Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 29:10 - ព្រះគម្ពីរខ្មែរសាកល

10 គឺ​ព្រះយេហូវ៉ា​បាន​ចាក់​វិញ្ញាណ​នៃ​ការលង់លក់​មកលើ​អ្នករាល់គ្នា ព្រះអង្គ​បាន​បិទ​ភ្នែក​របស់អ្នករាល់គ្នា​ដែលជា​ព្យាការី ព្រះអង្គ​បាន​គ្រប​ក្បាល​របស់អ្នករាល់គ្នា​ដែលជា​អ្នកមើលឆុត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា ក៏​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ជា​ពួក​ហោរា ហើយ​បាន​គ្រប​ភ្ជិត​ក្បាល​អ្នក​រាល់​គ្នា ជា​ពួក​មើល​ឆុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ វិញ្ញាណ​របស់​អ្នក​រាល់​គ្នា​ស្ពឹក​ស្រពន់ ព្រះអង្គ​បិទ​ភ្នែក​អ្នក​រាល់​គ្នា ដែល​ជា​ព្យាការី ព្រះអង្គ​បាំង​មុខ​អ្នក​រាល់​គ្នា​ដែល​ជា​គ្រូ​ទាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាក់​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា ក៏​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ជា​ពួក​ហោរា ហើយ​បាន​គ្រប​ភ្ជិត​ក្បាល​អ្នក​រាល់​គ្នា ជា​ពួក​មើល‌ឆុត

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ វិញ្ញាណ​របស់​អ្នក​រាល់​គ្នា​ស្ពឹក​ស្រពន់ ទ្រង់​បិទ​ភ្នែក​អ្នក​រាល់​គ្នា ដែល​ជា​ណាពី ទ្រង់​បាំង​មុខ​អ្នក​រាល់​គ្នា​ដែល​ជា​អ្ន​កទាយ។

សូមមើលជំពូក ចម្លង




អេសាយ 29:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ភ្នែក​របស់ពួកគេ​ទៅជាងងឹត​មើល​មិន​ឃើញ ហើយ​សូម​ធ្វើឲ្យ​ចង្កេះ​របស់ពួកគេ​ញញីញញ័រ​ជានិច្ច​។


ដោយហេតុនេះ មើល៍! យើង​នឹង​ធ្វើឲ្យ​ប្រជាជន​នេះ​ស្ញែង​ម្ដងទៀត ដោយ​ការអស្ចារ្យ​ដ៏ចម្លែក នោះ​ប្រាជ្ញា​របស់​មនុស្ស​មានប្រាជ្ញា​ក្នុងចំណោម​ពួកគេ នឹង​ត្រូវបាន​បំផ្លាញ ហើយ​ការយល់ដឹង​របស់​មនុស្ស​មានការយល់ច្បាស់ នឹង​ត្រូវបាន​បំបាំង”។


ជា​អ្នកដែល​និយាយ​នឹង​អ្នកមើលឆុត​ថា​៖ “កុំ​មើល​ឡើយ​!” ហើយ​និយាយ​នឹង​ព្យាការី​ថា​៖ “កុំ​ព្យាករ​សេចក្ដី​ទៀងត្រង់​ដល់​យើង​ឡើយ​! ចូរ​ប្រាប់​ពាក្យបញ្ជោរ​ដល់​យើង ចូរ​ព្យាករ​សេចក្ដីបោកបញ្ឆោត​វិញ​!


ឪពុក​ដើម​របស់អ្នក​បាន​ប្រព្រឹត្តបាប ពួក​អ្នកកណ្ដាល​របស់អ្នក​បាន​បះបោរ​ទាស់នឹង​យើង​។


ពួកគេ​មិន​ដឹង​ទេ ហើយក៏​មិន​យល់​ដែរ ដ្បិត​ព្រះអង្គ​បាន​បាំង​ភ្នែក​របស់ពួកគេ​មិន​ឲ្យ​ឃើញ ព្រះអង្គ​បាន​បាំង​ចិត្ត​របស់ពួកគេ​មិន​ឲ្យ​ចាប់ភ្លឹក​។


ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ព្រះ​បាន​ប្រទាន​ដល់​ពួកគេ​នូវ​វិញ្ញាណ​នៃ​ការលង់លក់ ភ្នែក​ដែល​មើលមិនឃើញ និង​ត្រចៀក​ដែល​ស្ដាប់មិនឮ រហូតដល់​សព្វថ្ងៃ”។


ដ្បិត​សម្រាប់​ពួកគេ ព្រះ​ខាង​លោកីយ៍​នេះ​បាន​ធ្វើឲ្យ​ចិត្តគំនិត​របស់​ពួកគេ​ដែល​មិនជឿ​ទៅជា​ខ្វាក់ ដើម្បីកុំឲ្យ​ឃើញ​ពន្លឺ​នៃ​ដំណឹងល្អ​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​ដែល​ជា​រូបតំណាង​របស់​ព្រះ​នោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម