​ព្រះ​ក៏​ស្ថិតនៅ​លើ​ព្រះអង្គ​ដែរ​។


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​បកស្រាយ​ដល់​ពួកគេ​នូវ​សេចក្ដី​ដែល​ទាក់ទងនឹង​អង្គទ្រង់​នៅក្នុង​បទគម្ពីរ​ទាំងអស់ ដោយ​ចាប់ផ្ដើម​ពី​ម៉ូសេ និង​ពី​ព្យាការី​ទាំងអស់​។


ពួកគេ​និយាយ​គ្នា​ថា​៖ “នៅពេល​ព្រះអង្គ​មានបន្ទូល​នឹង​យើង​នៅតាមផ្លូវ និង​នៅពេល​ព្រះអង្គ​ពន្យល់​គម្ពីរ​ដល់​យើង តើ​ចិត្ត​របស់យើង​មិន​បាន​ឆេះឆួល​ទេ​ឬ​?”។


បន្ទាប់មក ព្រះយេស៊ូវ​បាន​បើកបំភ្លឺ​គំនិត​របស់​ពួកគេ​ឲ្យ​យល់​គម្ពីរ


ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ជឿ​សំណេរ​របស់​លោក​ទេ តើ​អ្នករាល់គ្នា​នឹង​ជឿ​ពាក្យ​របស់ខ្ញុំ​យ៉ាងដូចម្ដេច​?”៕


ព្យាការី​ទាំងអស់​បាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គនេះ​ថា​: ‘អស់អ្នក​ដែល​ជឿលើ​ព្រះអង្គ ទទួលបាន​ការលើកលែងទោស​បាប​តាមរយៈ​ព្រះនាម​របស់​ព្រះអង្គ’”។


កាល​បាន​បំពេញ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ព្រះអង្គ​ឲ្យសម្រេច​ហើយ ពួកគេ​ក៏​យក​ព្រះអង្គ​ចុះ​ពី​ឈើ ហើយ​ដាក់​ក្នុង​រូងផ្នូរ​។


ប៉ូល​បាន​ទៅ​ដល់​ឌើបេ រួច​ទៅ​ដល់​លីស្ត្រា​។ ពេលនោះ មើល៍! មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​នៅ​ទីនោះ គាត់ជា​កូនប្រុស​របស់​ស្ត្រី​ជនជាតិយូដា​ដែលជា​អ្នកជឿ រីឯ​ឪពុក​របស់គាត់​ជា​ជនជាតិក្រិក​។


ប៉ូល​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ តាម​ទម្លាប់​របស់គាត់ ហើយ​ជជែក​ជាមួយ​ពួកគេ​ពី​គម្ពីរ​ក្នុង​បី​ថ្ងៃសប្ប័ទ


ខណៈដែល​ប៉ូល​កំពុង​ឆ្លើយការពារខ្លួន​ដូច្នេះ ភេស្ទុស​មានប្រសាសន៍​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ប៉ូល​អើយ អ្នក​ឆ្កួត​ហើយ​! ការរៀនសូត្រ​ច្រើនពេក​បាន​ធ្វើឲ្យ​អ្នក​ទៅជា​ឆ្កួត​ហើយ​!”។


ដំណឹងល្អនេះ​ជា​អ្វីដែល​ព្រះអង្គ​បាន​សន្យាទុកមុន តាមរយៈ​បណ្ដា​ព្យាការី​របស់​ព្រះអង្គ នៅក្នុង​ព្រះគម្ពីរ​ដ៏វិសុទ្ធ


ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​បើកសម្ដែង ហើយ​ត្រូវបាន​សម្ដែងឲ្យស្គាល់​តាមរយៈ​គម្ពីរ​ព្យាការី ស្របតាម​បទបញ្ជា​របស់​ព្រះ​ដ៏អស់កល្បជានិច្ច ដើម្បីឲ្យ​ប្រជាជាតិ​ទាំងអស់​ស្ដាប់បង្គាប់​ដោយសារតែ​ជំនឿ​——


ហើយ​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ខាង​រូបកាយ ដែល​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ នឹង​ជំនុំជម្រះ​ខ្លួនអ្នក​ដែល​ជា​មនុស្សបំពាន​ក្រឹត្យវិន័យ ទោះបីជាអ្នកមាន​ទាំង​គម្ពីរវិន័យ និង​ពិធីកាត់ស្បែក​ក៏ដោយ​។


ជាការពិត មកពី​ពិភពលោក​មិន​បាន​ស្គាល់​ព្រះ​តាមរយៈ​ប្រាជ្ញា​ដោយព្រោះ​ព្រះប្រាជ្ញាញាណ បានជា​ព្រះ​សព្វព្រះហឫទ័យ​សង្គ្រោះ​អ្នក​ដែល​ជឿ តាមរយៈ​ការប្រកាស​ដ៏ល្ងង់ខ្លៅ​។


ឪពុក​រាល់គ្នា​អើយ កុំ​ធ្វើឲ្យ​កូន​ៗ​របស់អ្នក​ខឹង​ឡើយ ផ្ទុយទៅវិញ ចូរ​អប់រំ​ពួកវា​ដោយ​ការប្រៀនប្រដៅ និង​ការទូន្មាន​របស់​ព្រះអម្ចាស់​។


ចូរ​ផ្ដោតចិត្ត​លើ​ការអាន​គម្ពីរ​ឲ្យគេស្ដាប់ ការជំរុញទឹកចិត្ត និង​ការបង្រៀន រហូតដល់​ខ្ញុំ​បាន​មកដល់​។


ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ស្របតាម​សេចក្ដីសន្យា​នៃ​ជីវិត​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ


ខ្ញុំ​នឹកចាំ​អំពី​ជំនឿ​ឥតពុតត្បុត​ដែល​នៅក្នុង​អ្នក ដែល​មុនដំបូង​បាន​ស្ថិតនៅ​ក្នុង​ឡូអ៊ីស​ជីដូន​របស់អ្នក បន្ទាប់មក​បាន​ស្ថិតនៅ​ក្នុង​អ៊ើនីស​ម្ដាយ​របស់អ្នក ហើយ​ខ្ញុំ​ជឿជាក់​ថា​ស្ថិតនៅ​ក្នុង​អ្នក​ដែរ​។


ក្នុង​សំបុត្រ​ទាំងអស់ គាត់​រៀបរាប់​អំពី​សេចក្ដីទាំងនេះ​ហើយ​។ ក្នុង​សំបុត្រទាំងនោះ​មាន​ចំណុចខ្លះ​ពិបាកយល់ ដែល​ពួក​គ្មានចំណេះដឹង និង​ពួក​មិនមាំមួន​បំប្លែង​ន័យ ដូចដែល​ពួកគេធ្វើដល់​បទគម្ពីរ​ឯទៀត​ៗ​ដែរ ដែលការនោះ​នាំមកនូវ​សេចក្ដីវិនាស​ដល់​ខ្លួន​ពួកគេ​។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។