លូកា 24:32 - ព្រះគម្ពីរខ្មែរសាកល32 ពួកគេនិយាយគ្នាថា៖ “នៅពេលព្រះអង្គមានបន្ទូលនឹងយើងនៅតាមផ្លូវ និងនៅពេលព្រះអង្គពន្យល់គម្ពីរដល់យើង តើចិត្តរបស់យើងមិនបានឆេះឆួលទេឬ?”។ សូមមើលជំពូកKhmer Christian Bible32 ពួកគេបាននិយាយគ្នាថា៖ «តើចិត្ដរបស់យើងមិនបានឆេះឆួលទេឬ កាលដែលព្រះអង្គបានមានបន្ទូលមកកាន់យើងនៅតាមផ្លូវ គឺនៅពេលព្រះអង្គបកស្រាយបទគម្ពីរប្រាប់យើង?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 គេនិយាយគ្នាថា៖ «តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់មានព្រះបន្ទូលមកកាន់យើង ហើយសម្តែងពីបទគម្ពីរប្រាប់យើង នៅតាមផ្លូវនោះទេឬ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើង ព្រមទាំងបកស្រាយគម្ពីរឲ្យយើងស្ដាប់ នៅតាមផ្លូវ យើងមានចិត្តរំភើបយ៉ាងខ្លាំង!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 នោះគេនិយាយគ្នាថា តើយើងមិនមានសេចក្ដីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានបន្ទូលនឹងយើង ហើយសំដែងពីគម្ពីរ តាមផ្លូវនោះទេឬអី សូមមើលជំពូកអាល់គីតាប32 គេនិយាយគ្នាថា៖ «កាលអ៊ីសាមានប្រសាសន៍មកកាន់យើង ព្រមទាំងបកស្រាយគីតាបឲ្យយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។ សូមមើលជំពូក |
ដូច្នេះ ពួកគេបានកំណត់ថ្ងៃជួបប៉ូល នោះមានមនុស្សច្រើនជាងមុនមកជួបគាត់ នៅកន្លែងដែលគាត់ស្នាក់នៅ។ គាត់ក៏ពន្យល់ដល់ពួកគេតាំងពីព្រលឹមរហូតដល់ល្ងាច ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីអាណាចក្ររបស់ព្រះ ព្រមទាំងបញ្ចុះបញ្ចូលពួកគេអំពីព្រះយេស៊ូវ ដោយអាងលើក្រឹត្យវិន័យរបស់ម៉ូសេ និងគម្ពីរព្យាការី។