ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 49:4 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ខ្ញុំ​បាន​ពោលថា​៖ “ខ្ញុំ​បាន​នឿយហត់​ជា​ឥតប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​របស់ខ្ញុំ​ជា​ឥតបានការ និង​ឥតប្រយោជន៍​; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌​របស់ខ្ញុំ​នៅជាមួយ​ព្រះយេហូវ៉ា ហើយ​រង្វាន់​របស់ខ្ញុំ​ក៏​នៅជាមួយ​ព្រះ​របស់ខ្ញុំ​ដែរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែ សេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ តែ​បែរ​ជា​ឥត​អំពើ ខ្ញុំ​ខាត​កម្លាំង​ជា​អសារ‌បង់ ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។ ប៉ុន្តែ តាម​ពិត ព្រះ‌អម្ចាស់​នៅ​តែ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កំឡាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែសេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។

សូមមើលជំពូក

អាល់គីតាប

រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ តែ​បែរ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​ខាត​កម្លាំង​ជា​អសារ‌បង់ ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។ ប៉ុន្តែ តាម​ពិត អុលឡោះ‌តាអាឡា​នៅ​តែ​រក យុត្តិធម៌​ឲ្យ​ខ្ញុំ ម្ចាស់​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។

សូមមើលជំពូក



អេសាយ 49:4
28 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ជាច្រើន​ស្វែងរក​ក្ដីសន្ដោស​ពី​មេគ្រប់គ្រង ប៉ុន្តែ​សេចក្ដីយុត្តិធម៌​របស់​មនុស្ស​មកពី​ព្រះយេហូវ៉ា​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​! ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ជា​ផែនការ​តាំងពីយូរមក​ហើយ ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីពិតត្រង់​។


ចូរ​និយាយ​នឹង​ពួកអ្នកដែល​មាន​ចិត្ត​តក់ស្លុត​ថា​៖ “ចូរ​មានកម្លាំងឡើង កុំ​ខ្លាច​ឡើយ​! មើល៍! ព្រះ​របស់អ្នករាល់គ្នា​! ព្រះអង្គ​នឹង​យាង​មក​ដោយ​មាន​ការសងសឹក ដោយមាន​សំណង​របស់​ព្រះ​។ ព្រះអង្គ​នឹង​យាង​មក ហើយ​សង្គ្រោះ​អ្នករាល់គ្នា”។


មើល៍! ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​យាង​មក​ប្រកបដោយ​ព្រះចេស្ដា ហើយ​ព្រះពាហុ​របស់ព្រះអង្គ​នឹង​គ្រប់គ្រង​ឲ្យ​ព្រះអង្គ​! មើល៍! រង្វាន់​របស់ព្រះអង្គ​នៅជាមួយ​ព្រះអង្គ ហើយ​សំណង​របស់ព្រះអង្គ​ក៏​នៅចំពោះ​ព្រះអង្គ​ដែរ​!


យ៉ាកុប​អើយ ហេតុអ្វីបានជា​និយាយ អ៊ីស្រាអែល​អើយ ហេតុអ្វីបានជា​ពោលថា​៖ “ផ្លូវ​របស់អញ​ត្រូវបាន​លាក់​ពី​ព្រះយេហូវ៉ា ហើយ​យុត្តិធម៌​របស់អញ​បាន​រំលងផុត​ពី​ព្រះ​របស់អញ” ដូច្នេះ​?


ព្រះ​របស់ខ្ញុំ​មានបន្ទូលថា​៖ “គ្មាន​សេចក្ដីសុខសាន្ត​សម្រាប់​មនុស្ស​អាក្រក់​ឡើយ”៕


ដូចដែល​ទង្វើ​របស់ពួកគេ​ជា​យ៉ាងណា ព្រះអង្គ​នឹង​តបសង​យ៉ាងនោះដែរ គឺ​សេចក្ដីក្រេវក្រោធ​ដល់​បច្ចាមិត្ត​របស់ព្រះអង្គ ហើយ​សំណង​ដល់​សត្រូវ​របស់ព្រះអង្គ​; ព្រះអង្គ​នឹង​តបសង​សំណង​ដល់​កោះ​នានា​ដែរ​។


ខ្ញុំ​នឹង​រីករាយយ៉ាងខ្លាំង​នឹង​ព្រះយេហូវ៉ា ព្រលឹង​របស់ខ្ញុំ​នឹង​ត្រេកអរ​នឹង​ព្រះ​របស់ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ស្លៀកពាក់ឲ្យ​ខ្ញុំ​ដោយ​សម្លៀកបំពាក់​នៃ​សេចក្ដីសង្គ្រោះ ព្រះអង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវវែង​នៃ​សេចក្ដីសុចរិត ដូចជា​កូនកំលោះ​ដែល​ពាក់​ឈ្នួតស្អាត​បែបបូជាចារ្យ ដូចជា​កូនក្រមុំ​ដែល​តែងខ្លួន​ដោយ​គ្រឿងអលង្ការ​របស់ខ្លួន​។


