គឺព្រះយេហូវ៉ាបានចាក់វិញ្ញាណនៃការលង់លក់មកលើអ្នករាល់គ្នា ព្រះអង្គបានបិទភ្នែករបស់អ្នករាល់គ្នាដែលជាព្យាការី ព្រះអង្គបានគ្របក្បាលរបស់អ្នករាល់គ្នាដែលជាអ្នកមើលឆុត។
១ យ៉ូហាន 4:6 - ព្រះគម្ពីរខ្មែរសាកល រីឯយើងជារបស់ព្រះ។ អ្នកដែលស្គាល់ព្រះ ស្ដាប់តាមយើង; អ្នកដែលមិនមែនជារបស់ព្រះ មិនស្ដាប់តាមយើងទេ។ ដោយសារតែការនេះ យើងអាចសម្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។ Khmer Christian Bible រីឯយើងវិញ យើងមកពីព្រះជាម្ចាស់ ហើយអ្នកណាដែលស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ ប៉ុន្ដែអ្នកណាដែលមិនមកពីព្រះជាម្ចាស់ អ្នកនោះមិនស្ដាប់យើងឡើយ ដូច្នេះហើយបានជាយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយើងវិញ យើងមកពីព្រះ ហើយអ្នកណាដែលស្គាល់ព្រះ អ្នកនោះក៏ស្តាប់យើងដែរ តែអ្នកណាដែលមិនមកពីព្រះ អ្នកនោះមិនស្តាប់យើងឡើយ គឺដោយសារសេចក្ដីនេះឯង ដែលយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងវិញ យើងកើតមកពីព្រះជាម្ចាស់ អ្នកណាស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីព្រះជាម្ចាស់ទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថា ព្រះវិញ្ញាណសម្តែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំឲ្យវង្វេងនោះយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយើងរាល់គ្នា ជាអ្នកមកពីព្រះវិញ ហើយអ្នកណាដែលស្គាល់ព្រះនោះក៏ស្តាប់យើងខ្ញុំ តែអ្នកណាដែលមិនមកពីព្រះទេ នោះមិនព្រមស្តាប់យើងខ្ញុំឡើយ គឺយ៉ាងនោះឯង ដែលយើងនឹងស្គាល់វិញ្ញាណនៃសេចក្ដីពិត នឹងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន។ អាល់គីតាប រីឯយើងវិញ យើងកើតមកពីអុលឡោះ អ្នកណាស្គាល់អុលឡោះ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីអុលឡោះទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថា រសអុលឡោះសំដែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំឲ្យវង្វេងនោះយ៉ាងណា។ |
គឺព្រះយេហូវ៉ាបានចាក់វិញ្ញាណនៃការលង់លក់មកលើអ្នករាល់គ្នា ព្រះអង្គបានបិទភ្នែករបស់អ្នករាល់គ្នាដែលជាព្យាការី ព្រះអង្គបានគ្របក្បាលរបស់អ្នករាល់គ្នាដែលជាអ្នកមើលឆុត។
ចូរទៅរកក្រឹត្យវិន័យ និងសេចក្ដីបង្គាប់! ប្រសិនបើគេមិននិយាយស្របតាមពាក្យនេះទេ នោះគ្មានពន្លឺអរុណនៅក្នុងខ្លួនគេឡើយ។
“ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាដឹងថាព្រះបុត្រាជានរណាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាដឹងថាព្រះបិតាជានរណាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ”។
ខ្ញុំមានចៀមដទៃទៀតដែលមិននៅក្នុងក្រោលនេះ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ ពួកវានឹងស្ដាប់សំឡេងរបស់ខ្ញុំ ហើយពួកវានឹងបានជាហ្វូងមួយ មានអ្នកគង្វាលម្នាក់។
អ្នកយាមទ្វារក៏បើកឲ្យអ្នកនោះ ហើយចៀមស្ដាប់សំឡេងរបស់គាត់។ គាត់ហៅចៀមរបស់គាត់តាមឈ្មោះ រួចនាំវាចេញទៅខាងក្រៅ។
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលទទួលអ្នកណាក៏ដោយដែលខ្ញុំចាត់ឲ្យទៅ គឺទទួលខ្ញុំ រីឯអ្នកដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។
ព្រះអង្គនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលពិភពលោកមិនអាចទទួលបានឡើយ ពីព្រោះពិភពលោកមិនឃើញព្រះអង្គ ហើយក៏មិនស្គាល់ព្រះអង្គដែរ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ពីព្រោះព្រះអង្គស្ថិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់នៅក្នុងអ្នករាល់គ្នា។
“នៅពេលព្រះជំនួយដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញមកពីព្រះបិតាបានយាងមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ
នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងនាំផ្លូវអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ពីព្រោះព្រះអង្គនឹងមិនមានបន្ទូលចេញពីអង្គទ្រង់ទេ គឺព្រះអង្គនឹងមានបន្ទូលនូវអ្វីៗដែលព្រះអង្គទ្រង់ឮវិញ ហើយថ្លែងនូវអ្វីៗដែលនឹងមក ដល់អ្នករាល់គ្នា។
ពីឡាត់ក៏សួរថា៖ “អីចឹង អ្នកជាស្ដេច?”។ ព្រះយេស៊ូវទ្រង់តបថា៖“គឺលោកទេតើ ដែលនិយាយថាខ្ញុំជាស្ដេច។ ខ្ញុំបានកើតមកដើម្បីការនេះ ហើយបានមកក្នុងពិភពលោកដើម្បីការនេះ គឺដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត។ អស់អ្នកដែលជារបស់សេចក្ដីពិត ស្ដាប់សំឡេងរបស់ខ្ញុំ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេម្ដងទៀតថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា! ដូចដែលព្រះបិតាបានចាត់ខ្ញុំឲ្យមក ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅដែរ”។
ពួកគេសួរព្រះអង្គថា៖ “តើបិតារបស់អ្នកនៅឯណា?”។ ព្រះយេស៊ូវទ្រង់តបថា៖“អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ប្រសិនបើអ្នករាល់គ្នាបានស្គាល់ខ្ញុំ ម្ល៉េះសមអ្នករាល់គ្នាក៏បានស្គាល់ព្រះបិតារបស់ខ្ញុំដែរ”។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមកពីខាងក្រោម រីឯខ្ញុំវិញ ខ្ញុំមកពីខាងលើ។ អ្នករាល់គ្នាជារបស់ពិភពលោកនេះ រីឯខ្ញុំវិញ ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។
ពីខ្ញុំ ប៉ូល បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលត្រូវបានត្រាស់ហៅជាសាវ័ក ទាំងត្រូវបានញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះ។
ដូចដែលមានសរសេរទុកមកថា: “ព្រះបានប្រទានដល់ពួកគេនូវវិញ្ញាណនៃការលង់លក់ ភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្ដាប់មិនឮ រហូតដល់សព្វថ្ងៃ”។
ប្រសិនបើអ្នកណាគិតថា ខ្លួនឯងជាអ្នកថ្លែងព្រះបន្ទូល ឬជាមនុស្សខាងវិញ្ញាណ អ្នកនោះត្រូវទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ជាសេចក្ដីបង្គាប់របស់ព្រះអម្ចាស់។
អ្នករាល់គ្នាមើលតែអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿជាក់ថាខ្លួនឯងជារបស់ព្រះគ្រីស្ទ ចូរឲ្យអ្នកនោះពិចារណាការនេះម្ដងទៀតដោយខ្លួនឯងថា ដូចដែលអ្នកនោះជារបស់ព្រះគ្រីស្ទយ៉ាងណា យើងក៏យ៉ាងនោះដែរ។
នៅក្នុងភ្លើងសន្ធោសន្ធៅ ទាំងដាក់ទោសសងសឹកអ្នកដែលមិនស្គាល់ព្រះ និងអ្នកដែលមិនស្ដាប់បង្គាប់ដំណឹងល្អរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង។
យ៉ាងណាមិញ ព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងបញ្ចប់នឹងមានអ្នកខ្លះដកខ្លួនចេញពីជំនឿ ដោយស្ដាប់តាមវិញ្ញាណបោកប្រាស់ និងសេចក្ដីបង្រៀនរបស់ពួកអារក្ស
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំជឿគ្រប់ទាំងវិញ្ញាណឡើយ ប៉ុន្តែចូរពិសោធវិញ្ញាណទាំងនោះ ថាតើជារបស់ព្រះឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកហើយ។
កូនរាល់គ្នាអើយ អ្នករាល់គ្នាជារបស់ព្រះ ហើយអ្នករាល់គ្នាបានឈ្នះពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ធំជាងអ្នកដែលនៅក្នុងពិភពលោក។
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរនឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងទុកមុនតាមរយៈពួកសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង