Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 27:10 - ព្រះគម្ពីរខ្មែរសាកល

10 ដ្បិត​ទីក្រុង​ដ៏រឹងមាំ​នឹងទៅជា​កណ្ដោចកណ្ដែង លំនៅ​នឹង​ត្រូវ​ទុកចោល ហើយ​ត្រូវ​បោះបង់ចោល ដូច​ទីរហោស្ថាន នៅ​ទីនោះ​កូនគោ​នឹង​ស៊ីស្មៅ ហើយ​ដេក ព្រមទាំង​បំផ្លាញ​មែកឈើ​នៅទីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​កូន​គោ​នឹង​រក​ស៊ី ហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ នឹង​លែង​មាន​មនុស្ស​នៅ​ទៀត​ហើយ គឺ​ក្រុង​នោះ​ត្រូវ​គេ​បោះ​បង់​ចោល​ឲ្យ​នៅ ស្ងាត់​ជ្រងំ ក្លាយ​ទៅ​ជា​វាល​ស្មៅ សម្រាប់​គោ​មក​ដេក ហើយ​ស៊ី​ស្លឹក​ឈើ​តាម​គុម្ពោត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះកូន​គោ​នឹង​រក​ស៊ីហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ នឹង​លែង​មាន​មនុស្ស​នៅ​ទៀត​ហើយ គឺ​ក្រុង​នោះ​ត្រូវ​គេ​បោះ​បង់​ចោល​ឲ្យ​នៅ ស្ងាត់​ជ្រងំ ក្លាយ​ទៅ​ជា​វាល​ស្មៅ សម្រាប់​គោ​មក​ដេក ហើយ​ស៊ី​ស្លឹក​ឈើ​តាម​គុម្ពោត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




អេសាយ 27:10
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ទីក្រុង​នានា​នៃ​អារ៉ូអ៊ើរ​នឹង​ត្រូវបាន​បោះបង់ចោល ក៏​នឹង​បាន​សម្រាប់​ហ្វូងចៀម​; ពួកវា​នឹង​ដេក ហើយ​គ្មានអ្នកណា​បំភ័យ​ពួកវា​ឡើយ​។


នៅ​ថ្ងៃ​នោះ ទីក្រុង​មាំមួន​របស់គេ​នឹង​បាន​ដូចជា​កន្លែង​ដែល​ត្រូវគេ​បោះបង់ចោល នៅ​ព្រៃ និង​កំពូលភ្នំ ជា​កន្លែងដែល​គេ​បោះបង់ចោល​ដោយព្រោះ​កូនចៅ​អ៊ីស្រាអែល ហើយ​កន្លែងនោះ​នឹង​ទៅជា​ទីស្ងាត់ជ្រងំ​។


ទីក្រុង​ហិនហោច​នឹង​ត្រូវបាន​កម្ទេច គ្រប់ទាំង​ផ្ទះ​បាន​បិទ ដើម្បី​កុំឲ្យ​អ្នកណា​ចូល​។


ដ្បិត​ព្រះអង្គ​បាន​ធ្វើឲ្យ​ទីក្រុង​ទៅជា​គំនរថ្ម ក៏ធ្វើឲ្យ​ទីក្រុង​ដ៏រឹងមាំ​ទៅជា​ទីបាក់បែក​; បន្ទាយ​របស់​សាសន៍ដទៃ​លែង​ជា​ទីក្រុង​ទៀត វា​នឹង​មិន​ត្រូវបាន​សង់ឡើងវិញ​ឡើយ គឺ​ជារៀងរហូត​។


ថ្វីត្បិតតែ​ព្រៃឈើ​រលំ​នៅពេល​ធ្លាក់ដុំទឹកកក ហើយ​ទីក្រុង​ត្រូវបាន​ពង្រាបទាំងស្រុង​ក៏ដោយ


ទីរហោស្ថាន និង​ទីហួតហែង​នឹង​រីករាយ វាលខ្សាច់​នឹង​ត្រេកអរ ហើយ​ចេញផ្កា​ដូចជា​ផ្កាកំភ្លឹង


ពេលនោះ អ្នក​នឹង​និយាយ​ក្នុងចិត្ត​ថា​: ‘តើ​នរណា​បាន​បង្កើត​កូនទាំងនេះ​ឲ្យ​ខ្ញុំ​? ដ្បិត​ខ្ញុំ​បាន​ព្រាត់កូន ហើយ​អារ ក៏​ត្រូវបាន​ជម្លៀស ព្រមទាំង​ត្រូវបាន​ដេញចេញ​ផង ដូច្នេះ​តើ​នរណា​បាន​ចិញ្ចឹម​កូនទាំងនេះ​? មើល៍! ខ្ញុំ​ត្រូវបាន​ចោល​នៅតែម្នាក់ឯង ចុះ​កូនទាំងនេះ​មកពី​ណា​?’”។


បណ្ដា​ទីក្រុង​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​ក្លាយជា​ទីរហោស្ថាន​; ស៊ីយ៉ូន​បាន​ក្លាយជា​ទីរហោស្ថាន យេរូសាឡិម​បាន​ក្លាយជា​ទីស្ងាត់ជ្រងំ​។


នៅ​ថ្ងៃ​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោក្រមុំ​មួយ​ក្បាល និង​ចៀម​ពីរ​ក្បាល


រីឯ​អស់ទាំង​តំបន់ភ្នំ​ដែល​គេ​បាន​ជ្រួយដី​ដោយ​ចប អ្នក​នឹង​មិន​ទៅ​ទីនោះ​ឡើយ ដោយព្រោះ​ខ្លាច​អញ្ចាញ និង​បន្លា​។ ទីនោះ​នឹង​ត្រឡប់ជា​កន្លែងលែង​ហ្វូងគោ និង​កន្លែង​ហ្វូងចៀម​ដើរជាន់”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម