Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 13:22 - ព្រះគម្ពីរខ្មែរសាកល

22 សត្វស្វាន​នឹង​លូ​ក្នុង​ប៉ម​របស់ពួកគេ ហើយ​ឆ្កែព្រៃ​នឹង​នៅក្នុង​វិមាន​ដ៏ល្អប្រណិត​។ ពេលកំណត់​របស់​បាប៊ីឡូន​នៅជិតបង្កើយ​ហើយ ថ្ងៃកំណត់​របស់​បាប៊ីឡូន​ក៏​មិន​ពន្យារ​ទៀត​ដែរ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូន​នៅ​ក្នុង​ដំណាក់​របស់​គេ ហើយ​ស្វាន​នឹង​នៅ​ក្នុង​មន្ទីរ​ជា​ទី​សប្បាយ​របស់​គេ​ដែរ ឯ​ពេល​វេលា​របស់​ទី​ក្រុង​នោះ ក៏​ជិត​ដល់​ហើយ ថ្ងៃ​កំណត់​នឹង​មិន​បន្ថយ​ប៉ុន្មាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​តាម​ដំណាក់​របស់​ពួក​គេ ហើយ​ហ្វូង​ស្វាន​រស់​នៅ​ក្នុង​វិមាន​លំហែ​កាយ។ ពេល​កំណត់​របស់​ក្រុង​បាប៊ី‌ឡូន​ជិត​មក​ដល់ ឥត​ពន្យារ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​ក្នុង​ដំណាក់​របស់​គេ ហើយ​ស្វាន​នឹង​នៅ​ក្នុង​មន្ទីរ​ជា​ទី​សប្បាយ​របស់​គេ​ដែរ ឯ​ពេល​វេលា​របស់​ទី​ក្រុង​នោះ ក៏​ជិត​ដល់​ហើយ ថ្ងៃ​កំណត់​នឹង​មិន​បន្ថយ​ប៉ុន្មាន​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​តាម​ដំណាក់​របស់​ពួក​គេ ហើយ​ហ្វូង​ស្វាន​រស់​នៅ​ក្នុង​វិមាន​លំហែ​កាយ។ ពេល​កំណត់​របស់​ក្រុង​បាប៊ី‌ឡូន​ជិត​មក​ដល់ ឥត​ពន្យារ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 13:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាងណាមិញ ព្រះអង្គ​បាន​កម្ទេច​យើងខ្ញុំ​នៅ​កន្លែង​របស់​ឆ្កែព្រៃ ហើយ​គ្របដណ្ដប់​យើងខ្ញុំ​ដោយ​ស្រមោលនៃសេចក្ដីស្លាប់​។


“យើង​នឹង​ធ្វើឲ្យ​បាប៊ីឡូន​ទៅជា​កម្មសិទ្ធិ​របស់​កាំប្រមា និង​ជា​វាលភក់ យើង​នឹង​បោស​វា​ដោយ​អំបោស​នៃ​ការ​បំផ្លាញ”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


ដ្បិត​ព្រះអង្គ​បាន​ធ្វើឲ្យ​ទីក្រុង​ទៅជា​គំនរថ្ម ក៏ធ្វើឲ្យ​ទីក្រុង​ដ៏រឹងមាំ​ទៅជា​ទីបាក់បែក​; បន្ទាយ​របស់​សាសន៍ដទៃ​លែង​ជា​ទីក្រុង​ទៀត វា​នឹង​មិន​ត្រូវបាន​សង់ឡើងវិញ​ឡើយ គឺ​ជារៀងរហូត​។


ដ្បិត​បន្ទាយ​ត្រូវបាន​បោះបង់ចោល ទីក្រុង​អ៊ូអែ​ត្រូវបាន​ចោលទទេ ទីទួល និង​ប៉មចាំយាម​បាន​ទៅជា​រូង​ជារៀងរហូត គឺទៅជា​សេចក្ដីរីករាយ​ដល់​លាព្រៃ និងជា​វាលស្មៅ​សម្រាប់​ហ្វូងចៀម


បន្លា​នឹង​ដុះឡើង​នៅ​បន្ទាយ​របស់​ស្រុកនោះ គុម្ពបន្លា និង​អញ្ចាញ​នឹង​ដុះឡើង​នៅ​ទីមាំមួន​របស់​ស្រុកនោះ​។ ស្រុកនោះ​នឹង​បានជា​លំនៅ​របស់​ឆ្កែព្រៃ និងជា​ទីលាន​សម្រាប់​អូទ្រីស​។


សត្វព្រៃនៅទីរហោស្ថាន​នឹង​ជួប​ជាមួយ​សត្វស្វាន ពពែព្រៃ​នឹង​ស្រែកហៅ​គ្នាទៅវិញទៅមក ចំណែកឯ​សត្វទីទុយ​នឹង​មកទំ​នៅ​ទីនោះ ហើយ​រកឃើញ​ទីសម្រាក​សម្រាប់​ខ្លួន​។


ដីក្ដៅខ្លោច​នឹង​ត្រឡប់ជា​ស្រះ ដីហួតហែង​នឹង​ត្រឡប់ជា​ប្រភពទឹក​; នៅក្នុង​លំនៅ​របស់​ឆ្កែព្រៃ ជា​កន្លែងដែល​វា​ដេក ស្មៅក្រៀម​នឹង​ត្រឡប់ជា​ដើមបបុស និង​ដើមកក់​។


សត្វព្រៃនៃទីវាល​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង គឺ​ទាំង​ឆ្កែព្រៃ និង​អូទ្រីស ពីព្រោះ​យើង​បាន​ផ្ដល់​ទឹក​នៅ​ទីរហោស្ថាន ក៏​បាន​ផ្ដល់​ទន្លេ​នៅ​វាលខ្សាច់ ដើម្បីឲ្យ​ប្រជារាស្ត្រ​របស់យើង​ជា​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង បាន​ផឹក​ផង


ដោយសារតែ​ចិត្តលោភលន់ ពួកគេ​នឹង​កេងចំណេញ​លើ​អ្នករាល់គ្នា​ដោយ​ពាក្យ​បោកបញ្ឆោត​។ ការជំនុំជម្រះ​ចំពោះ​ពួកគេ​ដែលមាន​តាំងពីយូរមកហើយ ក៏​មិន​នៅស្ងៀម​ឡើយ ហើយ​សេចក្ដីវិនាស​របស់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម