ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 21:2 - ព្រះគម្ពីរខ្មែរសាកល

មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖ “មនុស្ស​ក្បត់​កំពុងតែ​ក្បត់ មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។ អេឡាំ​អើយ ចូរ​ឡើងទៅ​! មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​! យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​និមិត្ត​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ យើង​បាន​រម្ងាប់​ការថ្ងូរ​ចេញ​ពី​នោះ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច គឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯង មេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។ កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅ កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត ទាំង​អស់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ការ​ជាក់‌ស្តែង​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ អញ​បាន​រំងាប់​ដំងូរ​ចេញ​ពី​នោះ​ហើយ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច គឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯង មេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។ កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅ កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅ ដ្បិត​អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត ទាំង​អស់​គ្នា។

សូមមើលជំពូក



អេសាយ 21:2
44 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូនប្រុស​របស់​សិម មាន​អេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និង​អើរ៉ាម​។


ទូលបង្គំ​មើលទៅ​ពួកមនុស្ស​ក្បត់ ទាំង​ស្អប់ខ្ពើម ពីព្រោះ​ពួកគេ​មិន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដោយសារតែ​ការសង្កត់សង្កិន​លើ​មនុស្ស​ទ័លក្រ ដោយសារតែ​សម្រែកថ្ងូរ​របស់​មនុស្ស​ខ្វះខាត យើង​នឹង​ក្រោកឡើង​ឥឡូវនេះ​។ យើង​នឹង​ដាក់​ពួកគេ​ឲ្យ​នៅ​ទីសុវត្ថិភាព​ដែល​គេ​ដង្ហក់រក​នោះ”។


ជាការពិត អស់អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ នឹង​មិន​អាម៉ាស់មុខ​ឡើយ គឺ​អ្នកដែល​ក្បត់​ដោយ​គ្មានហេតុផល​វិញ ដែល​នឹង​អាម៉ាស់មុខ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ឃើញ​ការ​លំបាក ព្រះអង្គ​បាន​ឲ្យ​យើងខ្ញុំ​ផឹក​ស្រា​នៃ​សេចក្ដីងេកងោក​។


សូមឲ្យ​សម្រែកថ្ងូរ​របស់​អ្នកទោស​បាន​មក​នៅចំពោះ​ព្រះអង្គ​ផង​! សូម​សំចៃទុក​អ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ ដោយ​អានុភាព​នៃ​ព្រះពាហុ​របស់ព្រះអង្គ​ផង​!


សុភនិច្ឆ័យ​ដ៏ល្អ​នាំឲ្យមាន​ការគាប់ចិត្ត រីឯ​ផ្លូវ​របស់​មនុស្ស​ក្បត់​ពិបាក​វិញ​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


អ្នក​នឹង​លើកយក​ពាក្យចំអក​នេះ​ដាក់​ស្ដេច​បាប៊ីឡូន​ថា​៖ “ពួក​សង្កត់សង្កិន​បាន​ឈប់​យ៉ាងណាហ្ន៎​! ការច្រឡោតខឹង​បាន​ឈប់​យ៉ាងណាហ្ន៎​!


ផែនដី​ទាំងមូល​បាន​សម្រាក ក៏​បាន​ស្ងៀមស្ងប់ គេ​បាន​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​។


អេឡាំ​បាន​ស្ពាយ​បំពង់ព្រួញ ដោយមាន​រទេះចម្បាំង និង​ទ័ពសេះ​ផង ហើយ​គារ​បាន​បើក​ខែល​ចេញ​។


យើង​បាន​ឮ​ចម្រៀង​ពី​ចុងបំផុត​នៃ​ផែនដី​ថា​៖ “សូមឲ្យ​មាន​សិរីរុងរឿង​ដល់​អង្គ​ដ៏សុចរិតយុត្តិធម៌​!”។ ប៉ុន្តែ​ខ្ញុំ​និយាយថា​៖ “ខ្ញុំ​រលាយ​ហើយ ខ្ញុំ​រលាយ​ហើយ វេទនា​ដល់​ខ្ញុំ​ហើយ​! មនុស្ស​ក្បត់​បាន​ក្បត់ មនុស្ស​ក្បត់​បាន​ក្បត់ពេញទំហឹង​ហើយ​!”។


វេទនា​ដល់​អ្នក​ហើយ​! ជន​បំផ្លាញ​ដែល​មិន​ត្រូវបាន​បំផ្លាញ និង​ជន​ក្បត់​ដែល​មិន​ត្រូវបាន​ក្បត់​អើយ​! កាលណា​អ្នក​ឈប់​បំផ្លាញ អ្នក​នឹង​ត្រូវគេ​បំផ្លាញ កាលណា​អ្នក​ក្បត់​រួចហើយ គេ​នឹង​ក្បត់​អ្នក​វិញ​។


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​៕


យើង​បាន​ខឹង​នឹង​ប្រជារាស្ត្រ​របស់យើង ក៏​បាន​បន្ទាបបន្ថោក​មរតក​របស់យើង ព្រមទាំង​ប្រគល់​ពួកគេ​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នក​។ ប៉ុន្តែ​អ្នក​មិន​បាន​បង្ហាញ​សេចក្ដីមេត្តា​ដល់​ពួកគេ​ទេ ក៏​បាន​ធ្វើឲ្យ​នឹម​របស់អ្នក​ធ្ងន់​ក្រៃលែង​លើ​មនុស្ស​ចំណាស់​ផង​។


‘ពេរេស’ គឺ​អាណាចក្រ​របស់ព្រះករុណា​ត្រូវបាន​បែងចែក និង​ត្រូវបាន​ប្រគល់​ទៅ​ជនជាតិមេឌី និង​ជនជាតិពើស៊ី”។


ព្រះបាទ​បេលសាសារ​ក៏​តក់ស្លុត​យ៉ាងខ្លាំង ទឹកមុខ​របស់ទ្រង់​ក៏​ផ្លាស់ប្ដូរ រីឯ​ពួក​នាម៉ឺន​របស់ទ្រង់​ក៏​វល់គំនិត​ដែរ​។


ខ្ញុំ​ឃើញ​ក្នុង​និមិត្ត​នោះ ហើយ​ខណៈដែល​ខ្ញុំ​សង្កេតមើល នោះ​ខ្លួនខ្ញុំ​នៅក្នុង​រាជធានី​ស៊ូសាន ដែល​នៅក្នុង​ខេត្ត​អេឡាំ​។ ក្នុង​និមិត្ត​នោះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​នៅ​ក្បែរ​ទន្លេ​អ៊ូឡាយ​។


ឯ​ចៀមឈ្មោល​មាន​ស្នែង​ពីរ​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ស្ដេច​នៃ​មេឌី និង​ពើស៊ី​។


បើ​មានតម្រូវឲ្យ​អ្នកណា​ជាប់​ជា​ឈ្លើយសឹក អ្នកនោះ​នឹង​ជាប់​ជា​ឈ្លើយសឹក​; បើ​មានតម្រូវឲ្យ​អ្នកណា​ត្រូវគេ​សម្លាប់​ដោយ​ដាវ អ្នកនោះ​នឹង​ត្រូវគេ​សម្លាប់​ដោយ​ដាវ​។ នេះ​ហើយ ជា​សេចក្ដីអត់ធ្មត់ និង​ជំនឿ​របស់​វិសុទ្ធជន​។