យ៉ូហាន 15:26 - ព្រះគម្ពីរខ្មែរសាកល26 “នៅពេលព្រះជំនួយដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញមកពីព្រះបិតាបានយាងមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ សូមមើលជំពូកKhmer Christian Bible26 ប៉ុន្ដែនៅពេលអ្នកជំនួយមកដល់ ជាអ្នកដែលខ្ញុំនឹងចាត់ពីព្រះវរបិតាឲ្យមកឯអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញពីព្រះវរបិតាមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ពេលព្រះដ៏ជាជំនួយយាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 រីឯព្រះដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមករកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលសម្តែងសេចក្ដីពិត ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងធ្វើជាបន្ទាល់អំពីខ្ញុំ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ប៉ុន្តែ កាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ សូមមើលជំពូកអាល់គីតាប26 រីឯម្ចាស់ដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីអុលឡោះជាបិតាឲ្យមករកអ្នករាល់គ្នា គឺជារសអុលឡោះដែលសំដែងសេចក្ដីពិតចេញពីអុលឡោះមក។ កាលណារសអុលឡោះមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ សូមមើលជំពូក |