Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 3:16 - ព្រះគម្ពីរខ្មែរសាកល

16 ក្នុង​សំបុត្រ​ទាំងអស់ គាត់​រៀបរាប់​អំពី​សេចក្ដីទាំងនេះ​ហើយ​។ ក្នុង​សំបុត្រទាំងនោះ​មាន​ចំណុចខ្លះ​ពិបាកយល់ ដែល​ពួក​គ្មានចំណេះដឹង និង​ពួក​មិនមាំមួន​បំប្លែង​ន័យ ដូចដែល​ពួកគេធ្វើដល់​បទគម្ពីរ​ឯទៀត​ៗ​ដែរ ដែលការនោះ​នាំមកនូវ​សេចក្ដីវិនាស​ដល់​ខ្លួន​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ហើយ​ដូច​នៅ​ក្នុង​សំបុត្រ​ទាំងឡាយ​របស់​គាត់​ គាត់​បាន​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ ហើយ​មាន​សេចក្ដី​ខ្លះ​ពិបាក​យល់​ ដែល​ពួក​ល្ងង់ខ្លៅ​ និង​ពួក​មិន​ខ្ជាប់ខ្ជួន​បាន​បង្វែរ​ន័យ​សំបុត្រ​ទាំង​នោះ​ ដូច​គេ​បង្វែរ​បទគម្ពីរ​ផ្សេង​ទៀត​ដែរ​ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​លើ​ខ្លួន​ឯង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច​លោក​រៀប​រាប់​នៅ​ក្នុង​សំបុត្រ​ទាំង​ប៉ុន្មាន​របស់​លោក អំពី​រឿង​ទាំង​នេះ​ដែរ។ មាន​សេចក្ដី​ខ្លះ​នៅ​ក្នុង​សំបុត្រទាំង​នោះ​ដែល​ពិបាក​យល់ ហើយ​អ្នក​ល្ងង់​ខ្លៅ និង​ពួក​មិន​ខ្ជាប់‌ខ្ជួន បង្វែរ​សេចក្ដី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ក្នុង​គ្រប់​សំបុត្រ​ដែល​លោក​បរិយាយ​អំពី​រឿង​ទាំង​នេះ លោក​តែងតែ​សរសេរ​ដូច្នេះ​ឯង។ ក្នុង​សំបុត្រ​ទាំង​នោះ មាន​សេចក្ដី​ខ្លះ​ពិបាក​យល់ ធ្វើ​ឲ្យ​អ្នក​ល្ងង់ និង​អ្នក​ដែល​គ្មាន​ជំនឿ​រឹង‌ប៉ឹង បក​ស្រាយ​ខុស​អត្ថ‌ន័យ ដូច​គេ​ធ្លាប់​បក​ស្រាយ​អត្ថ‌បទ​គម្ពីរ​ឯ​ទៀតៗ​ខុស​ន័យ​ដែរ បណ្ដាល​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស​អន្តរាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច​ជា​ក្នុង​គ្រប់​ទាំង​សំបុត្រ​របស់​លោក ដែល​សុទ្ធ​តែ​សំដែង​ពី​សេចក្ដី​ទាំង​នេះ នោះ​មាន​សេចក្ដី​ខ្លះ​ដែល​ពិបាក​យល់ ហើយ​ពួក​អ្នក​ខ្លៅ​ល្ងង់ នឹង​ពួក​មិន​ខ្ជាប់‌ខ្ជួន គេ​បង្វែរ​ន័យ​សេចក្ដី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ក្នុង​គ្រប់​សំបុត្រ​ដែល​គាត់​បរិយាយ​អំពី​រឿង​ទាំង​នេះ គាត់​តែងតែ​សរសេរ​ដូច្នេះ​ឯង។ ក្នុង​សំបុត្រ​ទាំង​នោះ មាន​សេចក្ដី​ខ្លះ​ពិបាក​យល់ ធ្វើ​ឲ្យ​អ្នក​ល្ងង់ និង​អ្នក​ដែល​គ្មាន​ជំនឿ​រឹង‌ប៉ឹង បក​ស្រាយ​ខុស​អត្ថន័យ ដូច​គេ​ធ្លាប់​បក​ស្រាយ​អត្ថ‌បទ​គីតាប​ឯ​ទៀតៗ​ខុស​ន័យ​ដែរ បណ្ដាល​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស​អន្ដរាយ។

សូមមើលជំពូក ចម្លង




២ ពេត្រុស 3:16
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារឯង​រំពើក​ដូច​ទឹក ឯង​នឹង​មិន​បាន​លើសគេ​ទៀត​ឡើយ ពីព្រោះ​ឯង​បាន​ឡើងទៅលើ​គ្រែ​របស់​ឪពុក​ឯង ហើយ​បាន​ធ្វើឲ្យ​វា​សៅហ្មង​។ វា​បាន​ឡើងទៅលើ​ទីដំណេក​របស់យើង​!


វាល់ព្រឹកវាល់ល្ងាច ពួកគេ​បំប្លែង​ពាក្យសម្ដី​របស់ខ្ញុំ​; អស់ទាំង​ផែនការ​របស់ពួកគេ​ទាស់នឹង​ខ្ញុំ គឺ​សម្រាប់​ជា​ការ​អាក្រក់​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ចុះ​អ្នករាល់គ្នា ហេតុអ្វីបានជា​បំពាន​សេចក្ដីបង្គាប់​របស់​ព្រះ ដោយសារតែ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​ទៅវិញ​?