មើល៍! ព្រះយេហូវ៉ា​បាន​ប្រកាស​ដល់​ចុងបំផុត​នៃ​ផែនដី​ថា​៖ “ចូរ​ប្រាប់​កូនស្រី​ស៊ីយ៉ូន​ថា​: ‘មើល៍! សេចក្ដីសង្គ្រោះ​របស់អ្នក​កំពុងតែ​មក​ហើយ​! មើល៍! រង្វាន់​របស់ព្រះអង្គ​នៅជាមួយ​ព្រះអង្គ ហើយ​សំណង​របស់ព្រះអង្គ​ក៏​នៅចំពោះ​ព្រះអង្គ​ដែរ​!’។


យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅរក​ប្រជាជន​ដែល​បះបោរ ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ គឺ​តាម​គំនិត​របស់ខ្លួន


ពួកគេ​នឹង​មិន​ធ្វើការនឿយហត់​ជា​ឥតប្រយោជន៍​ឡើយ ក៏​មិន​បង្កើត​កូន​សម្រាប់​សេចក្ដីអន្តរាយ​ដែរ ដ្បិត​ពួកគេ​ជា​ពូជពង្ស​ដ៏​មានព្រះពរ​របស់​ព្រះយេហូវ៉ា ហើយ​កូនចៅ​របស់ពួកគេ​ក៏ដូច្នោះ​ជាមួយ​ពួកគេ​ដែរ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“‍ឱ ជំនាន់​ឥតជំនឿ និង​វៀចវេរ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់ពេលណា​? តើឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូននោះ​មក​ឯ​ខ្ញុំ​នៅ​ទីនេះ”។


“យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


តើ​ព្រះ​គ្រីស្ទ​មិន​ត្រូវ​រងទុក្ខ​នឹង​ការទាំងនេះ ហើយ​ចូល​ក្នុង​សិរីរុងរឿង​របស់​ព្រះអង្គ​ទេ​ឬ​?”។


ព្រះអង្គ​បាន​យាង​មក​ក្នុង​ពិភពលោក​របស់ព្រះអង្គ ប៉ុន្តែ​ប្រជារាស្ត្រ​របស់ព្រះអង្គ មិន​បាន​ទទួល​ព្រះអង្គ​ឡើយ​។


រីឯ​អំពី​អ៊ីស្រាអែល​វិញ លោក​ថ្លែងថា​:“យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅ​រក​ប្រជារាស្ត្រ​ដែល​មិនស្ដាប់បង្គាប់ និង​ប្រកែកជំទាស់”​៕


ដូច្នេះ ខ្ញុំ​នឹង​ចំណាយ​រហូតដល់​អស់រលីង​ដោយអំណរយ៉ាងខ្លាំង ដើម្បី​ព្រលឹង​របស់អ្នករាល់គ្នា​។ ប្រសិនបើ​ខ្ញុំ​ស្រឡាញ់​អ្នករាល់គ្នា​កាន់តែខ្លាំងឡើង តើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់តែតិចទៅ​ឬ​?


ដ្បិត​យើង​ជា​ក្លិនពិដោរ​របស់​ព្រះ​គ្រីស្ទ​ដល់​ព្រះ ក្នុងចំណោម​អ្នក​ដែល​កំពុង​បាន​សង្គ្រោះ និង​ក្នុងចំណោម​អ្នក​ដែល​កំពុង​វិនាស​;


ខ្ញុំ​បារម្ភ​អំពី​អ្នករាល់គ្នា ថា​ប្រហែល​ខ្ញុំ​បាន​ធ្វើការនឿយហត់​សម្រាប់​អ្នករាល់គ្នា​ដោយ​ឥតប្រយោជន៍​ហើយ​។


ចូរ​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​នៃ​ជីវិត ដើម្បីឲ្យ​ខ្ញុំ​មាន​មោទនភាព​នៅ​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ ដែល​ខ្ញុំ​មិន​បាន​រត់​ដោយឥតប្រយោជន៍ ឬ​ធ្វើការនឿយហត់​ដោយឥតប្រយោជន៍​ឡើយ​។


ទាំង​រំពឹងមើលទៅ​ព្រះយេស៊ូវ​ដែលជា​ស្ថាបនិក និង​ជា​អ្នកបង្ហើយ​នៃ​ជំនឿ​។ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅលើ​ឈើឆ្កាង​ដោយ​មើលងាយ​ការអៀនខ្មាស ព្រោះតែ​អំណរ​ដែល​មាន​ដាក់នៅមុខ​ព្រះអង្គ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះ​។