អេសាយ 47:6 - ព្រះគម្ពីរខ្មែរសាកល6 យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ក៏បានបន្ទាបបន្ថោកមរតករបស់យើង ព្រមទាំងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ្នក។ ប៉ុន្តែអ្នកមិនបានបង្ហាញសេចក្ដីមេត្តាដល់ពួកគេទេ ក៏បានធ្វើឲ្យនឹមរបស់អ្នកធ្ងន់ក្រៃលែងលើមនុស្សចំណាស់ផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 យើងបានក្រោធចំពោះប្រជារាស្ត្ររបស់យើង ក៏បានឲ្យមត៌កយើងត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់អ្នក ឯអ្នកមិនបានអាណិតមេត្តាដល់គេទេ អ្នកបានដាក់នឹមអ្នកទៅលើពួកចាស់ៗយ៉ាងធ្ងន់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ពីមុនយើងទាស់ចិត្តនឹងប្រជារាស្ត្ររបស់យើង យើងបានបំបាក់មុខប្រជារាស្ត្រ ដែលជាកេរមត៌ករបស់យើង ហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក តែអ្នកពុំបានអាណិតមេត្តាពួកគេសោះ អ្នកសង្កត់សង្កិនធ្វើបាបមនុស្សចាស់ជរា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 អញបានក្រោធចំពោះរាស្ត្ររបស់អញ ក៏បានឲ្យមរដកអញត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃរបស់ឯង ឯឯងមិនបានអាណិតមេត្តាដល់គេទេ ឯងបានដាក់នឹមឯងទៅលើពួកចាស់ៗយ៉ាងធ្ងន់ សូមមើលជំពូកអាល់គីតាប6 ពីមុនយើងទាស់ចិត្តនឹងប្រជារាស្ត្ររបស់យើង យើងបានបំបាក់មុខប្រជារាស្ត្រ ដែលជាកេរមត៌ករបស់យើង ហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក តែអ្នកពុំបានអាណិតមេត្តាពួកគេសោះ អ្នកសង្កត់សង្កិនធ្វើបាបមនុស្សចាស់ជរា។ សូមមើលជំពូក |