Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 17:1 - ព្រះគម្ពីរខ្មែរសាកល

1 នេះជា​ទំនាយ​ស្ដីអំពី​ដាម៉ាស់​: “មើល៍! ដាម៉ាស់​នឹង​ត្រូវបាន​ដកចេញ​ពី​ភាពជា​ទីក្រុង គឺ​ត្រឡប់ជា​គំនរ​បាក់បែក​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នោះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ក្រុង​ដាម៉ាស។ មើល៍ គេ​ដក​ក្រុង​ដាម៉ាស​ចេញ​ពី​ដំណែង​ជា​ទី​ក្រុង​ទៅ ហើយ​នឹង​ត្រូវ​ត្រឡប់​ជា​គំនរ​បំណែក​ទទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ដាម៉ាស: ថ្ងៃ​មួយ ដាម៉ាស​នឹង​លែង​ជា​ទីក្រុង ទៀត​ហើយ គឺ​ក្លាយ​ទៅ​គំនរ​បាក់​បែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ក្រុង​ដាម៉ាស។ មើល គេ​ដក​ក្រុង​ដាម៉ាស​ចេញ​ពី​ដំណែង​ជា​ទី​ក្រុង​ទៅ ហើយ​នឹង​ត្រូវ​ត្រឡប់​ជា​គំនរ​បំណែក​ទទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 សេចក្ដី​ប្រកាស​ស្តី​អំពី​ក្រុង​ដាម៉ាស: ថ្ងៃ​មួយ ដាម៉ាស​នឹង​លែង​ជា​ទីក្រុង ទៀត​ហើយ គឺ​ក្លាយ​ទៅ​គំនរ​បាក់​បែក។

សូមមើលជំពូក ចម្លង




អេសាយ 17:1
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់ និង​ពួក​បាវបម្រើ​របស់គាត់​បាន​បែងចែកគ្នា ទាស់នឹង​ពួកគេ​ទាំង​យប់ ហើយ​វាយ​ពួកគេ ក៏​ដេញតាម​ពួកគេ​រហូតដល់​ហូបា​ដែល​នៅ​ខាងជើង​ដាម៉ាស់​។


ប៉ុន្តែ​អាប់រ៉ាម​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​អើយ តើ​ព្រះអង្គ​នឹង​ប្រទាន​ដល់​ទូលបង្គំ​ធ្វើអី បើ​ទូលបង្គំ​នៅតែ​គ្មានកូន ហើយ​អ្នកទទួល​ផ្ទះ​ទូលបង្គំ​ជាមរតក គឺ​អេលាស៊ើរ​អ្នក​ដាម៉ាស់​វិញ​?”។


តើ​កាលនេ មិន​ដូច​កើកេមីស​ទេ​ឬ​? តើ​ហាម៉ាថ មិន​ដូច​អើផាឌ​ទេ​ឬ​? តើ​សាម៉ារី មិន​ដូច​ដាម៉ាស់​ទេ​ឬ​?


នេះជា​ទំនាយ​ស្ដីអំពី​បាប៊ីឡូន ដែល​អេសាយ​កូន​របស់​អ័ម៉ូស​បាន​ឃើញ​:


នេះជា​ទំនាយ​ស្ដីអំពី​ម៉ូអាប់​: ដោយព្រោះ​អើរ​នៃ​ម៉ូអាប់​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​យប់ ម៉ូអាប់​វិនាស​ហើយ​! ដោយព្រោះ​គារនៃម៉ូអាប់​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​យប់ ម៉ូអាប់​វិនាស​ហើយ​!


នេះជា​ទំនាយ​ស្ដីអំពី​អេហ្ស៊ីប​: មើល៍! ព្រះយេហូវ៉ា​នឹង​គង់​លើ​ពពក​ដ៏លឿន យាង​មក​អេហ្ស៊ីប​។ បណ្ដា​រូបបដិមាករឥតប្រយោជន៍​របស់​អេហ្ស៊ីប​នឹង​ញាប់ញ័រ​នៅចំពោះ​ព្រះអង្គ ហើយ​ចិត្ត​របស់​ជនជាតិអេហ្ស៊ីប​នឹង​រលាយ​នៅ​ក្នុង​ខ្លួនគេ​។


ដ្បិត​ព្រះអង្គ​បាន​ធ្វើឲ្យ​ទីក្រុង​ទៅជា​គំនរថ្ម ក៏ធ្វើឲ្យ​ទីក្រុង​ដ៏រឹងមាំ​ទៅជា​ទីបាក់បែក​; បន្ទាយ​របស់​សាសន៍ដទៃ​លែង​ជា​ទីក្រុង​ទៀត វា​នឹង​មិន​ត្រូវបាន​សង់ឡើងវិញ​ឡើយ គឺ​ជារៀងរហូត​។


តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ​? យើង​បាន​កំណត់​ការនេះ​តាំងពីយូរមកហើយ យើង​បាន​គ្រោងទុក​តាំងពីបុរាណ​ហើយ​។ ឥឡូវនេះ យើង​ធ្វើឲ្យ​ការនេះ​បាន​សម្រេច គឺ​ឲ្យ​អ្នក​បំផ្លាញ​ទីក្រុង​ដ៏រឹងមាំ​ឲ្យ​បាក់បែក​ជា​គំនរថ្ម​។


ដ្បិត​មុនដែល​កូនប្រុស​នោះ​ចេះ​បដិសេធ​ការ​អាក្រក់ ហើយ​ជ្រើសរើស​ការ​ល្អ ទឹកដី​របស់​ស្ដេច​ពីរ​អង្គ​ដែល​អ្នក​ភ័យខ្លាច​នោះ នឹង​ត្រូវបាន​បោះបង់ចោល​។


ដ្បិត​ក្បាល​របស់​អើរ៉ាម គឺ​ដាម៉ាស់ ហើយ​ក្បាល​របស់​ដាម៉ាស់ គឺ​រេស៊ីន​។ ក្នុងពេល​ហុកសិបប្រាំ​ឆ្នាំ អេប្រាអិម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ លែង​ជា​ប្រជាជន​មួយ​ហើយ​។


ដ្បិត​មុន​ក្មេង​នេះ​ចេះ​ហៅថា ‘ឪពុក’ ឬ ‘ម្ដាយ’ ទ្រព្យសម្បត្តិ​របស់​ដាម៉ាស់ និង​ជ័យភណ្ឌ​របស់​សាម៉ារី​នឹង​ត្រូវគេ​យកទៅ​នៅចំពោះ​ស្ដេច​អាស្ស៊ីរី”។


នេះជា​ទំនាយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ទាស់នឹង​ដែនដី​ហាត្រាក ហើយ​ដាម៉ាស់​ជា​ទីសម្រាក​នៃព្រះបន្ទូលនោះ ——​ដ្បិត​ភ្នែក​របស់​មនុស្សលោក និង​អស់ទាំង​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល ឆ្ពោះទៅ​ព្រះយេហូវ៉ា​——


ហើយ​សុំ​ពី​លោក​នូវ​លិខិត​ទៅកាន់​សាលាប្រជុំ​នានា​នៅ​ដាម៉ាស់ ដើម្បី​បើ​គាត់​រកឃើញ​អ្នកណា​នៅ​ខាង​មាគ៌ា​នោះ គាត់​នឹង​ចង​ទាំង​ប្រុស​ទាំង​ស្រី យក​មក​យេរូសាឡិម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម