Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:29 - ព្រះគម្ពីរខ្មែរសាកល

29 កាល​បាន​បំពេញ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ព្រះអង្គ​ឲ្យសម្រេច​ហើយ ពួកគេ​ក៏​យក​ព្រះអង្គ​ចុះ​ពី​ឈើ ហើយ​ដាក់​ក្នុង​រូងផ្នូរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 កាល​ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំងឡាយ​ ដែល​បាន​ចែង​ទុក​អំពី​ព្រះអង្គ​រួច​ហើយ​ ពួកគេ​ក៏​ដាក់​ព្រះអង្គ​ចុះ​ពី​លើ​ឈើ​ឆ្កាង​ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 កាល​គេ​បាន​ធ្វើ​សម្រេច​គ្រប់​ទាំង​សេចក្តី ដែល​បាន​ចែង​ទុក​អំពី​ព្រះ‌អង្គ​ស្រេច​ហើយ គេ​ក៏​យក​ព្រះ‌អង្គ​ចុះ​ពី​ឈើ​ឆ្កាង មក​បញ្ចុះ​ក្នុង​ផ្នូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះអង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ក្រោយ​ដែល​គេ​ធ្វើ​សំរេច​គ្រប់​សេចក្ដី ដែល​ចែង​ទុក​ពី​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ទ្រង់​ចុះ​ពី​ឈើ​ឆ្កាង​មក​បញ្ចុះ​ក្នុង​ផ្នូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​អ៊ីសា​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​សព​អ៊ីសា​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

សូមមើលជំពូក ចម្លង




កិច្ចការ 13:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​យក​ព្រះសព​ចុះ​ហើយ គាត់​ក៏​រុំ​ព្រះសព​នឹង​ក្រណាត់ផាឌិប ហើយ​ដាក់​ក្នុង​រូងផ្នូរ​ដែល​បាន​ដាប់លុងក្នុងថ្ម ជា​កន្លែងដែល​មិនទាន់​មាន​ដាក់​សព​អ្នកណា​នៅឡើយ​។


នៅពេល​ព្រះយេស៊ូវ​ទទួល​ទឹកខ្មេះ​ហើយ ក៏​មានបន្ទូលថា​៖“សម្រេច​ហើយ​!”។ ព្រះអង្គ​ក៏​ឱន​ព្រះសិរ ហើយ​ប្រគល់​វិញ្ញាណ​របស់​ព្រះអង្គ​។


បន្ទាប់ពីការនេះ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា អ្វីៗ​ទាំងអស់​បាន​សម្រេច​ហើយ ក៏​មានបន្ទូលថា​៖“ខ្ញុំ​ស្រេក” ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។


ហើយ​ត្រូវគេ​បញ្ចុះ រួច​នៅ​ថ្ងៃ​ទីបី ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ស្របតាម​ព្រះគម្ពីរ


ព្រះ​នៃ​ដូនតា​របស់យើង បាន​លើក​ព្រះយេស៊ូវ ដែល​អស់លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅលើ​ឈើ​នោះ ឲ្យរស់ឡើង​វិញ​ហើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ទាំងនេះ​ជា​ពាក្យ​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា កាល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​នៅឡើយ គឺថា​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ខ្ញុំ ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ គម្ពីរ​ព្យាការី និង​គម្ពីរ​ទំនុកតម្កើង ត្រូវតែ​បាន​បំពេញឲ្យសម្រេច”។


ជាការពិត ពួក​អ្នក​ដែល​រស់នៅ​យេរូសាឡិម និង​ពួក​មេគ្រប់គ្រង​របស់​ពួកគេ មិនស្គាល់​ព្រះអង្គនេះ​ទេ ហើយក៏​មិនយល់​ពាក្យ​របស់​បណ្ដា​ព្យាការី​ដែល​ត្រូវបាន​អាន​រៀងរាល់​ថ្ងៃសប្ប័ទ​ដែរ ពួកគេ​បាន​បំពេញ​សេចក្ដីទាំងនោះ​ឲ្យសម្រេច​ដោយ​កាត់ទោស​ព្រះអង្គ​។


ដើម្បី​ធ្វើ​នូវ​អ្វីៗដែល​ព្រះហស្ត​របស់ព្រះអង្គ និង​គម្រោង​របស់ព្រះអង្គ បាន​កំណត់ទុកមុន​ឲ្យ​កើតឡើង​។


ព្រះអង្គនេះ​ហើយ ដែល​ត្រូវគេ​បញ្ជូនទៅ តាម​គម្រោង​ដែល​មាន​កំណត់​ទុក និង​ការជ្រាបជាមុន​របស់​ព្រះ​; អ្នករាល់គ្នា​បាន​សម្លាប់​ដោយ​ឆ្កាង​ព្រះអង្គ តាមរយៈ​ដៃ​របស់​មនុស្សឥតច្បាប់​។


លុះដល់​ពេលល្ងាច ដោយសារ​ថ្ងៃនោះ​ជា​ថ្ងៃរៀបចំបុណ្យ គឺ​មួយថ្ងៃមុនថ្ងៃសប្ប័ទ


ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​សមាជិកក្រុមប្រឹក្សា ជា​មនុស្ស​ល្អ និង​សុចរិត​។


យ៉ាងណាមិញ ដោយ​ទទួល​ការជួយ​ពី​ព្រះ ខ្ញុំព្រះបាទ​បាន​ឈរ​ធ្វើបន្ទាល់ ដល់​អ្នកតូច​ផង ដល់​អ្នកធំ​ផង រហូតដល់​ថ្ងៃ​នេះ​។ ខ្ញុំព្រះបាទ​មិន​និយាយ​អ្វី ក្រៅពី​សេចក្ដី​ដែល​បណ្ដា​ព្យាការី និង​ម៉ូសេ​បាន​ថ្លែងថា​នឹង​កើតឡើង​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម