បាប៊ីឡូននឹងគ្មានអ្នកណារស់នៅ ក៏គ្មានអ្នកណាស្នាក់នៅជារៀងរហូតពីជំនាន់មួយទៅជំនាន់មួយ សូម្បីតែជនជាតិអារ៉ាប់ក៏មិនបោះរោងនៅទីនោះ ហើយអ្នកគង្វាលក៏មិនឲ្យហ្វូងសត្វដេកនៅទីនោះដែរ
អេសាយ 25:2 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ក៏ធ្វើឲ្យទីក្រុងដ៏រឹងមាំទៅជាទីបាក់បែក; បន្ទាយរបស់សាសន៍ដទៃលែងជាទីក្រុងទៀត វានឹងមិនត្រូវបានសង់ឡើងវិញឡើយ គឺជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃ លែងបានធ្វើជាទីក្រុងតរៀងទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានរំលាយទីក្រុងឲ្យ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គធ្វើឲ្យបុរីដែលមានកំពែងរឹងមាំ ក្លាយទៅជាគំនរបាក់បែក បន្ទាយរបស់ខ្មាំងបានរលាយសូន្យ លែងមានឈ្មោះជាទីក្រុងទៀត ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់បានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃបានលែងធ្វើជាទីក្រុងរៀងតទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ អាល់គីតាប ទ្រង់បានរំលាយទីក្រុងឲ្យ ក្លាយទៅជាគំនរឥដ្ឋ ទ្រង់ធ្វើឲ្យបុរីដែលមានកំពែងរឹងមាំ ក្លាយទៅជាគំនរបាក់បែក បន្ទាយរបស់ខ្មាំងបានរលាយសូន្យ លែងមានឈ្មោះជាទីក្រុងទៀត ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។ |
បាប៊ីឡូននឹងគ្មានអ្នកណារស់នៅ ក៏គ្មានអ្នកណាស្នាក់នៅជារៀងរហូតពីជំនាន់មួយទៅជំនាន់មួយ សូម្បីតែជនជាតិអារ៉ាប់ក៏មិនបោះរោងនៅទីនោះ ហើយអ្នកគង្វាលក៏មិនឲ្យហ្វូងសត្វដេកនៅទីនោះដែរ
ផ្ទុយទៅវិញ សត្វព្រៃនៅទីរហោស្ថាននឹងដេកនៅទីនោះ សត្វព្រៃដែលគ្រហឹមនឹងពេញក្នុងផ្ទះពួកគេ អូទ្រីសនឹងរស់នៅទីនោះ ពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ
សត្វស្វាននឹងលូក្នុងប៉មរបស់ពួកគេ ហើយឆ្កែព្រៃនឹងនៅក្នុងវិមានដ៏ល្អប្រណិត។ ពេលកំណត់របស់បាប៊ីឡូននៅជិតបង្កើយហើយ ថ្ងៃកំណត់របស់បាប៊ីឡូនក៏មិនពន្យារទៀតដែរ៕
“យើងនឹងធ្វើឲ្យបាប៊ីឡូនទៅជាកម្មសិទ្ធិរបស់កាំប្រមា និងជាវាលភក់ យើងនឹងបោសវាដោយអំបោសនៃការបំផ្លាញ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។
នេះជាទំនាយស្ដីអំពីដាម៉ាស់: “មើល៍! ដាម៉ាស់នឹងត្រូវបានដកចេញពីភាពជាទីក្រុង គឺត្រឡប់ជាគំនរបាក់បែកវិញ។
រីឯបន្ទាយនឹងបាត់ពីអេប្រាអិម ហើយរាជ្យអំណាចនឹងបាត់ពីដាម៉ាស់។ សំណល់នៃជនជាតិអើរ៉ាមនឹងបានដូចជាសិរីរុងរឿងរបស់កូនចៅអ៊ីស្រាអែល”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។
ហើយមើល៍! មានរទេះចម្បាំង ពលទាហាន និងពលសេះមួយគូៗកំពុងមក!”។ នោះមានគេតបថា៖ “រលំហើយ! បាប៊ីឡូនបានរលំហើយ! អស់ទាំងរូបឆ្លាក់នៃបណ្ដាព្រះរបស់នាងបានបាក់បែកនៅលើដីហើយ”។
ព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទៅលើសមុទ្រ ព្រះអង្គបានធ្វើឲ្យអាណាចក្រទាំងឡាយភ័យញ័រ។ ព្រះយេហូវ៉ាបានបញ្ជាទាស់នឹងកាណានឲ្យបំផ្លាញបន្ទាយរបស់ពួកគេ។
មើល៍! ទឹកដីរបស់ជនជាតិខាល់ដេ! ប្រជាជននៃទឹកដីនោះលែងមានទៀតហើយ។ ជនជាតិអាស្ស៊ីរីបានកំណត់ទឹកដីនោះសម្រាប់សត្វព្រៃនៅទីរហោស្ថាន; ពួកគេបានដំឡើងប៉មរបស់ខ្លួន ហើយកម្ទេចបន្ទាយរបស់ទឹកដីនោះ ព្រមទាំងធ្វើឲ្យទឹកដីនោះទៅជាទីបាក់បែកផង។
ព្រះអង្គនឹងបន្ទាបបន្ទាយដែលមានកំពែងខ្ពស់របស់អ្នកចុះ ហើយពង្រាបវា ព្រមទាំងបោះវាទៅលើដី គឺទៅក្នុងធូលី៕
ព្រះអង្គបានបន្ទាបអ្នកដែលរស់នៅកន្លែងខ្ពស់ចុះ គឺទីក្រុងដ៏ខ្ពស់ ព្រះអង្គទ្រង់ពង្រាបវា គឺពង្រាបវាដល់ដី ក៏បោះវាដល់ធូលីផង។
ដ្បិតទីក្រុងដ៏រឹងមាំនឹងទៅជាកណ្ដោចកណ្ដែង លំនៅនឹងត្រូវទុកចោល ហើយត្រូវបោះបង់ចោល ដូចទីរហោស្ថាន នៅទីនោះកូនគោនឹងស៊ីស្មៅ ហើយដេក ព្រមទាំងបំផ្លាញមែកឈើនៅទីនោះ។
ដ្បិតបន្ទាយត្រូវបានបោះបង់ចោល ទីក្រុងអ៊ូអែត្រូវបានចោលទទេ ទីទួល និងប៉មចាំយាមបានទៅជារូងជារៀងរហូត គឺទៅជាសេចក្ដីរីករាយដល់លាព្រៃ និងជាវាលស្មៅសម្រាប់ហ្វូងចៀម
បន្លានឹងដុះឡើងនៅបន្ទាយរបស់ស្រុកនោះ គុម្ពបន្លា និងអញ្ចាញនឹងដុះឡើងនៅទីមាំមួនរបស់ស្រុកនោះ។ ស្រុកនោះនឹងបានជាលំនៅរបស់ឆ្កែព្រៃ និងជាទីលានសម្រាប់អូទ្រីស។
តើអ្នកមិនបានឮទេឬ? យើងបានកំណត់ការនេះតាំងពីយូរមកហើយ យើងបានគ្រោងទុកតាំងពីបុរាណហើយ។ ឥឡូវនេះ យើងធ្វើឲ្យការនេះបានសម្រេច គឺឲ្យអ្នកបំផ្លាញទីក្រុងដ៏រឹងមាំឲ្យបាក់បែកជាគំនរថ្ម។
ពួកគេបាចធូលីលើក្បាលរបស់ខ្លួន ទាំងយំសោកកាន់ទុក្ខ ហើយស្រែកឡើងថា៖ “វេទនាហើយ! វេទនាហើយ! ក្រុងដ៏ធំ ជាកន្លែងដែលអស់អ្នកដែលមានសំពៅនៅតាមសមុទ្រ បានត្រឡប់ជាមានស្ដុកស្ដម្ភដោយសារតែទ្រព្យសម្បត្តិរបស់នាងអើយ! ដ្បិតនាងបានវិនាសក្នុងមួយរំពេចហើយ!