Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 35:4 - ព្រះគម្ពីរខ្មែរសាកល

4 ចូរ​និយាយ​នឹង​ពួកអ្នកដែល​មាន​ចិត្ត​តក់ស្លុត​ថា​៖ “ចូរ​មានកម្លាំងឡើង កុំ​ខ្លាច​ឡើយ​! មើល៍! ព្រះ​របស់អ្នករាល់គ្នា​! ព្រះអង្គ​នឹង​យាង​មក​ដោយ​មាន​ការសងសឹក ដោយមាន​សំណង​របស់​ព្រះ​។ ព្រះអង្គ​នឹង​យាង​មក ហើយ​សង្គ្រោះ​អ្នករាល់គ្នា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ត្រូវ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​មាន​កម្លាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល៍ ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ព្រះ‌អង្គ​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់‌ស្លុត​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! មើល៍‌ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា! ព្រះអង្គ​យាង​មក​សង‌សឹក ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ផ្ទាល់ យាង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់‌ស្លុត​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! មើល៍‌ហ្ន៎ ម្ចាស់​របស់​អ្នក​រាល់​គ្នា! គាត់​មក​សង‌សឹក គាត់​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា គឺ​គាត់​ផ្ទាល់ មក​សង្គ្រោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




អេសាយ 35:4
52 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបីជា​ខ្ញុំ​បាន​និយាយ​ក្នុង​ការ​ភ័យស្លន់​របស់ខ្ញុំ​ថា​៖ “មនុស្ស​ទាំងអស់​សុទ្ធតែ​ភូតភរ” ក៏ដោយ​។


ព្រះអង្គ​ទ្រង់​បំពេញ​បំណង​របស់​អ្នកដែល​កោតខ្លាច​ព្រះអង្គ​ឲ្យសម្រេច ព្រះអង្គ​ទ្រង់​សណ្ដាប់​សម្រែក​របស់ពួកគេ ហើយ​សង្គ្រោះ​ពួកគេ​។


ព្រះ​របស់យើង​នឹង​យាង​មក ព្រះអង្គ​នឹង​មិន​នៅស្ងៀម​ឡើយ​; មាន​ភ្លើង​ស៊ីបំផ្លាញ​នៅពីមុខ​ព្រះអង្គ មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ព្រះអង្គ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ការសងសឹក​អើយ​! ព្រះ​នៃ​ការសងសឹក​អើយ សូម​បញ្ចេញពន្លឺ​មក​!


ដូច្នេះ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះដ៏មានព្រះចេស្ដា​នៃ​អ៊ីស្រាអែល​៖ “វេទនា​ហើយ​! យើង​នឹង​ធូរខ្លួន​ពី​ពួក​បច្ចាមិត្ត​របស់យើង ហើយ​សងសឹក​ពួក​សត្រូវ​របស់យើង​។


នៅ​ថ្ងៃ​នោះ គេ​នឹង​ពោលថា​៖ “មើល៍! នេះ​ហើយជា​ព្រះ​របស់យើង យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​! នេះ​ហើយជា​ព្រះយេហូវ៉ា យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ចូរឲ្យ​យើង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!”។


ហេតុនោះហើយបានជា​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ស៊ីយ៉ូន ជា​ថ្ម​ដែលត្រូវបានសាកល្បង ជា​ថ្មគ្រឹះ​ដ៏មានតម្លៃ ជា​គ្រឹះ​ដ៏រឹងមាំ​—— អ្នកណាដែល​ជឿទុកចិត្ត នឹង​មិន​ត្រូវ​តក់ស្លុត​ឡើយ​។


ដូចដែល​បក្សាបក្សី​ហើររេរា​យ៉ាងណា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ក៏​នឹង​ការពារ​យេរូសាឡិម​យ៉ាងនោះដែរ​។ ព្រះអង្គ​នឹង​ការពារ ហើយ​ស្រោចស្រង់ ព្រះអង្គ​នឹង​រំលង ហើយ​រំដោះ”។


ចិត្ត​របស់​អ្នកដែល​តក់ក្រហល់​នឹង​មានការយល់ច្បាស់ ហើយ​មានចំណេះដឹង អណ្ដាត​របស់​អ្នកដែល​ត្រដិត​នឹង​និយាយ​លឿន ហើយ​ច្បាស់​វិញ​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ចៅក្រម​របស់ពួកយើង ព្រះយេហូវ៉ា​ជា​អ្នកតែងច្បាប់​របស់ពួកយើង ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​របស់ពួកយើង ព្រះអង្គ​នឹង​សង្គ្រោះ​ពួកយើង​។


ដ្បិត​ព្រះយេហូវ៉ា​មាន​ថ្ងៃ​នៃ​ការសងសឹក ជា​ឆ្នាំ​នៃ​ការតបសង​ចំពោះ​រឿងក្ដី​របស់​ស៊ីយ៉ូន​។


ដូច្នេះ​ឥឡូវនេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ សូម​សង្គ្រោះ​យើងខ្ញុំ​ពី​កណ្ដាប់ដៃ​របស់ពួកគេ​ផង ដើម្បីឲ្យ​អាណាចក្រ​ទាំងអស់​នៅលើ​ផែនដី​ដឹង​ថា ព្រះអង្គ​ហើយ ជា​ព្រះយេហូវ៉ា គឺ​ព្រះអង្គ​តែមួយប៉ុណ្ណោះ”។


នោះ​អេសាយ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ទូល​ដល់​ចៅហ្វាយ​របស់អ្នករាល់គ្នា​ថា​: ‘ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: កុំ​ខ្លាច​ចំពោះ​ពាក្យសម្ដី​ដែល​អ្នក​បាន​ឮ ដែល​ពួក​អ្នកបម្រើ​របស់​ស្ដេច​អាស្ស៊ីរី​បាន​ជេរប្រមាថ​យើង​នោះ​ឡើយ​។


ចូរ​និយាយ​ទៅកាន់​ដួងចិត្ត​របស់​យេរូសាឡិម ហើយ​ប្រកាស​ទៅ​នាង​ថា​: ‘ពលកម្មដ៏លំបាក​របស់នាង​បាន​បញ្ចប់​ហើយ សេចក្ដីទុច្ចរិត​របស់នាង​ត្រូវបាន​លើកលែង ហើយ​នាង​បាន​ទទួល​ទ្វេដង​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ចំពោះ​អស់ទាំង​បាប​របស់នាង’”។


ព្រះយេហូវ៉ា​ដែល​បង្កើត​អ្នក ដែល​សូន​អ្នក​ឡើង​តាំងពី​ផ្ទៃម្ដាយ ជា​ព្រះអង្គ​ដែល​ជួយ​អ្នក គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យ៉ាកុប​អ្នកបម្រើ​របស់យើង​អើយ យេស៊ូរុន​ដែល​យើង​បាន​ជ្រើសរើស​អើយ កុំ​ខ្លាច​ឡើយ​!


ភាពអាក្រាត​របស់អ្នក​នឹង​ត្រូវបាន​បើកបង្ហាញ ភាពអាម៉ាស់​របស់អ្នក​នឹង​ត្រូវគេ​ឃើញ​។ យើង​នឹង​សងសឹក ឥត​ត្រាប្រណី​មនុស្ស​ណាឡើយ​។


យ៉ាងណាមិញ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ទោះបីជា​ឈ្លើយសឹក​របស់​មនុស្ស​ខ្លាំងពូកែ​ក៏ដោយ ក៏​នឹង​ត្រូវបាន​យកចេញ​ដែរ ហើយ​រំពា​របស់​មនុស្ស​កាចសាហាវ​ក៏​នឹង​ត្រូវបាន​រំដោះ​ផង ពីព្រោះ​យើង​នឹង​តតាំង​នឹង​អ្នកដែលតតាំង​នឹង​អ្នក យើង​នឹង​សង្គ្រោះ​កូនចៅ​របស់អ្នក​។


ប៉ុន្តែ​ខ្ញុំ​បាន​ពោលថា​៖ “ខ្ញុំ​បាន​នឿយហត់​ជា​ឥតប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​របស់ខ្ញុំ​ជា​ឥតបានការ និង​ឥតប្រយោជន៍​; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌​របស់ខ្ញុំ​នៅជាមួយ​ព្រះយេហូវ៉ា ហើយ​រង្វាន់​របស់ខ្ញុំ​ក៏​នៅជាមួយ​ព្រះ​របស់ខ្ញុំ​ដែរ”។


ដូចដែល​ទង្វើ​របស់ពួកគេ​ជា​យ៉ាងណា ព្រះអង្គ​នឹង​តបសង​យ៉ាងនោះដែរ គឺ​សេចក្ដីក្រេវក្រោធ​ដល់​បច្ចាមិត្ត​របស់ព្រះអង្គ ហើយ​សំណង​ដល់​សត្រូវ​របស់ព្រះអង្គ​; ព្រះអង្គ​នឹង​តបសង​សំណង​ដល់​កោះ​នានា​ដែរ​។


ដើម្បី​ប្រកាស​ឆ្នាំ​នៃ​សេចក្ដីសន្ដោស​របស់​ព្រះយេហូវ៉ា និង​ថ្ងៃ​នៃ​ការសងសឹក​របស់​ព្រះ​នៃពួកយើង ដើម្បី​សម្រាលទុក្ខ​អស់អ្នក​ដែល​កាន់ទុក្ខ


ដ្បិត​ថ្ងៃ​នៃ​ការសងសឹក​នៅក្នុង​ចិត្ត​របស់យើង ហើយ​ឆ្នាំ​នៃ​ការប្រោសលោះ​របស់យើង​ក៏​បាន​មក​ដល់​ហើយ​។


ដូច្នេះ​មើល៍! ព្រះយេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង រទេះចម្បាំង​របស់ព្រះអង្គ​នឹង​មក​ដូចជា​ខ្យល់កួច ដើម្បី​សង​ព្រះពិរោធ​របស់ព្រះអង្គ​ក្នុង​ភាពក្ដៅក្រហាយ ព្រមទាំង​សង​ការស្ដីបន្ទោស​របស់ព្រះអង្គ​ដោយ​ភ្លើងសន្ធោសន្ធៅ​។


ហើយ​ប្រាប់​គាត់​ថា​: ‘ចូរ​ប្រយ័ត្នប្រយែង ហើយ​នៅស្ងៀម​ចុះ​។ កុំ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ចិត្ត​របស់អ្នក​ទន់ជ្រាយ ដោយព្រោះ​កន្ទុយ​អុស​ទាំង​ពីរ​ដែល​ហុយផ្សែង​នោះ​ឡើយ គឺ​ដោយព្រោះ​កំហឹង​យ៉ាងខ្លាំង​របស់​រេស៊ីន និង​ជនជាតិអើរ៉ាម ព្រមទាំង​កូន​របស់​រេម៉ាលា​។


ម្នាក់​ដែលមាន​ភិនភាគ​ដូច​មនុស្ស​បាន​ពាល់​ខ្ញុំ​ទៀត ក៏​ឲ្យ​ខ្ញុំ​មានកម្លាំងឡើង


រួច​និយាយថា​៖ “មនុស្ស​សំណព្វ​អើយ កុំ​ខ្លាច​ឡើយ​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នក​! ចូរ​មានកម្លាំងឡើង មែនហើយ ចូរ​មានកម្លាំងឡើង​!”។ កាល​គាត់​និយាយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​មានកម្លាំងឡើង ហើយ​និយាយថា​៖ “សូម​លោកម្ចាស់​នៃខ្ញុំ​មានប្រសាសន៍​ចុះ ពីព្រោះ​លោក​ឲ្យ​ខ្ញុំ​មានកម្លាំងវិញ​ហើយ”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ ដែល​នឹង​រៀបចំ​ផ្លូវ​នៅមុខ​យើង​។ ព្រះអម្ចាស់​ដែល​អ្នករាល់គ្នា​ស្វែងរក នឹង​យាង​ចូលមក​ក្នុង​ព្រះវិហារ​របស់ព្រះអង្គ​ក្នុងមួយរំពេច​។ រីឯ​ទូត​នៃ​សម្ពន្ធមេត្រី​ដែល​អ្នករាល់គ្នា​ចង់បាន​នោះ មើល៍! កំពុង​យាង​មក​ហើយ”។


នៅពេល​ការទាំងនេះ​ចាប់ផ្ដើម​កើតឡើង ចូរ​ងើបត្រង់ ហើយ​ងើយ​ក្បាល​របស់អ្នករាល់គ្នា​ឡើង ពីព្រោះ​សេចក្ដីប្រោសលោះ​របស់អ្នករាល់គ្នា​មកជិតដល់​ហើយ”។


ជាទីបញ្ចប់ ចូរ​មានកម្លាំងឡើង​ក្នុង​ព្រះអម្ចាស់ និង​ក្នុង​ព្រះចេស្ដា​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ​។


បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ទូន្មាន​អ្នក​ដែល​គ្មានរបៀបវិន័យ ឲ្យ​កម្សាន្តចិត្ត​អ្នក​ទន់ជ្រាយ ឲ្យ​គាំពារ​អ្នក​ខ្សោយ ហើយ​ឲ្យ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំងអស់​។


ដូច្នេះ កូន​របស់ខ្ញុំ​អើយ ចូរ​មានកម្លាំងឡើង​ដោយ​ព្រះគុណ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ


ព្រះ​គ្រីស្ទ​ក៏​ថ្វាយ​អង្គទ្រង់​តែម្ដងគត់ ដើម្បី​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន​យ៉ាងនោះដែរ ហើយ​ព្រះអង្គ​នឹង​លេចមក​ជាលើកទីពីរ មិនមែន​ដើម្បី​ផ្ទុក​បាប​ទេ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​វិញ​៕


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


ព្រះអង្គ​ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ មានបន្ទូលថា​៖“មែនហើយ យើង​នឹង​មក​ក្នុងពេលឆាប់ៗ​!”។ អាម៉ែន​! ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម