Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 40:4 - ព្រះគម្ពីរខ្មែរសាកល

4 ជ្រលងភ្នំ​ទាំងអស់​នឹង​ត្រូវបាន​លើកឡើង ហើយ​អស់ទាំង​ភ្នំ និង​ទីទួល​នឹង​ត្រូវបាន​ពង្រាប រីឯ​ទីគ្រលិកគ្រលុក​នឹង​ទៅជា​ទីរាប ហើយ​ទីរដិបរដុប​នឹង​ទៅជា​ទីស្មើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង‌ឡាយ ហើយ​ពង្រាប​ភ្នំ​តូច​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​វាល​រាប​ស្មើ កន្លែង​ណា​រដិប‌រដុប​ក៏​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង‌ឡាយ ហើយ​ពង្រាប​ភ្នំ​តូច​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​វាល​រាប​ស្មើ កន្លែង​ណា​រដិប‌រដុប​ក៏​ត្រូវ​ពង្រាប ឲ្យ​ស្មើ​ផង​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 40:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្លូវ​របស់ពួកគេ​ក្ងិចក្ងក់ ហើយ​គន្លង​របស់ពួកគេ​វៀចវេរ​។


មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​៖ “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះយេហូវ៉ា ចូរ​តម្រង់​មហាវិថី​នៅ​វាលរហោស្ថាន​ថ្វាយ​ព្រះ​របស់យើង​!


នោះ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​បើកសម្ដែង ហើយ​មនុស្ស​ទាំងអស់​នឹង​ឃើញ​ជាមួយគ្នា​។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ”។


ចូរឲ្យ​ទីរហោស្ថាន និង​ទីក្រុង​ទាំងឡាយ​ក្នុង​នោះ គឺ​ភូមិ​នានា​ដែល​ជនជាតិកេដារ​រស់នៅ បន្លឺសំឡេងឡើង​! ចូរឲ្យ​អ្នកដែល​រស់នៅ​សិឡា​ច្រៀងដោយអំណរ ចូរឲ្យ​ពួកគេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ​!


“យើង​នឹង​ទៅ​ខាងមុខ​អ្នក ហើយ​ធ្វើឲ្យ​ទីរដិបរដុប​បាន​រាបស្មើ​; យើង​នឹង​បំបាក់​ទ្វារ​លង្ហិន ហើយ​កាត់​រនុក​ដែក​ចោល​។


យើង​នឹង​ធ្វើឲ្យ​អស់ទាំង​ភ្នំ​របស់យើង​ទៅជា​ផ្លូវ ហើយ​មហាវិថី​របស់យើង​នឹង​ត្រូវបាន​លើកឡើង​។


ចូរ​ឆ្លងកាត់​! ចូរ​ឆ្លងកាត់​តាម​ខ្លោងទ្វារក្រុង​ទៅ​! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជាជន​! ចូរ​សាងសង់ឡើង​! ចូរ​សាងសង់​មហាវិថី​ឡើង​! ចូរ​យក​ថ្ម​ចេញ ហើយ​លើក​ទង់សញ្ញា​ឡើង​សម្រាប់​ប្រជាជាតិ​នានា​!


‘ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី​? អ្នកនឹង​ទៅជា​ទីរាបស្មើ​នៅចំពោះ​សូរ៉ូបាបិល ហើយ​គាត់​នឹង​យក​ថ្ម​កំពូល​ចេញមក ជាមួយនឹង​សម្រែក​ថា​: “ព្រះគុណ ព្រះគុណ​ដល់​ថ្មនេះ​!”’”។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកទារពន្ធនេះឯង ចុះ​ទៅផ្ទះវិញ​ទាំង​ត្រូវបាន​រាប់ជាសុចរិត មិនមែន​ផារិស៊ីនោះ​ទេ​។ ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។


ជ្រលងភ្នំ​ទាំងអស់​នឹង​ត្រូវបាន​លុបបំពេញ ហើយអស់ទាំង​ភ្នំ និង​ទីទួល​នឹង​ត្រូវបាន​ពង្រាប​; រីឯ​ផ្លូវ​វៀច​នឹង​ត្រូវបាន​តម្រង់ ហើយ​ផ្លូវ​រដិបរដុប​នឹង​ត្រូវបាន​ធ្វើឲ្យ​រាបស្មើ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម