Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 25:12 - ព្រះគម្ពីរខ្មែរសាកល

12 ព្រះអង្គ​នឹង​បន្ទាប​បន្ទាយ​ដែលមាន​កំពែង​ខ្ពស់​របស់អ្នក​ចុះ ហើយ​ពង្រាប​វា ព្រមទាំង​បោះ​វា​ទៅលើ​ដី គឺ​ទៅក្នុង​ធូលី​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឯ​បន្ទាយ​យ៉ាង​ខ្ពស់​នៅ​លើ​កំផែង​អ្នក​នោះ នឹង​ត្រូវ​ផ្ដួល​រំលំ ទម្លាក់​ចុះ​រាប​ដល់​ដី ឲ្យ​ក្លាយ​ជា​ធូលី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌អម្ចាស់​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​ខ្ពស់ៗ នៅ​ស្រុក​ម៉ូអាប់ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​បន្ទាយ​យ៉ាង​ខ្ពស់​នៅ​លើ​កំផែង​ឯង នោះ​ទ្រង់​បាន​រំលំ​ចុះ​មក​ដល់​ដី​វិញ គឺ​នៅ​ក្នុង​ធូលី​ដី​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ‌តាអាឡា​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​ខ្ពស់ៗ នៅ​ស្រុក​ម៉ូអាប់ គឺ​ទ្រង់​ធ្វើ​ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី​ដី។

សូមមើលជំពូក ចម្លង




អេសាយ 25:12
14 ការដាក់ឲ្យឆ្លើយតបគ្នា  

“យើង​នឹង​ធ្វើឲ្យ​បាប៊ីឡូន​ទៅជា​កម្មសិទ្ធិ​របស់​កាំប្រមា និង​ជា​វាលភក់ យើង​នឹង​បោស​វា​ដោយ​អំបោស​នៃ​ការ​បំផ្លាញ”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


នេះជា​ទំនាយ​ស្ដីអំពី​ម៉ូអាប់​: ដោយព្រោះ​អើរ​នៃ​ម៉ូអាប់​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​យប់ ម៉ូអាប់​វិនាស​ហើយ​! ដោយព្រោះ​គារនៃម៉ូអាប់​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​យប់ ម៉ូអាប់​វិនាស​ហើយ​!


ទាស់នឹង​អស់ទាំង​ប៉ម​ដ៏ខ្ពស់ ទាស់នឹង​អស់ទាំង​កំពែង​ដ៏រឹងមាំ


ដ្បិត​ព្រះអង្គ​បាន​ធ្វើឲ្យ​ទីក្រុង​ទៅជា​គំនរថ្ម ក៏ធ្វើឲ្យ​ទីក្រុង​ដ៏រឹងមាំ​ទៅជា​ទីបាក់បែក​; បន្ទាយ​របស់​សាសន៍ដទៃ​លែង​ជា​ទីក្រុង​ទៀត វា​នឹង​មិន​ត្រូវបាន​សង់ឡើងវិញ​ឡើយ គឺ​ជារៀងរហូត​។


ព្រះអង្គ​បាន​បន្ទាប​អ្នកដែល​រស់នៅ​កន្លែងខ្ពស់​ចុះ គឺ​ទីក្រុង​ដ៏ខ្ពស់ ព្រះអង្គ​ទ្រង់​ពង្រាប​វា គឺ​ពង្រាប​វា​ដល់​ដី ក៏​បោះ​វា​ដល់​ធូលី​ផង​។


ដោយសារតែ​ជំនឿ កំពែងក្រុង​យេរីខូរ​បាន​រលំ ដោយ​ត្រូវបាន​ឡោមព័ទ្ធ​ប្រាំពីរ​ថ្ងៃ​។


ពេលនោះ ទូតសួគ៌​ខ្លាំងពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដូច​ត្បាល់កិន​ដ៏ធំ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ទាំង​ពោលថា​៖ “បាប៊ីឡូន​ជា​ក្រុង​ដ៏ធំ​នឹង​ត្រូវ​ទម្លាក់​យ៉ាងសាហាវ​ដូច្នេះ ហើយក៏​រក​មិន​ឃើញ​ទៀត​សោះឡើយ​‍!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម