ដ្បិតព្រះយេហូវ៉ាមិនចាកចោលប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គមិនបោះបង់ចោលមរតករបស់ព្រះអង្គឡើយ;
អេសាយ 42:16 - ព្រះគម្ពីរខ្មែរសាកល យើងនឹងនាំមនុស្សខ្វាក់ភ្នែកតាមផ្លូវមួយដែលពួកគេមិនស្គាល់ យើងនឹងដឹកនាំពួកគេតាមគន្លងដែលពួកគេមិនស្គាល់។ យើងនឹងធ្វើឲ្យសេចក្ដីងងឹតទៅជាពន្លឺនៅចំពោះពួកគេ ហើយធ្វើឲ្យទីរដិបរដុបទៅជារាបស្មើវិញ។ គឺការទាំងនេះហើយ ដែលយើងនឹងធ្វើ យើងនឹងមិនបោះបង់ចោលពួកគេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវមួយដែលគេមិនស្គាល់ យើងនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ យើងនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលយើងនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ យើងនឹងប្ដូរភាពងងឹត ឲ្យទៅជាពន្លឺនៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុប ប្រែទៅជាផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសម្រេចការទាំងនោះពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ អាល់គីតាប យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ យើងនឹងប្ដូរភាពងងឹតឲ្យទៅជាពន្លឺ នៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុបប្រែទៅជា ផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសម្រេចការទាំងនោះពុំខាន។ |
ដ្បិតព្រះយេហូវ៉ាមិនចាកចោលប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គមិនបោះបង់ចោលមរតករបស់ព្រះអង្គឡើយ;
ចូរពិចារណាកិច្ចការរបស់ព្រះចុះ ដ្បិតតើនរណាអាចធ្វើឲ្យត្រង់បាន នូវអ្វីដែលព្រះអង្គបានធ្វើឲ្យវៀចទៅហើយ?
ផ្លូវរបស់មនុស្សសុចរិត គឺសេចក្ដីទៀងត្រង់។ ឱព្រះអង្គដ៏ទៀងត្រង់អើយ ព្រះអង្គទ្រង់ធ្វើឲ្យផ្លូវរបស់មនុស្សសុចរិតរាបស្មើ។
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮពាក្យដែលនៅក្នុងក្រាំង ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងភាពងងឹត និងពីក្នុងសេចក្ដីងងឹត។
រីឯពួកអ្នកដែលវង្វេងខាងវិញ្ញាណនឹងមកដល់ការយល់ដឹង ហើយពួកអ្នកដែលរអ៊ូរទាំនឹងរៀនចេះសេចក្ដីអប់រំ”៕
ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ!
កាលណាអ្នករាល់គ្នាបែរទៅខាងស្ដាំ ឬបែរទៅខាងឆ្វេង ត្រចៀករបស់អ្នកនឹងឮពាក្យពីក្រោយអ្នកថា៖ “គឺផ្លូវនេះហើយ ចូរដើរតាមផ្លូវនេះចុះ!”។
ពេលនោះ ភ្នែករបស់អ្នកដែលមើលឃើញនឹងមិនបិទឡើយ ត្រចៀករបស់អ្នកដែលស្តាប់ឮនឹងប្រុងស្ដាប់។
ពេលនោះ ភ្នែករបស់មនុស្សខ្វាក់នឹងត្រូវបានបើក ត្រចៀករបស់មនុស្សថ្លង់ក៏នឹងត្រូវបានបើកដែរ។
នៅទីនោះនឹងមានផ្លូវធំមួយ ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។ ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ; ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។
ជ្រលងភ្នំទាំងអស់នឹងត្រូវបានលើកឡើង ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប រីឯទីគ្រលិកគ្រលុកនឹងទៅជាទីរាប ហើយទីរដិបរដុបនឹងទៅជាទីស្មើ
មនុស្សទ័លក្រ និងមនុស្សខ្វះខាតនឹងស្វែងរកទឹក ប៉ុន្តែគ្មានសោះ អណ្ដាតរបស់ពួកគេស្ងួតទៅដោយព្រោះការស្រេកទឹក។ យើងជាយេហូវ៉ា យើងនឹងឆ្លើយតបនឹងពួកគេ យើងជាព្រះនៃអ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលពួកគេឡើយ។
“យើងនឹងទៅខាងមុខអ្នក ហើយធ្វើឲ្យទីរដិបរដុបបានរាបស្មើ; យើងនឹងបំបាក់ទ្វារលង្ហិន ហើយកាត់រនុកដែកចោល។
យើងបានសូនពន្លឺឡើង ហើយនិម្មិតបង្កើតភាពងងឹត; យើងបានធ្វើឲ្យមានសេចក្ដីសុខសាន្ត ហើយនិម្មិតបង្កើតមហន្តរាយ។ គឺយើងជាយេហូវ៉ា បានធ្វើគ្រប់ការទាំងនេះ។
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ព្រះរបស់អ្នក ជាអ្នកដែលបង្រៀនអ្នកឲ្យទទួលប្រយោជន៍ ហើយនាំអ្នកឲ្យដើរក្នុងផ្លូវដែលអ្នកគួរដើរ។
យ៉ាងណាមិញ អ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនទៅដោយរត់គេចដែរ ដ្បិតព្រះយេហូវ៉ានឹងយាងទៅខាងមុខអ្នករាល់គ្នា ព្រះនៃអ៊ីស្រាអែលនឹងការពារខាងក្រោយអ្នករាល់គ្នា។
រីឯកូនទាំងអស់របស់អ្នកនឹងទទួលការបង្រៀនពីព្រះយេហូវ៉ា ហើយកូនៗរបស់អ្នកនឹងមានសេចក្ដីសុខសាន្តដ៏បរិបូរ។
ប្រសិនបើអ្នកចំណាយខ្លួនអ្នកសម្រាប់មនុស្សអត់ឃ្លាន ហើយចម្អែតព្រលឹងរបស់មនុស្សរងទុក្ខ នោះពន្លឺរបស់អ្នកនឹងរះឡើងក្នុងទីងងឹត ហើយភាពងងឹតសូន្យរបស់អ្នកនឹងបានដូចជាថ្ងៃត្រង់;
គេនឹងហៅពួកគេថា ‘ប្រជារាស្ត្រដ៏វិសុទ្ធដែលត្រូវព្រះយេហូវ៉ាប្រោសលោះ’ រីឯអ្នកក៏ត្រូវគេហៅថា ‘ទីក្រុងដែលត្រូវគេស្វែងរក ដែលមិនត្រូវបានបោះបង់ចោល’”៕
ជ្រលងភ្នំទាំងអស់នឹងត្រូវបានលុបបំពេញ ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប; រីឯផ្លូវវៀចនឹងត្រូវបានតម្រង់ ហើយផ្លូវរដិបរដុបនឹងត្រូវបានធ្វើឲ្យរាបស្មើ
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
ពីមុន អ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរឲ្យដូចជាកូននៃពន្លឺ
ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់លុយ ទាំងស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ដ្បិតព្រះមានបន្ទូលថា:“យើងនឹងមិនចាកចោលអ្នកសោះឡើយ យើងនឹងមិនបោះបង់អ្នកចោលជាដាច់ខាត”។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។