អ្នកនោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយរបស់​ខ្លួន​ទៀតឡើយ’។ អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ព្រះបន្ទូលរបស់​ព្រះ​ទៅជាមោឃៈ​ដូច្នេះ ដោយសារតែ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ដោយសារ​អ្នករាល់គ្នា​មិន​យល់​គម្ពីរ ហើយក៏មិន​យល់​អំពី​ព្រះចេស្ដា​របស់​ព្រះ ធ្វើឲ្យ​អ្នករាល់គ្នា​យល់ខុស​ហើយ​។


ចុងបញ្ចប់​របស់​អ្នកទាំងនោះ​ជា​សេចក្ដីវិនាស ព្រះ​របស់​ពួកគេ​គឺ​ក្រពះ​របស់ខ្លួន ហើយ​សិរីរុងរឿង​របស់​ពួកគេ​នៅក្នុង​សេចក្ដីគួរខ្មាស​របស់​ខ្លួន​; ពួកគេ​គិត​តែ​ពី​ខាងលោកីយ៍​ប៉ុណ្ណោះ​។


ចំពោះ​ការនេះ យើង​មាន​ពាក្យ​ជាច្រើន​ដែល​ត្រូវ​និយាយ ប៉ុន្តែ​យើង​ពិបាកពន្យល់ ពីព្រោះ​អ្នករាល់គ្នា​បែរជា​ខ្ជិល​ស្ដាប់​។


ពីព្រោះគាត់ជា​មនុស្ស​មានចិត្តពីរ ដែលមិនទៀងទាត់​ក្នុង​គ្រប់ទាំង​ផ្លូវ​របស់​ខ្លួន​។


ពី​ខ្ញុំ ពេត្រុស ដែលជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានជ្រើសតាំង ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែលត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ប៉ុនតុស កាឡាទី កាប៉ាដូគា អាស៊ី និង​ប៊ីធូនា


ហើយជា “ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេ​បាន​ជំពប់ ពីព្រោះ​ពួកគេ​មិនព្រមជឿ​ព្រះបន្ទូល តាម​ដែល​ត្រូវបាន​តម្រូវទុក​។


យ៉ាងណាមិញ ដូចដែល​មាន​ព្យាការីក្លែងក្លាយ​នៅក្នុងចំណោម​ប្រជាជន​យ៉ាងណា ក៏​នឹង​មាន​គ្រូក្លែងក្លាយ​នៅក្នុងចំណោម​អ្នករាល់គ្នា​យ៉ាងនោះដែរ​។ ពួកគេ​នឹង​នាំ​សេចក្ដីបង្រៀនខុសឆ្គង​នៃ​សេចក្ដីវិនាស​មកដោយសម្ងាត់ ថែមទាំង​នាំ​សេចក្ដីវិនាស​ទាន់ហន់​មក​លើ​ខ្លួនឯង ដោយ​បដិសេធ​សូម្បីតែ​ព្រះអម្ចាស់​ដែល​ប្រោសលោះ​ពួកគេ​។


ពួកគេ​មាន​ភ្នែក​ដែល​ពេញ​ដោយ​ការផិតក្បត់ និង​មិនចេះស្កប់​នឹង​បាប​; ពួកគេ​លួងលោម​មនុស្ស​ដែល​មិនមាំមួន​; ចិត្ត​ពួកគេ​ត្រូវបាន​បង្វឹក​ឲ្យ​មាន‍ការលោភលន់​; ពួកគេ​ជា​កូនចៅ​ដែលត្រូវ​បណ្ដាសា;


ដូច្នេះ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ដោយព្រោះ​អ្នករាល់គ្នា​កំពុង​រង់ចាំ​ការទាំងនេះ ចូរ​ខំប្រឹង​ឲ្យ​ព្រះ​បាន​ទត​ឃើញថា​អ្នករាល់គ្នា​ឥតប្រឡាក់ និង​ឥតសៅហ្មង ទាំងមាន​សេចក្ដីសុខសាន្ត


ដើម្បីឲ្យ​អ្នករាល់គ្នា​នឹកចាំ​ព្រះបន្ទូល​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ដ៏វិសុទ្ធ និង​នឹកចាំ​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​ដែលជា​ព្រះសង្គ្រោះ ដែលប្រទានមក​តាមរយៈ​ពួក​សាវ័ករបស់អ្នករាល់គ្នា​។


ដ្បិត​មាន​អ្នកខ្លះ​លបចូលមក ជា​អ្នក​ដែល​មាន​កត់ទុក​តាំងពីយូរមកហើយ​អំពីពួកគេ សម្រាប់​ការជំនុំជម្រះ​។ ពួកគេ​ជា​មនុស្ស​មិនគោរពព្រះ ដែល​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះ​នៃយើង​ទៅជា​លេស​នៃ​ការល្មោភកាម​វិញ ព្រមទាំង​បដិសេធ​ចៅហ្វាយ​តែមួយអង្គ​គត់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម