Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 8:20 - ព្រះគម្ពីរខ្មែរសាកល

20 ចូរ​ទៅរក​ក្រឹត្យវិន័យ និង​សេចក្ដីបង្គាប់​! ប្រសិនបើ​គេ​មិន​និយាយ​ស្របតាម​ពាក្យ​នេះ​ទេ នោះ​គ្មាន​ពន្លឺអរុណ​នៅក្នុង​ខ្លួនគេ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខីភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​ព្រះ‌បន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្ត នឹង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខី‌ភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​បន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 8:20
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យើង​មាន​ពាក្យ​របស់ព្យាការី​ដែល​ប្រាកដប្រជា​ជាងនេះទៅទៀត​។ ប្រសិនបើ​អ្នករាល់គ្នា​យកចិត្តទុកដាក់​នឹង​ពាក្យនោះ ដូចជា​យកចិត្តទុកដាក់​នឹង​ចង្កៀង​ដែល​បញ្ចេញពន្លឺ​ក្នុង​កន្លែង​ងងឹត រហូតដល់​ថ្ងៃ​រះ និង​រហូតដល់​ផ្កាយព្រឹក​លេចឡើង​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ហើយ​។


ពួកគេ​អះអាងថា​ខ្លួនឯង​ជា​មនុស្ស​មានប្រាជ្ញា ប៉ុន្តែ​បែរជា​លេលា​ទៅវិញ


អ្នករាល់គ្នា​ស្រាវជ្រាវ​គម្ពីរ ពីព្រោះ​អ្នករាល់គ្នា​គិតថា ក្នុង​គម្ពីរនោះ​មាន​ជីវិតអស់កល្បជានិច្ច​។ តាមពិត គឺ​គម្ពីរ​នោះ​ឯង ដែល​ធ្វើបន្ទាល់​អំពី​ខ្ញុំ​។


អ្នកដែលនៅទីនោះ​មានគំនិតទូលាយ​ជាង​អ្នក​ដែល​នៅ​ថែស្សាឡូនីច​។ ពួកគេ​ទទួលយក​ព្រះបន្ទូល​ដោយ​ចិត្តសង្វាត ទាំង​ពិនិត្យពិច័យមើល​គម្ពីរ​ជា​រៀងរាល់ថ្ងៃ ថា​តើ​សេចក្ដីទាំងនេះ​ត្រឹមត្រូវ​មែន ឬយ៉ាងណា​។


រីឯ​ចំពោះ​អ្នករាល់គ្នា​ដែល​កោតខ្លាច​នាម​របស់យើង​វិញ ព្រះអាទិត្យ​នៃ​សេចក្ដីសុចរិត​នឹង​រះឡើង​ដោយមាន​ការប្រោសឲ្យជា​ក្នុង​ស្លាប​របស់វា នោះ​អ្នករាល់គ្នា​នឹង​ចេញទៅ ហើយ​លោតកញ្ឆេង​ដូចជា​កូនគោ​នៅ​ក្រោល”។


ចូរ​ចង​សេចក្ដីបង្គាប់​ទុក ហើយ​បិទត្រា​ក្រឹត្យវិន័យ នៅក្នុង​ពួក​សិស្ស​របស់យើង​។


រីឯ​គន្លង​របស់​មនុស្ស​សុចរិត​ដូចជា​ពន្លឺអរុណ​ដែល​ភ្លឺឡើងៗ រហូតដល់​ថ្ងៃ​ពេញពន្លឺ​;


ការរបើកឡើង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​ផ្ដល់ពន្លឺ ព្រមទាំង​ធ្វើឲ្យ​មនុស្សខ្វះចំណេះដឹង​មានការយល់ច្បាស់​។


ពោលគឺ អ្នកដែល​គ្មាន​សេចក្ដីទាំងនេះ​ជា​មនុស្ស​ខ្វាក់ភ្នែក មើលមិនបានឆ្ងាយ ទាំង​ភ្លេច​អំពី​ការជម្រះ​បាប​ពីមុន​របស់​ខ្លួន​ទៅហើយ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ដោយសារ​អ្នករាល់គ្នា​មិន​យល់​គម្ពីរ ហើយក៏មិន​យល់​អំពី​ព្រះចេស្ដា​របស់​ព្រះ ធ្វើឲ្យ​អ្នករាល់គ្នា​យល់ខុស​ហើយ​។


ប៉ុន្តែ​ប្រសិនបើ​ភ្នែក​របស់អ្នក​អាក្រក់ រូបកាយ​អ្នក​ទាំងមូល​ក៏​ពេញដោយសេចក្ដីងងឹត​។ ដូច្នេះ ប្រសិនបើ​ពន្លឺ​ក្នុង​អ្នក​ជា​សេចក្ដីងងឹត​ទៅហើយ ចុះ​សេចក្ដីងងឹត​នោះ​នឹង​ខ្លាំង​យ៉ាងណាទៅ​!


ពួក​អ្នកដឹកនាំ​សូដុម​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​! ប្រជាជន​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀងត្រចៀក​នឹង​សេចក្ដីប្រៀនប្រដៅ​របស់​ព្រះ​នៃយើង​!


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“តើ​ក្នុង​ក្រឹត្យវិន័យ​មាន​សរសេរ​ទុកមក​ដូចម្ដេច​? តើ​អ្នក​យល់​យ៉ាងដូចម្ដេច​?”។


ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីបន្ទាល់​ក្នុង​យ៉ាកុប ហើយ​តាំង​ក្រឹត្យវិន័យ​ក្នុង​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​បង្គាប់​ដូនតា​របស់យើង ឲ្យ​បង្រៀន​ក្រឹត្យវិន័យនោះ​ដល់​កូនចៅ​របស់ពួកគាត់


រួច​ពួកគេ​មើល​ទៅ​ផែនដី​វិញ នោះ​មើល៍! មានតែ​ទុក្ខវេទនា សេចក្ដីងងឹត និង​ភាពខ្មៅងងឹត​នៃ​ទុក្ខព្រួយ​! ហើយ​ពួកគេ​នឹង​ត្រូវបាន​បណ្ដេញ​ទៅក្នុង​ភាពងងឹតសូន្យ​៕


ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“តើ​ម៉ូសេ​បាន​បង្គាប់​អ្វី​ដល់​អ្នករាល់គ្នា​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម