Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:10 - ព្រះគម្ពីរខ្មែរសាកល

10 ទីក្រុង​ហិនហោច​នឹង​ត្រូវបាន​កម្ទេច គ្រប់ទាំង​ផ្ទះ​បាន​បិទ ដើម្បី​កុំឲ្យ​អ្នកណា​ចូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ទី​ក្រុង​ដែល​ចោល​ស្ងាត់​នឹង​ត្រូវ​រំលំ‌រំលាង គ្រប់​ផ្ទះ​បាន​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​ណា​ចូល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ក្រុង​ដែល​គ្មាន​មនុស្ស​នៅ នឹង​ត្រូវ​រលំ ផ្ទះ​ទាំង‌ឡាយ​ត្រូវ​បិទ​ទ្វារ​ចោល គ្មាន​នរណា​អាច​ចូល​បាន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទី​ក្រុង​ដែល​ចោល​ស្ងាត់​នឹង​ត្រូវ​រំលំ‌រំលាង គ្រប់​ទាំង​ផ្ទះ​បាន​បិទ​ទ្វារ មិន​ឲ្យ​មាន​អ្នក​ណា​ចូល​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ក្រុង​ដែល​គ្មាន​មនុស្ស​នៅ​នឹង​ត្រូវ​រលំ ផ្ទះ​ទាំង‌ឡាយ​ត្រូវ​បិទ​ទ្វារ​ចោល គ្មាន​នរណា​អាច​ចូល​បាន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 24:10
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីក្រុងនោះ​ថា​បាបិល ដ្បិត​នៅ​ទីនោះ ព្រះយេហូវ៉ា​បាន​បំភាន់​ភាសា​លើ​ផែនដី​ទាំងមូល ហើយ​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ពួកគេ​បែកខ្ញែក​គ្នា​ចេញពី​ទីនោះ​ទៅលើ​ផ្ទៃ​ផែនដី​ទាំងមូល​។


នេះជា​ទំនាយ​ស្ដីអំពី​ទីរ៉ុស​: សំពៅ​តើស៊ីស​អើយ ចូរ​ទ្រហោយំ​! ដ្បិត​ទីរ៉ុស​ត្រូវបាន​បំផ្លាញ រហូតដល់​លែងមាន​ផ្ទះ លែងមាន​កំពង់ផែ​។ ការនេះ​ត្រូវបាន​បើកសម្ដែង​ដល់​គេ​ពី​ដែនដី​គីទីម​។


នៅក្នុង​ទីក្រុង​សល់​តែ​ការហិនវិនាស ហើយ​ខ្លោងទ្វារក្រុង​ក៏​ត្រូវបាន​បុកកម្ទេច​ជា​គំនរបាក់បែក​។


ដ្បិត​ព្រះអង្គ​បាន​ធ្វើឲ្យ​ទីក្រុង​ទៅជា​គំនរថ្ម ក៏ធ្វើឲ្យ​ទីក្រុង​ដ៏រឹងមាំ​ទៅជា​ទីបាក់បែក​; បន្ទាយ​របស់​សាសន៍ដទៃ​លែង​ជា​ទីក្រុង​ទៀត វា​នឹង​មិន​ត្រូវបាន​សង់ឡើងវិញ​ឡើយ គឺ​ជារៀងរហូត​។


ព្រះអង្គ​បាន​បន្ទាប​អ្នកដែល​រស់នៅ​កន្លែងខ្ពស់​ចុះ គឺ​ទីក្រុង​ដ៏ខ្ពស់ ព្រះអង្គ​ទ្រង់​ពង្រាប​វា គឺ​ពង្រាប​វា​ដល់​ដី ក៏​បោះ​វា​ដល់​ធូលី​ផង​។


ដ្បិត​ទីក្រុង​ដ៏រឹងមាំ​នឹងទៅជា​កណ្ដោចកណ្ដែង លំនៅ​នឹង​ត្រូវ​ទុកចោល ហើយ​ត្រូវ​បោះបង់ចោល ដូច​ទីរហោស្ថាន នៅ​ទីនោះ​កូនគោ​នឹង​ស៊ីស្មៅ ហើយ​ដេក ព្រមទាំង​បំផ្លាញ​មែកឈើ​នៅទីនោះ​។


ដ្បិត​បន្ទាយ​ត្រូវបាន​បោះបង់ចោល ទីក្រុង​អ៊ូអែ​ត្រូវបាន​ចោលទទេ ទីទួល និង​ប៉មចាំយាម​បាន​ទៅជា​រូង​ជារៀងរហូត គឺទៅជា​សេចក្ដីរីករាយ​ដល់​លាព្រៃ និងជា​វាលស្មៅ​សម្រាប់​ហ្វូងចៀម


ថ្វីត្បិតតែ​ព្រៃឈើ​រលំ​នៅពេល​ធ្លាក់ដុំទឹកកក ហើយ​ទីក្រុង​ត្រូវបាន​ពង្រាបទាំងស្រុង​ក៏ដោយ


សត្វទុង និង​កាំប្រមា​នឹង​កាន់កាប់​ស្រុកនោះ​វិញ ហើយ​សត្វគូក និង​ក្អែក​នឹង​រស់នៅ​ស្រុកនោះ​ដែរ​; ព្រះអង្គ​នឹង​សន្ធឹង​ខ្សែរង្វាស់​នៃ​ការហិនហោច​នៅលើ​ស្រុកនោះ ក៏​សន្ធឹង​ខ្សែប្រយោល​នៃ​ភាពទទេសូន្យ​។


ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់​អ្នក គឺ​ថ្ងៃ​ដែល​ពួក​ខ្មាំងសត្រូវ​របស់អ្នក​នឹង​ដាក់​របាំង​ព័ទ្ធជុំវិញ​អ្នក ហើយ​ឡោមព័ទ្ធ​អ្នក​ពីគ្រប់ទិសទី


គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។


ទូតនោះ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “រលំ​ហើយ​! បាប៊ីឡូន​ដ៏ធំ​បាន​រលំ​ហើយ​! នាង​បាន​ក្លាយជា​លំនៅ​របស់​ពួក​អារក្ស ជា​សម្បុក​របស់​អស់ទាំង​វិញ្ញាណអសោច ជា​សម្បុក​របស់​អស់ទាំង​បក្សាបក្សី​អសោច និង​ជា​សម្បុក​របស់​អស់ទាំង​សត្វព្រៃ​អសោច​គួរឲ្យស្អប់ខ្ពើម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម