Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:11 - ព្រះគម្ពីរខ្មែរសាកល

11 ខ្ញុំ​បារម្ភ​អំពី​អ្នករាល់គ្នា ថា​ប្រហែល​ខ្ញុំ​បាន​ធ្វើការនឿយហត់​សម្រាប់​អ្នករាល់គ្នា​ដោយ​ឥតប្រយោជន៍​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ចំពោះ​អ្នក​រាល់គ្នា​ ខ្ញុំ​ខ្លាច​តែ​ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​សម្រាប់​អ្នក​រាល់គ្នា​ឥត​ប្រយោជន៍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ខ្ញុំ​បារម្ភ​ក្រែងតែ​ការ​នឿយ​ហត់ដែល​ខ្ញុំ​ធ្វើសម្រាប់​អ្នក​រាល់​គ្នា ទៅ​ជា​ឥត​ប្រយោជន៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយ‌ហត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​បងប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ខ្ញុំ​ខ្លាច​ក្រែង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​ឥត​ប្រយោជន៍។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយ‌ហត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​បង​ប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។

សូមមើលជំពូក ចម្លង




កាឡាទី 4:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ខ្ញុំ​បាន​ពោលថា​៖ “ខ្ញុំ​បាន​នឿយហត់​ជា​ឥតប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​របស់ខ្ញុំ​ជា​ឥតបានការ និង​ឥតប្រយោជន៍​; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌​របស់ខ្ញុំ​នៅជាមួយ​ព្រះយេហូវ៉ា ហើយ​រង្វាន់​របស់ខ្ញុំ​ក៏​នៅជាមួយ​ព្រះ​របស់ខ្ញុំ​ដែរ”។


ពួកគេ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឃាត់មិនឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​អាស៊ី ក៏​ដើរចុះឡើង​នៅ​ព្រីគា និង​ស្រុក​កាឡាទី​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរឲ្យ​បាន​មាំមួន ឥតរង្គើ ហើយ​ចម្រើនឡើង​ក្នុង​ការងារ​របស់​ព្រះអម្ចាស់​ជានិច្ច ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្នុង​ព្រះអម្ចាស់ ការនឿយហត់​របស់អ្នករាល់គ្នា​មិនមែន​ឥតប្រយោជន៍​ឡើយ​៕


ខ្ញុំ​បាន​ឡើងទៅ​ស្របតាម​ការបើកសម្ដែង ហើយ​រៀបរាប់​ដល់​ពួកគេ​នូវ​ដំណឹងល្អ​ដែល​ខ្ញុំ​ប្រកាស​ក្នុងចំណោម​សាសន៍ដទៃ​។ រីឯ​ដល់​ពួក​អ្នក​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ ខ្ញុំ​បាន​រៀបរាប់​ដោយឡែក ក្រែងលោ​ការដែល​ខ្ញុំ​កំពុង​រត់ ‍ឬ​បាន​រត់​រួចហើយ​នោះ នឹង​ទៅជា​ឥតប្រយោជន៍​វិញ​។


អ្នករាល់គ្នា​ប្រកាន់យក​ថ្ងៃ ខែ រដូវ និង​ឆ្នាំ​!


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំក៏​បាន​ដូច​អ្នករាល់គ្នា​ដែរ​។ អ្នករាល់គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ឡើយ​។


ខ្ញុំ​ចង់​នៅជាមួយ​អ្នករាល់គ្នា​ពេល​ឥឡូវនេះ ហើយ​ផ្លាស់ប្ដូរ​របៀបនិយាយ​របស់ខ្ញុំ ដ្បិត​ខ្ញុំ​វល់គំនិត​អំពី​អ្នករាល់គ្នា​។


ចូរ​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​នៃ​ជីវិត ដើម្បីឲ្យ​ខ្ញុំ​មាន​មោទនភាព​នៅ​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ ដែល​ខ្ញុំ​មិន​បាន​រត់​ដោយឥតប្រយោជន៍ ឬ​ធ្វើការនឿយហត់​ដោយឥតប្រយោជន៍​ឡើយ​។


ដោយហេតុនេះ ខ្ញុំក៏​មិន​អាច​ទ្រាំ​តទៅទៀត​បាន បានជា​ខ្ញុំ​ចាត់​ធីម៉ូថេ​ឲ្យមក ដើម្បីឲ្យ​ដឹង​អំពី​ជំនឿ​របស់អ្នករាល់គ្នា ក្រែងលោ​មេល្បួង​បាន​ល្បួង​អ្នករាល់គ្នា ហើយ​ការនឿយហត់​របស់យើង​ទៅជាឥតប្រយោជន៍​វិញ​។


ចូរ​ប្រយ័ត្ន​ខ្លួន ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាត់បង់​អ្វីដែល​យើងរាល់គ្នា​បាន​ធ្វើ គឺ​ឲ្យ​អ្នករាល់គ្នា​ទទួលបាន​រង្វាន់​ដ៏ពេញលេញ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម